១ សាំយូអែល 15:28 - អាល់គីតាប សាំយូអែលជម្រាបស្តេចថា៖ «ថ្ងៃនេះ អុលឡោះតាអាឡាដកហូតអំណាចចេញពីស្តេច លែងឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែលទៀតហើយ ទ្រង់ប្រគល់រាជ្យនេះឲ្យបុរសម្នាក់ទៀត ដែលល្អជាងអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកសាំយូអែលទូលទ្រង់ថា៖ «នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែលចេញពីទ្រង់ហើយ ក៏បានប្រទានឲ្យអ្នកជិតខាងដែលល្អជាងទ្រង់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលទូលស្ដេចថា៖ «ថ្ងៃនេះ ព្រះអម្ចាស់ដកហូតរាជចេញពីព្រះករុណា លែងឲ្យគ្រងរាជលើជនជាតិអ៊ីស្រាអែលទៀតហើយ ព្រះអង្គប្រគល់រាជសម្បត្តិនេះឲ្យបុរសម្នាក់ទៀត ដែលល្អជាងព្រះករុណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសាំយូអែលទូលទ្រង់ថា នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែល ពីទ្រង់ចេញហើយ ក៏បានប្រទានឲ្យដល់អ្នកជិតខាងដែលល្អជាងទ្រង់វិញ |
ឥឡូវនេះ សូមអញ្ជើញគាត់មកគ្រងរាជ្យចុះ! ដ្បិតអុលឡោះតាអាឡាមានបន្ទូលអំពីស្តេចទតថា “យើងនឹងសង្គ្រោះអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និងខ្មាំងសត្រូវឯទៀតៗ តាមរយៈទត ជាអ្នកបម្រើរបស់យើង”»។
ដូច្នេះ ប្រសិនបើខ្ញុំមិនផ្ទេររាជ្យនេះទៅឲ្យស្តេចទត ស្របតាមបន្ទូលសន្យារបស់អុលឡោះតាអាឡាទេ សូមទ្រង់ដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!
ស្តេចទតមានប្រសាសន៍តបទៅនាងមិកាល់ថា៖ «យើងធ្វើដូច្នេះ ដើម្បីផ្តល់កិត្តិយសដល់អុលឡោះតាអាឡា! ទ្រង់បានជ្រើសរើសយើងឲ្យដឹកនាំជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ជំនួសឪពុករបស់នាង និងរាជវង្ស។ យើងសំដែងសេចក្តីសប្បាយនេះ ដើម្បីផ្តល់កិត្តិយសដល់អុលឡោះតាអាឡា!
អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចស៊ូឡៃម៉ានថា៖ «ដោយអ្នកប្រព្រឹត្តដូច្នេះ គឺអ្នកមិនបានគោរពសម្ពន្ធមេត្រីរបស់យើង ហើយក៏មិនបានកាន់តាមហ៊ូកុំ ដែលយើងបង្គាប់ដល់អ្នកដែរ យើងនឹងដកយករាជសម្បត្តិពីអ្នក ប្រគល់ទៅឲ្យអ្នកបម្រើរបស់អ្នកវិញ។
ស្តេចពុំបានទូរអាសួរអុលឡោះតាអាឡាទេ ហេតុនេះទ្រង់ធ្វើឲ្យស្តេចស្លាប់ ហើយផ្ទេររាជសម្បត្តិទៅឲ្យស្តេចទត ជាកូនរបស់លោកអ៊ីសាយវិញ។
ទ្រង់ផ្ដួលរំលំអ្នកកាន់អំណាច ដោយមិនបាច់សួរនាំ ហើយទ្រង់តែងតាំងអ្នកផ្សេងជំនួស
នេះជាការប្រកាសរបស់ម៉ាឡាអ៊ីកាត់ ជាការថ្លែងរបស់ពួកអ្នកដ៏វិសុទ្ធ ដើម្បីមនុស្សទាំងអស់ដឹងថា ម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យ របស់មនុស្សលោក ទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែចិត្តរបស់ទ្រង់ ហើយទ្រង់លើកអ្នកដែលទន់ទាបជាងគេ ឲ្យឡើងគ្រងរាជ្យក៏បាន។
គេនឹងដេញអ្នកចេញពីចំណោមមនុស្សលោក ឲ្យទៅរស់នៅជាមួយសត្វព្រៃ ហើយគេនឹងឲ្យអ្នកស៊ីស្មៅដូចគោ រហូតដល់គំរប់ប្រាំពីររយៈកាល គឺទាល់តែអ្នកទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិមនុស្សលោក ហើយទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែចិត្តរបស់ទ្រង់»។
អ៊ីសាមានប្រសាសន៍ឆ្លើយទៅគាត់ថា៖ «ប្រសិនបើមិនបានទទួលអំណាចពីស្ថានលើមកទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនេះហើយបានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោក មានបាបធ្ងន់ជាងលោកទៅទៀត»។
ក្រោយពីបានដករាជ្យពីស្តេចសូល អុលឡោះប្រទានឲ្យទតឡើងគ្រងរាជ្យ។ អុលឡោះប្រទានសក្ខីភាពអំពីទតនេះថាៈ “យើងរកបានមនុស្សម្នាក់ ជាទីគាប់ចិត្តយើងណាស់ គឺទតជាកូនរបស់អ៊ីសាយ ដ្បិតទតនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង”។
មនុស្សគ្រប់គ្នាត្រូវស្ដាប់បង្គាប់អាជ្ញាធរ ដ្បិតអំណាចទាំងឡាយសុទ្ធតែមកពីអុលឡោះ គឺអុលឡោះបានតែងតាំងឲ្យមានអំណាចទាំងនោះឡើង។
ឥឡូវនេះ រាជ្យរបស់លោកមិនអាចគង់វង្សបានឡើយ អុលឡោះតាអាឡាស្វែងរកមនុស្សម្នាក់ ដែលបំពេញតាមបំណងទាំងប៉ុន្មានរបស់ទ្រង់ រួចតែងតាំងឲ្យធ្វើជាមេដឹកនាំលើប្រជារាស្ត្ររបស់ទ្រង់ ព្រោះលោកមិនបានធ្វើតាមបទបញ្ជា ដែលអុលឡោះតាអាឡាបានបង្គាប់មកទេ»។
លោកអ៊ីសាយចាត់គេឲ្យទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហម មានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អគួរជាទីពេញចិត្ត។ អុលឡោះតាអាឡាមានបន្ទូលថា៖ «គឺម្នាក់នេះហើយ! ចូរតែងតាំងគេចុះ!»។
ពាក្យទាំងនេះធ្វើឲ្យស្តេចសូលខឹងជាខ្លាំង គាត់នឹកថា៖ «គេសរសើរទតថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ទតនៅខ្វះតែរាជ្យប៉ុណ្ណោះ»។
នៅពេលដែលអុលឡោះតាអាឡាប្រោសប្រទានពរទាំងប៉ុន្មានដល់លោកម្ចាស់ ដូចទ្រង់បានសន្យា គឺនៅពេលដែលទ្រង់តែងតាំងលោក ជាមគ្គទ្ទេសក៍លើប្រជាជនអ៊ីស្រអែល