ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 16:5 - អាល់គីតាប

សាំយូ‌អែល​ឆ្លើយ​តប​ថា៖ «បាទ! ខ្ញុំ​មក​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ដូច្នេះ សូម​អស់​លោក​អញ្ជើញ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ហើយ​មក​ធ្វើ​គូរបាន​ជា​មួយ​ខ្ញុំ»។ សាំយូ‌អែល​ក៏​ធ្វើ​ពិធី​ជម្រះ​កាយ​ជូន​លោក​អ៊ីសាយ ព្រម​ទាំង​កូន​ប្រុសៗ​ឲ្យ​បាន​បរិសុទ្ធ និង​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ធ្វើ​គូរបាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ឆ្លើយ​ថា៖ «ដោយ​មេត្រី​ទេ ខ្ញុំ​មក​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​សម្អាត​កាយ​ឲ្យ​បាន​បរិសុទ្ធ​ចុះ រួច​មក​បរិ‌ភោគ​យញ្ញ‌បូជា​ជា‌មួយ​គ្នា» លោក​ក៏​ញែក​អ៊ីសាយ និង​ពួក​កូន​គាត់​ចេញ​ជា​បរិសុទ្ធ ហើយ​ហៅ​គេ​មក​បរិ‌ភោគ​យញ្ញ‌បូជា​ទាំង​អស់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​សាំយូ‌អែល​ឆ្លើយ​តប​ថា៖ «បាទ! ខ្ញុំ​មក​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ដូច្នេះ សូម​អស់​លោក​អញ្ជើញ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ* ហើយ​មក​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​ខ្ញុំ»។ លោក​សាំយូ‌អែល​ក៏​ធ្វើ​ពិធី​ជម្រះ​កាយ​ជូន​លោក​អ៊ីសាយ ព្រម​ទាំង​កូន​ប្រុសៗ​ឲ្យ​បាន​វិសុទ្ធ និង​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ឆ្លើយ​ថា ដោយ​មេត្រី​ទេ ខ្ញុំ​បាន​មក​ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ដូច្នេះចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ជា​បរិសុទ្ធ​ចុះ រួច​មក​បរិភោគ​យញ្ញ‌បូជា​ជា​មួយ​គ្នា លោក​ក៏​ញែក​អ៊ីសាយ នឹង​ពួក​កូន​គាត់​ចេញ​ជា​បរិសុទ្ធ ហើយ​ហៅ​គេ​មក​បរិភោគ​យញ្ញ‌បូជា​ទាំង​អស់​គ្នា។

សូមមើលជំពូក



១ សាំ‌យូ‌អែល 16:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​និយាយ​ទៅ​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ចូរ​ដក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​មាន បោះ​ចោល រួច​នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ផ្លាស់​សម្លៀក​បំពាក់​ទៅ។


ថ្ងៃ​មួយ​សម្តេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​ស្តេច​ទត និង​នាង​ហាគីត ទៅ​ជួប​នាង​បាត‌សេ‌បា​ជា​ម្តាយ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ នាង​បាត‌សេ‌បា​សួរ​សម្តេច​អដូ‌នី‌យ៉ា​ថា៖ «តើ​សម្តេច​មក​ទី​នេះ ក្នុង​បំណង​ល្អ​ឬ?»។ សម្តេច​តប​ថា៖ «ខ្ញុំ​មក​ដោយ​បំណង​ល្អ​ទេ!»។


ពេល​នោះ រស​របស់​អុលឡោះ​ក៏​មក​សណ្ឋិត​លើ​លោក​អម៉ា‌សាយ ដែល​ជា​មេ​លើ​ក្រុម​ទាំង​សាម‌សិប​នាក់​គាត់​ពោល​ថា៖ «ស្តេច​ទត ជា​កូន​របស់​លោក​អ៊ីសាយ​អើយ! យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស៊ូ​ប្តូរ​ផ្តាច់​នៅ​ជា​មួយ ស្តេច​ហើយ។ សូម​ឲ្យ​សេចក្តី​សុខ‌សាន្ត​កើត​មាន​ដល់​ស្តេច និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច! ដ្បិត​អុលឡោះ​ជា​ម្ចាស់​របស់​ស្តេច បាន​ជួយ​ស្តេច​ហើយ!»។ ស្តេច​ទត​ក៏​ទទួល​ពួក​គេ ហើយ​តែង‌តាំង​ពួក​គេ ឲ្យ​ធ្វើ​ជា​នាយ​ទាហាន​ក្នុង​កង‌ទ័ព​របស់​គាត់។


ក្រោយ​ពេល​ជប់‌លៀង អៃយ៉ូប​តែងតែ​ហៅ​កូនៗ​របស់​គាត់ មក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ។ គាត់​ក្រោក​ពី​ព្រលឹម ធ្វើ​គូរបាន​ដុត សម្រាប់​កូន​នីមួយៗ ដ្បិត​គាត់​ខ្លាច​ក្រែង​កូន​របស់​គាត់​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រមាថ​អុលឡោះនៅ​ក្នុង​ចិត្ត​របស់​ខ្លួន។ អៃយ៉ូប​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ជា‌និច្ច។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​វិល​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ចូរ​ឲ្យ​ពួក​គេ​បោក​សម្លៀក​បំពាក់​ផង​ដែរ។


ចូរ​ហៅ​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា ជា​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ ចូរ​ប្រមូល​ពួក​ចាស់​ទុំ​ឲ្យ​មក​ជួប‌ជុំ​គ្នា ចូរ​ប្រមូល​ផ្ដុំ​កូន​ក្មេង សូម្បី​តែ​ក្មេង​ដែល​នៅ​បៅ​ក៏​ឲ្យ​វា​មក​ដែរ! ចូរ​ឲ្យ​គូ​ស្វាមី​ភរិយា​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់!


ចូរ​ស្ងៀម​ស្ងាត់​ចំពោះអុលឡោះ‌តាអាឡា​ជា​ម្ចាស់ ដ្បិត​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​នៅ​ជិត​បង្កើយ​ហើយ។ អុលឡោះ‌តាអាឡា​បាន​រៀប‌ចំ​គូរបាន ទ្រង់​ជម្រះ​ភ្ញៀវ​ដែល​ត្រូវ​ចូល​រួម​ជប់‌លៀង ឲ្យ​បាន​បរិសុទ្ធ​ហើយ។


ប្រជា‌ជន​តែង​នាំ​គ្នា​ចេញ​ទៅ​រើស​នំ​ម៉ាណា​នោះ យក​មក​កិន ឬ​បុក​នឹង​ត្បាល់ រួច​យក​ទៅ​ស្ងោរ ឬ​ធ្វើ​នំ​ក្រៀប។ នំ​ម៉ាណា​មាន​រស​ជាតិ​ដូច​នំ​ដែល​គេ​ចៀន​ជា​មួយ​ប្រេង។


ដូច្នេះ​ម្នាក់ៗ​ត្រូវ​ពិនិត្យ​ពិច័យ​មើល​ចិត្ដ​គំនិត​របស់​ខ្លួន​ឯង​សិន សឹម​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​របស់​អ៊ីសា‌ជាអម្ចាស់


បន្ទាប់​មក យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​ថ្ងៃ​ស្អែកអុលឡោះ‌តាអាឡា​នឹង​សំដែង​ការ​អស្ចារ្យ​នៅ​កណ្តាល​ចំណោម​អ្នក​រាល់​គ្នា»។


ក្រោក​ឡើង ជម្រះ​ប្រជា‌ជន​ឲ្យ​បាន​បរិសុទ្ធ! ត្រូវ​ប្រាប់​ពួក​គេ​ថា “ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​សម្រាប់​ថ្ងៃ​ស្អែក ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: អ៊ីស្រ‌អែល​អើយ! នៅ​ក្នុង​អ្នក​មាន​របស់​ដែល​ត្រូវ​បំផ្លាញ។ អ្នក​ពុំ​អាច​ប្រឈម​មុខ​ត​ទល់​នឹង​ខ្មាំង​សត្រូវ​បាន​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​របស់​ដែល​ត្រូវ​បំផ្លាញ​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ។


នៅ​ថ្ងៃ​នោះ​ស្តេច​សូល​មិន​សួរ​នាំ​អ្វី​ឡើយ ដោយ​ស្តេច​នឹក​ស្មាន​ថា មាន​ហេតុ​អ្វី​មួយ​កើត​ឡើង​ចំពោះ​ទត ធ្វើ​ឲ្យ​គាត់​ក្លាយ​ទៅ​មិន​បរិសុទ្ធ គឺ​នឹក​ស្មាន​ថា​គាត់​ពិត​ជា​មិន​បរិសុទ្ធ​មែន។