Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 6:20 - អាល់គីតាប

20 ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស​ពោល​ថា៖ «តើ​នរណា​អាច​ឈរ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​វិសុទ្ធ​នេះ​បាន? តើ​យើង​អាច​ផ្ទេរ​ហិប​របស់​ទ្រង់ទៅ​កន្លែង​ណា ដើម្បី​ឲ្យ​ចេញ​ឆ្ងាយ​ពី​ពួក​យើង?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពួក​បេត-សេមែស​និយាយ​ឡើង​ថា៖ «តើ​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នេះ​បាន? តើ​ព្រះ‌អង្គ​ត្រូវ​ចេញ​ពី​យើង​ខ្ញុំ​ឡើង​ទៅ​ឯ​អ្នក​ណា​វិញ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ប្រជា‌ជន​នៅ​បេតសេ‌មែស​ពោល​ថា៖ «តើ​នរណា​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​នេះ​បាន? តើ​យើង​អាច​ផ្ទេរ​ហិប​របស់​ព្រះអង្គ ទៅ​កន្លែង​ណា ដើម្បី​ឲ្យ​ចេញ​ឆ្ងាយ​ពី​ពួក​យើង?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ពួក​បេត-សេមែស​និយាយ​ឡើង​ថា តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នេះ​បាន តើ​ទ្រង់​ត្រូវ​ចេញ​ពី​យើង​ខ្ញុំឡើង​ទៅ​ឯ​អ្នក​ណា​វិញ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 6:20
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​នឹង​លោក​អ៊ូសា ហើយ​ទ្រង់​ប្រហារ​លោក​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ព្រោះ​តែ​ខ្វះ​ការ​គោរព។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ក្បែរ​ហិប​របស់​អុលឡោះ។


នៅ​ថ្ងៃ​នោះ ស្តេច​ទត​ភ័យ​ខ្លាចអុលឡោះ‌តាអាឡា ហើយ​និយាយ​ថា៖ «យើង​មិន​ហ៊ាន​យក​ហិប​នៃអុលឡោះ‌តាអាឡា​ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​ទេ!»។


ទ្រង់​អើយ ទ្រង់​គួរ​ជា​ទី​ស្ញែង​ខ្លាច​ណាស់! ពេល​ទ្រង់​ខឹង តើ​នរណា​អាច ទ្រាំ​ឈរ​នៅ​ចំពោះ​ទ្រង់​បាន?


យើង អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​យើង​បរិសុទ្ធ។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ទៅ​ជា​មិន​បរិសុទ្ធ ដោយ​សារ​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​នោះ​ឡើយ។


យើង​ជាអុលឡោះ‌តាអាឡា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​ជា​បរិសុទ្ធ ដ្បិត​យើង​ជា​ម្ចាស់​បរិសុទ្ធ។


ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ទ្រង់​មក​ដល់ តើ​នរណា​អាច​ទ្រាំ​បាន? នៅ​ពេល​ទ្រង់​លេច​មក តើ​នរណា​អាច​ឈរ​បាន? ដ្បិត​ទ្រង់​ប្រៀប​បាន​នឹង​ភ្លើង​របស់​ជាង​ដែក និង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀក‌បំពាក់។


ពេល​លោក​ស៊ីម៉ូន-ពេត្រុស​ឃើញ​ដូច្នោះ គាត់​ក្រាប​ដល់​ជើង​អ៊ីសា អង្វរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ សូម​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ជា​មនុស្ស​បាប»។


អ្នក​ស្រុក​នៅ​តំបន់​គេរ៉ាស៊ីន​ទាំង​អស់ អង្វរ​អ៊ីសា​ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ ដ្បិត​គេ​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ អ៊ីសា​ក៏​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។


ដ្បិត​ថ្ងៃ​ដ៏​អស្ចារ្យ ជា​ថ្ងៃ​ដែល​ទ្រង់ និង​កូន​ចៀម​ខឹង​នោះ មក​ដល់​ហើយ គ្មាន​នរណា​អាច​រួច​ខ្លួន​បាន​ឡើយ។


កាល​ពួក​គេ​ឃើញ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ចំពោះ​ខ្លួន​ដូច្នេះ ក៏​និយាយ​ថា៖ «មិន​ត្រូវ​ទុក​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ក្នុង​ស្រុក​យើង​ឡើយ ដ្បិត​អំណាច​របស់​ព្រះ​នេះ​សង្កត់​មក​លើ​ពួក​យើង និង​ព្រះ‌ដាកុន​របស់​យើង​ខ្លាំង​ណាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម