នៅថ្ងៃនោះ ស្តេចទតភ័យខ្លាចអុលឡោះតាអាឡា ហើយនិយាយថា៖ «យើងមិនហ៊ានយកហិបនៃអុលឡោះតាអាឡាចូលទៅក្នុងដំណាក់របស់យើងទេ!»។
១ សាំយូអែល 5:7 - អាល់គីតាប កាលពួកគេឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានចំពោះខ្លួនដូច្នេះ ក៏និយាយថា៖ «មិនត្រូវទុកហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែល នៅក្នុងស្រុកយើងឡើយ ដ្បិតអំណាចរបស់ព្រះនេះសង្កត់មកលើពួកយើង និងព្រះដាកុនរបស់យើងខ្លាំងណាស់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលដែលពួកអាសដូឌឃើញកើតមានយ៉ាងដូច្នោះ នោះគេជំនុំគ្នាថា៖ «មិនត្រូវទុកហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលឲ្យនៅជាមួយយើងទៀតឡើយ ដ្បិតព្រះហស្តរបស់ព្រះអង្គសង្កត់លើយើងរាល់គ្នាធ្ងន់ណាស់ ហើយលើព្រះដាកុនជាព្រះរបស់យើងដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពួកគេឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានចំពោះខ្លួនដូច្នេះ ក៏និយាយថា៖ «មិនត្រូវទុកហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលនៅក្នុងស្រុកយើងឡើយ ដ្បិតឫទ្ធានុភាពរបស់ព្រះនេះសង្កត់មកលើពួកយើង និងព្រះដាកុនរបស់យើងខ្លាំងណាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកអាសដូឌឃើញថា កើតមានយ៉ាងដូច្នោះ នោះគេជំនុំគ្នាថា មិនត្រូវឲ្យហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែលនៅជាមួយនឹងយើងទៀតឡើយ ដ្បិតព្រះហស្តនៃទ្រង់សង្កត់លើយើងរាល់គ្នាធ្ងន់ណាស់ ហើយលើព្រះដាកុនជាព្រះនៃយើងដែរ |
នៅថ្ងៃនោះ ស្តេចទតភ័យខ្លាចអុលឡោះតាអាឡា ហើយនិយាយថា៖ «យើងមិនហ៊ានយកហិបនៃអុលឡោះតាអាឡាចូលទៅក្នុងដំណាក់របស់យើងទេ!»។
កាលពីលើកមុន អស់លោកមិនបានចូលរួមទេ អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង បានប្រហារពួកយើង ដ្បិតពួកយើងពុំបានទៅដង្ហែហិបមក តាមក្បួនតម្រារបស់ទ្រង់ឡើយ»។
ពួកនាម៉ឺនមន្ត្រីទាំងប៉ុន្មានជម្រាបស្តេចថា៖ «តើជននេះធ្វើឲ្យយើងរងទុក្ខលំបាកដល់កាលណាទៀត? សូមស្តេចបើកឲ្យពួកគេចេញទៅគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេទៅ តើស្តេចមិនទាន់ជ្រាបថា ស្រុកអេស៊ីបកំពុងតែវិនាសទេឬ?»។
ដោយជនជាតិអេស៊ីបស្មានថា គេមុខជាស្លាប់ទាំងអស់ គេក៏បង្ខំជនជាតិអ៊ីស្រអែលឲ្យចាកចេញពីស្រុករបស់ខ្លួនជាបន្ទាន់។
ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ថា៖ «យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅធ្វើគូរបាន ជូនអុលឡោះតាអាឡា ជាម្ចាស់នៃអ្នករាល់គ្នានៅវាលរហោស្ថានបាន ប៉ុន្តែ កុំទៅឆ្ងាយពេក។ ចូរសូមអង្វរទ្រង់ឲ្យយើងផង»។
ស្តេចហ្វៀរ៉អ៊ូនហៅម៉ូសា និងហារូនមក ហើយមានប្រសាសន៍ថា៖ «ទូរអាអង្វរអុលឡោះតាអាឡា ឲ្យយកកង្កែបចេញពីយើង និងប្រជារាស្ត្ររបស់យើងទៅ យើងនឹងបើកឲ្យប្រជាជនរបស់អ្នក ចេញទៅធ្វើគូរបានជូនអុលឡោះតាអាឡា!»។
ចូរអង្វរអុលឡោះតាអាឡាសូមកុំឲ្យមានផ្គរ និងព្រឹលតទៅទៀត។ យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅហើយ គ្មាននរណាឃាត់ឃាំងអ្នករាល់គ្នាទៀតទេ»។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «យើងនឹងដាក់ទោសអាំម៉ូន ជាព្រះនៃក្រុងណូ ព្រមទាំងហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប គឺយើងដាក់ទោសព្រះ និងស្ដេចស្រុកអេស៊ីប យើងដាក់ទោសហ្វៀរ៉អ៊ូន និងអស់អ្នកដែល ផ្ញើជីវិតលើស្ដេចនេះ។
ម៉ូអាប់អើយ ហេតុការណ៍នេះកើតមានដូច្នេះ មកពីអ្នកទុកចិត្តលើស្នាដៃ និងលើទ្រព្យសម្បត្តិរបស់ខ្លួន អ្នកនឹងត្រូវខ្មាំងវាយយកបាន រីឯកេម៉ូសជាព្រះរបស់អ្នក ក៏ត្រូវគេចាប់យកទៅជាឈ្លើយសឹក ជាមួយពួកអ៊ីមុាំ និងពួកមន្ត្រីដែរ។
យើងមុខជាត្រូវវេទនាពុំខាន! តើនរណានឹងរំដោះយើងឲ្យរួចពីកណ្តាប់ដៃរបស់ព្រះដ៏ខ្លាំងពូកែនោះ? គឺព្រះនោះហើយដែលបានវាយជនជាតិអេស៊ីប ឲ្យរងទុក្ខវេទនាគ្រប់បែបយ៉ាង នៅវាលរហោស្ថាន។
អុលឡោះតាអាឡាសំដែងអំណាច ដាក់ទោសអ្នកក្រុងអាសដូឌ គឺទ្រង់បង្កឲ្យមានវិនាសកម្មក្នុងចំណោមពួកគេ ទ្រង់ធ្វើឲ្យប្រជាជននៅក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញកើតប្ញសដូងបាត។
ពួកគេចាត់មនុស្សឲ្យទៅអញ្ជើញស្តេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមករួចពោលថា៖ «តើយើងត្រូវធ្វើយ៉ាងណា ចំពោះហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែល?»។ ស្តេចត្រាញ់ទាំងនោះឆ្លើយថា៖ «ត្រូវផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែលនេះទៅក្រុងកាថវិញ!»។ ពួកគេក៏ផ្ទេរហិបរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលទៅក្រុងនោះ។
ប្រជាជននៅបេតសេម៉េសពោលថា៖ «តើនរណាអាចឈរនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធនេះបាន? តើយើងអាចផ្ទេរហិបរបស់ទ្រង់ទៅកន្លែងណា ដើម្បីឲ្យចេញឆ្ងាយពីពួកយើង?»។