១ សាំយូអែល 15:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ដូច្នេះ លោកសាំយូអែលទូលទ្រង់ថា៖ «នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែលចេញពីទ្រង់ហើយ ក៏បានប្រទានឲ្យអ្នកជិតខាងដែលល្អជាងទ្រង់វិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 លោកសាំយូអែលទូលស្ដេចថា៖ «ថ្ងៃនេះ ព្រះអម្ចាស់ដកហូតរាជចេញពីព្រះករុណា លែងឲ្យគ្រងរាជលើជនជាតិអ៊ីស្រាអែលទៀតហើយ ព្រះអង្គប្រគល់រាជសម្បត្តិនេះឲ្យបុរសម្នាក់ទៀត ដែលល្អជាងព្រះករុណា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ដូច្នេះសាំយូអែលទូលទ្រង់ថា នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែល ពីទ្រង់ចេញហើយ ក៏បានប្រទានឲ្យដល់អ្នកជិតខាងដែលល្អជាងទ្រង់វិញ សូមមើលជំពូកអាល់គីតាប28 សាំយូអែលជម្រាបស្តេចថា៖ «ថ្ងៃនេះ អុលឡោះតាអាឡាដកហូតអំណាចចេញពីស្តេច លែងឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែលទៀតហើយ ទ្រង់ប្រគល់រាជ្យនេះឲ្យបុរសម្នាក់ទៀត ដែលល្អជាងអ្នក។ សូមមើលជំពូក |
ទោសនេះជាការសម្រេចរបស់ពួកអ្នកត្រួតពិនិត្យ ហើយសេចក្ដីសម្រេចនេះ ក៏តាមបង្គាប់របស់ពួកបរិសុទ្ធ ប្រយោជន៍ឲ្យមនុស្សទាំងអស់ដែលនៅរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ព្រះអង្គប្រគល់រាជ្យនោះ ដល់អ្នកណាតាមតែព្រះហឫទ័យ ក៏តាំងមនុស្សដែលទន់ទាបបំផុតឡើង ឲ្យគ្រប់គ្រង។
គេនឹងបណ្តេញអ្នកចេញពីចំណោមមនុស្សលោក អ្នកនឹងមានទីលំនៅជាមួយសត្វនៅទីវាល គេនឹងឲ្យអ្នកស៊ីស្មៅដូចគោ ដរាបដល់បានកន្លងទៅអស់ប្រាំពីរខួប ទាល់តែអ្នកបានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានរាជ្យដល់អ្នកណា តាមតែព្រះហឫទ័យរបស់ព្រះអង្គ»។
តែឥឡូវនេះ រាជ្យទ្រង់មិនបាននៅតទៅទៀតទេ ដ្បិតព្រះយេហូវ៉ារកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យព្រះអង្គ ហើយព្រះអង្គបានតាំងអ្នកនោះ ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គវិញ ព្រោះព្រះករុណាមិនបានកាន់តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកសោះ»។