ស្តេចយ៉ូអាសពុំនឹកឃើញសេចក្តីសប្បុរសដែលលោកយេហូយ៉ាដា ជាឪពុករបស់លោកសាការីយ៉ា បានសំដែងចំពោះស្តេចទេ គឺស្តេចប្រហារជីវិតកូនរបស់គាត់។ នៅពេលស្លាប់លោកសាការីយ៉ា ពោលថា៖ «សូមអុលឡោះតាអាឡាមើល ហើយរកយុត្តិធម៌ចុះ!»។
១ សាំយូអែល 24:15 - អាល់គីតាប សូមអុលឡោះតាអាឡាធ្វើជាចៅក្រម កាត់ក្តីឲ្យយើងទាំងពីរ។ ទ្រង់នឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់នឹងការពារខ្ញុំ ព្រមទាំងរំដោះខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចជាមិនខាន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សូមព្រះយេហូវ៉ាធ្វើជាចៅក្រម ជំនុំជម្រះរឿងរបស់យើងទាំងពីរនេះចុះ សូមទ្រង់ទតមើល ព្រមទាំងជួយដោះទូលបង្គំឲ្យរួចពីកណ្ដាប់ព្រះហស្តរបស់ស្តេចផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់ធ្វើជាចៅក្រម កាត់ក្ដីឲ្យយើងទាំងពីរ។ ព្រះអង្គនឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌ឲ្យទូលបង្គំ ព្រះអង្គនឹងការពារទូលបង្គំ ព្រមទាំងរំដោះទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូមឲ្យព្រះយេហូវ៉ាធ្វើជាចៅក្រម ជំនុំជំរះរឿងរបស់យើងខ្ញុំទាំង២នេះចុះ សូមទ្រង់ទតមើល ព្រមទាំងជួយដោះសាទូលបង្គំ ហើយជួយឲ្យទូលបង្គំរួចពីកណ្តាប់ព្រះហស្តនៃស្តេចផង។ |
ស្តេចយ៉ូអាសពុំនឹកឃើញសេចក្តីសប្បុរសដែលលោកយេហូយ៉ាដា ជាឪពុករបស់លោកសាការីយ៉ា បានសំដែងចំពោះស្តេចទេ គឺស្តេចប្រហារជីវិតកូនរបស់គាត់។ នៅពេលស្លាប់លោកសាការីយ៉ា ពោលថា៖ «សូមអុលឡោះតាអាឡាមើល ហើយរកយុត្តិធម៌ចុះ!»។
សូមរកយុត្តិធម៌ឲ្យខ្ញុំ ហើយរំដោះខ្ញុំឲ្យមានសេរីភាពផង សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ តាមបន្ទូលសន្យារបស់ទ្រង់!
ឱអុលឡោះតាអាឡាអើយ! សូមប្រឆាំង អស់អ្នកដែលប្រឆាំងនឹងខ្ញុំ សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងខ្ញុំផង!។
ឱអុលឡោះអើយ សូមរកយុត្តិធម៌ឲ្យខ្ញុំផង សូមកាន់ក្តីខ្ញុំតទល់នឹងមនុស្សទមិឡ! សូមរំដោះខ្ញុំឲ្យរួចផុត ពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។
ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់! ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ ចូរយកចិត្តទុកដាក់ស្ដាប់! អុលឡោះតាអាឡាជាម្ចាស់ចោទប្រកាន់អ្នករាល់គ្នា ពីទីសក្ការៈដ៏វិសុទ្ធរបស់ទ្រង់។
ខ្ញុំសុខចិត្តស៊ូទ្រាំនឹងកំហឹងរបស់អុលឡោះតាអាឡា ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងបំណងទ្រង់។ គង់តែមានថ្ងៃណាមួយ ទ្រង់នឹងការពារក្តីរបស់ខ្ញុំ ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។ ទ្រង់នឹងនាំខ្ញុំចេញទៅរកពន្លឺ ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ទ្រង់។
ខ្ញុំមិនបានធ្វើអ្វីខុសចំពោះស្តេចឡើយ គឺស្តេចទេតើដែលប្រព្រឹត្តខុស ដោយធ្វើសង្គ្រាមជាមួយនឹងខ្ញុំ។ សូមអុលឡោះតាអាឡាដែលជាចៅក្រម មេត្តាកាត់ក្តីរវាងជនជាតិអ៊ីស្រអែល និងជនជាតិអាំម៉ូននៅថ្ងៃនេះផង!»។
ជនភីលីស្ទីននោះជេរទតថា៖ «តើអញជាឆ្កែឬបានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកឈ្មោះព្រះរបស់វាមកដាក់បណ្តាសាទត។
សូមអុលឡោះតាអាឡាធ្វើជាចៅក្រមកាត់ក្តីឲ្យយើងទាំងពីរ។ អុលឡោះតាអាឡានឹងរកយុត្តិធម៌ឲ្យខ្ញុំ ចំពោះអំពើដែលស្តេចប្រព្រឹត្តដល់ខ្ញុំ។ រីឯខ្ញុំវិញ ខ្ញុំនឹងមិនសម្លាប់ស្តេចទេ
កាលទតឮដំណឹងថាលោកណាបាលស្លាប់ គាត់ពោលថា៖ «សូមអរគុណអុលឡោះតាអាឡាដែលរកយុត្តិធម៌ឲ្យខ្ញុំ នៅពេលលោកណាបាលជេរប្រមាថខ្ញុំ ហើយទ្រង់បានឃាត់ខ្ញុំមិនឲ្យប្រព្រឹត្តអំពើអាក្រក់។ អុលឡោះតាអាឡាបានធ្វើឲ្យអំពើអាក្រក់នេះ ធ្លាក់ទៅលើក្បាលលោកណាបាលវិញ»។ បន្ទាប់មក ទតចាត់គេឲ្យទៅស្នើនាងអប៊ីកែលមកធ្វើជាភរិយា។
តែខ្ញុំមិនចង់ឲ្យគេបង្ហូរឈាមខ្ញុំឆ្ងាយពីអុលឡោះតាអាឡាឡើយ។ ស្តេចនៃជនជាតិអ៊ីស្រអែល តាមធ្វើសឹកនឹងខ្ញុំដែលគ្រាន់តែជាចៃមួយដ៏តូចប៉ុណ្ណោះ ស្តេចដេញតាមខ្ញុំ ដូចគេដេញបាញ់សត្វទទានៅលើភ្នំ»។