១ សាំយូអែល 24:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 សូមព្រះអម្ចាស់ធ្វើជាចៅក្រម កាត់ក្ដីឲ្យយើងទាំងពីរ។ ព្រះអង្គនឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌ឲ្យទូលបង្គំ ព្រះអង្គនឹងការពារទូលបង្គំ ព្រមទាំងរំដោះទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ដូច្នេះ សូមព្រះយេហូវ៉ាធ្វើជាចៅក្រម ជំនុំជម្រះរឿងរបស់យើងទាំងពីរនេះចុះ សូមទ្រង់ទតមើល ព្រមទាំងជួយដោះទូលបង្គំឲ្យរួចពីកណ្ដាប់ព្រះហស្តរបស់ស្តេចផង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ដូច្នេះ សូមឲ្យព្រះយេហូវ៉ាធ្វើជាចៅក្រម ជំនុំជំរះរឿងរបស់យើងខ្ញុំទាំង២នេះចុះ សូមទ្រង់ទតមើល ព្រមទាំងជួយដោះសាទូលបង្គំ ហើយជួយឲ្យទូលបង្គំរួចពីកណ្តាប់ព្រះហស្តនៃស្តេចផង។ សូមមើលជំពូកអាល់គីតាប15 សូមអុលឡោះតាអាឡាធ្វើជាចៅក្រម កាត់ក្តីឲ្យយើងទាំងពីរ។ ទ្រង់នឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់នឹងការពារខ្ញុំ ព្រមទាំងរំដោះខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចជាមិនខាន»។ សូមមើលជំពូក |
ខ្ញុំសុខចិត្តស៊ូទ្រាំនឹងព្រះពិរោធរបស់ព្រះអម្ចាស់ ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអង្គ។ គង់តែមានថ្ងៃណាមួយ ព្រះអង្គនឹងការពារក្ដីរបស់ខ្ញុំ ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។ ព្រះអង្គនឹងនាំខ្ញុំចេញទៅរកពន្លឺ ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។
កាលលោកដាវីឌឮដំណឹងថាលោកណាបាលស្លាប់ លោកពោលថា៖ «សូមអរព្រះគុណព្រះអម្ចាស់ដែលរកយុត្តិធម៌ឲ្យខ្ញុំ នៅពេលលោកណាបាលជេរប្រមាថខ្ញុំ ហើយព្រះអង្គបានឃាត់ខ្ញុំមិនឲ្យប្រព្រឹត្តអំពើអាក្រក់។ ព្រះអម្ចាស់បានធ្វើឲ្យអំពើអាក្រក់នេះធ្លាក់ទៅលើក្បាលលោកណាបាលវិញ»។ បន្ទាប់មក លោកដាវីឌចាត់គេឲ្យទៅស្នើនាងអប៊ីកែលមកធ្វើជាភរិយា។