Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 10:10 - អាល់គីតាប

10 អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល។ ពួក​គេ​បរាជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ​នៅ​ក្រុង​គីបៀន ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដេញ​ពី​ក្រោយ​ពួក​គេ​តាម​ផ្លូវ​ឡើង​ទៅ​ភូមិ​បេត‌ហូរ៉ូន ព្រម​ទាំង​វាយ​ប្រហារ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា និង​ភូមិ​ម៉ាកេដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌យេហូវ៉ា​បំបាក់​ទ័ព​របស់​ពួក​គេ​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយអ៊ី​ស្រាអែល​បាន​វាយ​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ប្រហារ​ជីវិត​យ៉ាង​សម្បើម ក៏​ដេញ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា និង​ម៉ាកេដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ​នៅ​ក្រុង​គីបៀន ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដេញ​ពី​ក្រោយ​ពួក​គេ តាម​ផ្លូវ​ឡើង​ទៅ​ភូមិ​បេត‌ហូរ៉ូន ព្រម​ទាំង​វាយ​ប្រហារ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា និង​ភូមិ​ម៉ាកេ‌ដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ព្រះ‌យេហូវ៉ា​ទ្រង់​បំបាក់​ទ័ព​គេ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​លោក​បាន​សំឡាប់​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សំបើម ក៏​ដេញ​គេ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា ហើយ​ដល់​ម៉ាកេដា​ផង

សូមមើលជំពូក ចម្លង




យ៉ូស្វេ 10:10
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាញ់​ព្រួញ​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កំចាត់‌កំចាយ​ពួក​គេ។ ទ្រង់​បាញ់​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។


ស្តេច​ស៊ូឡៃ‌ម៉ាន​សង់​ក្រុង​កេស៊ើរ​ឡើង​វិញ ព្រម​ទាំង​សង់​ក្រុង​បេត‌ហូ‌រ៉ូន ផ្នែក​ខាង​ក្រោម


អុលឡោះ‌តាអាឡា​បាន​វាយ​ជន‌ជាតិ​អេត្យូ‌ពី​ឲ្យ​បាក់​ទ័ព រត់​នៅ​ចំពោះ​មុខ​ស្តេច​អេ‌សា និង​កង‌ទ័ព​យូដា។


រីឯ​ទាហាន​អ៊ីស្រ‌អែល​ដែល​ស្តេច​អម៉ា‌ស៊ីយ៉ា​បណ្តេញ​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ ដើម្បី​កុំ​ឲ្យ​ទៅ​ច្បាំង​ជា​មួយ​នោះ បាន​នាំ​គ្នា​រាត​ត្បាត​ក្រុង​នានា ក្នុង​ស្រុក​យូដា ដែល​នៅ​ចន្លោះ​ក្រុង​សាម៉ា‌រី និង​ក្រុង​បេត‌ហូរ៉ូន ហើយ​សម្លាប់​ប្រជា‌ជន​អស់​បី​ពាន់​នាក់ ព្រម​ទាំង​រឹប​អូស​យក​ជយ‌ភ័ណ្ឌ​ជា​ច្រើន​ទៀត​ផង។


ទ្រង់​បាញ់​ព្រួញ​របស់​ទ្រង់​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កំចាត់‌កំចាយ​ពួក​គេ។ ទ្រង់​បាញ់​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។


ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពុំ​បាន​ចាប់​យក​ទឹក​ដី​នេះ ដោយ‌សារ​អាវុធ​របស់​ខ្លួន​ឡើយ ហើយ​គេ​ក៏​ពុំ​បាន​យក​ជ័យ‌ជំនះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ដែរ គឺ​គេ​ទទួល​ជ័យ‌ជំនះ​ដោយ‌សារ​ជំនួយ និង​អំណាច​របស់​ទ្រង់ ព្រោះ​ទ្រង់​ស្រឡាញ់ ហើយ​ពេញ​ចិត្ត​នឹង​ពួក​គេ។


នៅ​ពេល​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ធ្វើ​ឲ្យ​ស្ដេច​នានា​បាក់​ទ័ព នោះ​ក៏​មាន​ព្រឹល​ធ្លាក់​មក​លើ​ភ្នំ​សាល‌ម៉ូន​ដែរ។


ទ្រង់​បណ្ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​ពួក​គេ ហើយ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​មត៌ក គឺ​ទ្រង់​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល រស់​នៅ​ក្នុង​លំ‌នៅ​ស្ថាន​របស់​ប្រជា‌ជាតិ​ទាំង​នោះ។


អុលឡោះ‌តាអាឡា​នឹង​មក ដូច​កាល​ទ្រង់​មក​នៅ​ភ្នំ​ពេរ៉ា‌ស៊ីម និង​វាល​ទំនាប​គីបៀន​ដែរ ទ្រង់​ក្រោក​ឡើង​សំដែង​អំណាច ដែល​ជា​អំណាច​ដ៏​ចម្លែក ទ្រង់​បំពេញ​កិច្ចការ​របស់​ទ្រង់ ដែល​ជា​កិច្ចការ​ខុស​ប្លែក​ពី​ធម្មតា។


ពេល​នោះ អុលឡោះ‌តាអាឡា​នឹង​បន្លឺ​សំឡេង ប្រកប​ដោយ​អំណាច ទ្រង់​នឹង​បង្ហាញ​អំណាច និង​កំហឹង​របស់​ទ្រង់ តាម​រយៈ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ តាម​រយៈ​ព្យុះ​សង្ឃរា ដែល​ធ្វើ​ឲ្យ​ភ្លៀង និង​ព្រឹល​ដែល​បង្អុរ​ចុះ​មក។


ពេល​នោះ កង‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​វាយ​លុក​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ឯ​ទៀតៗ​នៅ​ស្រុក​យូដា ព្រម​ទាំង​ក្រុង​ឡាគីស និង​ក្រុង​អាសេ‌កា ជា​ក្រុង​មាន​កំពែង​រឹង‌មាំ ហើយ​កំពុង​តែ​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​នៅ​ឡើយ។


អុលឡោះ‌តាអាឡា​នឹង​ចេញ​មក ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះ ដូច​នៅ​ថ្ងៃ​ទ្រង់​ធ្វើ​សឹក​សង្គ្រាម និង​ថ្ងៃ​ទ្រង់​ប្រយុទ្ធ​នឹង​គូ​សត្រូវ។


ប៉ុន្តែ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​អំណាច​អ្នក ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់​ស្លុត ហើយ​វិនាស​សូន្យ​ទាំង​ស្រុង។


ពេល​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព រត់​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​នៅ​ពេល​ដែល​គេ​កំពុង​តែ​ចុះ​ពី​ភូមិ​បេត‌ហូរ៉ូន​ទៅ​នោះ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា អ្នក​ដែល​ស្លាប់​ដោយ‌សារ​គ្រាប់​ព្រឹល មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​ទៀត។


នៅ​ថ្ងៃ​ដដែល​នោះ យ៉ូស្វេ​វាយ​យក​ក្រុង​ម៉ាកេដា ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ទាំង​ស្តេច ទាំង​ប្រជា‌ជន គឺ​គាត់​បាន​បំផ្លាញ​មនុស្ស​នៅ​ក្នុង​ក្រុង​នោះ​អស់​គ្មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ គាត់​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​ម៉ាកេដា​ដូច​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​យេរីខូ​ដែរ។


យ៉ូស្វេ​ធ្វើ​ដំណើរ​ពី​គីល‌កាល់​ទៅ​អស់​មួយ​យប់ ហើយ​វាយ​សំរុក​ពួក​គេ ដោយ​មិន​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ឡើយ។


អុលឡោះ‌តាអាឡា​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ ជន‌ជាតិ​អ៊ីស្រ‌អែល​វាយ​ប្រហារ និង​ដេញ​តាម​ពួក​គេ រហូត​ដល់​ក្រុង​ស៊ីដូន ជា​ទី‌ក្រុង​ដ៏​ធំ ក្រុង​មីស‌រិផូត-ម៉ែម និង​ដល់​ជ្រលង​ភ្នំ​មីសប៉ា ដែល​នៅ​ខាង​កើត។ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​វាយ​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។


ស្តេច​ក្រុង​ម៉ា‌កេដា ស្តេច​ក្រុង​បេត‌អែល


យ៉ារមូត អាឌូឡាំ សូគរ អា‌សេ‌កា


កេដេ‌រ៉ូត បេត‌ដាកូន ណា‌អាម៉ា និង​ម៉ាកេ‌ដា គឺ​មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។


រួច​ចុះ​ទៅ​ខាង​លិច​ដល់​ព្រំ​ប្រទល់​របស់​ជន‌ជាតិ​យ៉ាផ្លេ‌ទីត រហូត​ដល់​តំបន់​បេត‌ហូរ៉ូន​ក្រោម និង​រហូត​ដល់​កេស៊ើរ ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។


ព្រំ​ប្រទល់​ទឹក​ដី​កូន​ចៅ​អេប្រា‌អ៊ីម តាម​អំបូរ​របស់​គេ​មាន​ដូច​ត​ទៅ: នៅ​ខាង​កើត ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​ពី​ក្រុង​អាថា‌រ៉ូត-អាដើរ រហូត​ដល់​បេត‌ហូរ៉ូន​លើ


ក្រុង​គីប‌សែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌ហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​បួន​ក្រុង។


អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​លោក​ស៊ីសេ‌រ៉ា ព្រម​ទាំង​រទេះ​ចំបាំង និង​ពល​ទាហាន​ទាំង​អស់​របស់​គាត់​បាក់​ទ័ព នៅ​មុខ​លោក​បារ៉ាក់។ លោក​ស៊ីសេ‌រ៉ា​បោះ​បង់​ចោល​រទេះ​ចំបាំង​របស់​គាត់ ហើយ​រត់​គេច​ខ្លួន​ទៅ។


លោក​បារ៉ាក់​ដេញ​តាម​រទេះ​ចំបាំង និង​កង‌ទ័ព​ខ្មាំង​រហូត​ដល់​ហារ៉ូ‌សេត‌កូយឹម។ កង‌ទ័ព​ទាំង​មូល​របស់​លោក​ស៊ីសេ‌រ៉ា​ស្លាប់​ដោយ​មុខ​ដាវ គ្មាន​សល់​ម្នាក់​ឡើយ។


ផ្កាយ​ទាំង‌ឡាយ​បាន​ជួយ​ច្បាំង​ពី​លើ​មេឃ ផ្កាយ​ទាំង​នោះ​គោចរ​តាម​ផ្លូវ​របស់​វា មក​ច្បាំង​ជា​មួយ​ស៊ីសេ‌រ៉ា។


ក្រុម​ទី​ពីរ​ទៅ​តាម​ផ្លូវ​ក្រុង​បេត‌ហូ‌រ៉ូន និង​ក្រុម​ទី​បី​ទៅ​តាម​ផ្លូវ​ព្រំ​ប្រទល់ ដែល​ចុះ​ទៅ​ច្រក​ភ្នំ​សេ‌បោម ប៉ែក​ខាង​វាល​រហោ‌ស្ថាន។


ពួក​ភីលី‌ស្ទីន​ប្រមូល​ផ្តុំ​កង‌ទ័ព ដើម្បី​ធ្វើ​សង្គ្រាម។ ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​នៅ​សូកូ ក្នុង​ស្រុក​យូដា ហើយ​ទៅ​បោះ​ទ័ព​នៅ​អេផេស-ដាំមីម ដែល​នៅ​ចន្លោះ​សូកូ និង​អាសេ‌កា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម