នៅថ្ងៃបន្ទាប់ ពេលស្តេចទតក្រោកឡើង អុលឡោះតាអាឡាមានបន្ទូលទៅកាន់ណាពីកាដ ជាអ្នកជំនិតរបស់ស្តេចទតដូចតទៅ៖
១ របាក្សត្រ 29:29 - អាល់គីតាប កិច្ចការរបស់ស្តេចទតតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ណាពីសាំយូអែល ជាអ្នកទាយ សៀវភៅកិច្ចការរបស់លោកណាថាន ជាណាពី និងសៀវភៅកិច្ចការរបស់លោកកាដ ជាអ្នកទាយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកិច្ចការរបស់ព្រះបាទដាវីឌទាំងអស់ ចាប់តាំងពីដើមរហូតដល់ចុង នោះបានកត់ទុកក្នុងសៀវភៅរបស់ហោរាសាំយូអែល ក្នុងសៀវភៅហោរាណាថាន់ និងក្នុងសៀវភៅហោរាកាដហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជកិច្ចរបស់ព្រះបាទដាវីឌតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកសាំយូអែល ជាគ្រូទាយ សៀវភៅកិច្ចការរបស់លោកយ៉ូណាថាន ជាព្យាការី និងសៀវភៅកិច្ចការរបស់លោកកាដ ជាគ្រូទាយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកិច្ចការរបស់ស្តេចដាវីឌទាំងអស់ ចាប់តាំងពីដើម រហូតដល់ចុង នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅរបស់សាំយូអែល ជាអ្នកមើលឆុត នឹងក្នុងសៀវភៅរបស់ហោរាណាថាន់ ហើយក្នុងសៀវភៅរបស់កាឌ់ ជាអ្នកមើលឆុតហើយ |
នៅថ្ងៃបន្ទាប់ ពេលស្តេចទតក្រោកឡើង អុលឡោះតាអាឡាមានបន្ទូលទៅកាន់ណាពីកាដ ជាអ្នកជំនិតរបស់ស្តេចទតដូចតទៅ៖
កិច្ចការផ្សេងៗទៀតរបស់ស្តេចស៊ូឡៃម៉ាន មានកត់ត្រាទុកក្នុងសៀវភៅដែលមានចំណងជើងថា «កិច្ចការរបស់ស្តេចស៊ូឡៃម៉ាន»។ សៀវភៅនោះរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលស៊ូឡៃម៉ានបានធ្វើ និងអំពីប្រាជ្ញារបស់គាត់។
កិច្ចការផ្សេងៗទៀតរបស់ស្តេចរេហូបោម និងអ្វីៗទាំងអស់ដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
គេក៏រៀបរាប់អំពីរាជសម្បត្តិ និងវិរភាពដ៏អង់អាចរបស់ស្តេច ព្រមទាំងហេតុការណ៍ផ្សេងៗ ដែលកើតមាននៅរជ្ជកាលរបស់ស្តេចក្នុងស្រុកអ៊ីស្រអែល និងក្នុងអាណាចក្រដទៃទៀត។
អស់អ្នកដែលគេជ្រើសរើសឲ្យធ្វើជាឆ្មាំទ្វារ ហើយជំរឿនតាមភូមិរបស់ពួកគេ មានចំនួនទាំងអស់២១២នាក់។ ស្តេចទត និងណាពីសាំយូអែល បានតែងតាំងពួកគេឲ្យបំពេញមុខងារនេះ។
កិច្ចការរបស់ស្តេចរេហូបោម តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ណាពីសេម៉ាយ៉ា និងលោកអ៊ីដោជាអ្នកទាយ។ ស្តេចរេហូបោម និងស្តេចយេរ៉ូបោម តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមកជានិច្ច។
កិច្ចការផ្សេងៗរបស់ស្តេចអម៉ាស៊ីយ៉ា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រអែល។
កិច្ចការផ្សេងទៀតរបស់ស្តេចស៊ូឡៃម៉ាន គឺតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅ «កិច្ចការរបស់ណាពីណាថាន» ជាអ្នកភូមិស៊ីឡូ និងក្នុងសៀវភៅ «និមិត្តហេតុដ៏អស្ចារ្យរបស់លោកអ៊ីដោ ជាអ្នកទាយ» ស្តីអំពីស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត និងជាស្តេចស្រុកអ៊ីស្រអែល។
ថ្ងៃមួយកាដមកជម្រាបទតថា៖ «សូមកុំលាក់ខ្លួននៅទីនេះឡើយ សូមវិលត្រឡប់ទៅស្រុកយូដាវិញទៅ»។ ដូច្នេះ ទតក៏ធ្វើដំណើរឆ្ពោះទៅព្រៃហារេក។
ពីដើម នៅស្រុកអ៊ីស្រអែល កាលណាគេទៅទូរអាសូមអ្វីពីអុលឡោះគេតែងពោលថា «មក៍! យើងទៅរកអ្នកទាយ!» ដ្បិតអ្នកដែលយើងហៅថា ណាពីសព្វថ្ងៃនេះ នៅជំនាន់ដើម គេតែងហៅថា «អ្នកទាយ»។