១ របាក្សត្រ 9:22 - អាល់គីតាប22 អស់អ្នកដែលគេជ្រើសរើសឲ្យធ្វើជាឆ្មាំទ្វារ ហើយជំរឿនតាមភូមិរបស់ពួកគេ មានចំនួនទាំងអស់២១២នាក់។ ស្តេចទត និងណាពីសាំយូអែល បានតែងតាំងពួកគេឲ្យបំពេញមុខងារនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 អស់អ្នកទាំងនេះ ដែលបានជ្រើសរើសឲ្យធ្វើជាអ្នកឆ្មាំទ្វារ ទាំងអស់មានពីររយដប់ពីរនាក់ បានរាប់តាមពង្សាវតារ នៅក្នុងភូមិគេទាំងប៉ុន្មាន ជាពួកអ្នកដែលដាវីឌ និងសាំយូអែល ជាអ្នកមើលឆុត បានតាំងឡើង ឲ្យធ្វើការងារនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 អស់អ្នកដែលគេជ្រើសរើសឲ្យធ្វើជាឆ្មាំទ្វារ ហើយជំរឿនតាមភូមិរបស់ពួកគេ មានចំនួនទាំងអស់២១២នាក់។ ព្រះបាទដាវីឌ និងលោកសាំយូអែលជាគ្រូទាយ បានតែងតាំងពួកគេឲ្យបំពេញមុខងារនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 អស់ពួកអ្នកទាំងនេះ ដែលបានរើស ឲ្យធ្វើជាអ្នកឆ្មាំទ្វារ ទាំងអស់មាន២១២នាក់ បានរាប់គេតាមពង្សាវតារ នៅក្នុងភូមិគេទាំងប៉ុន្មាន ជាពួកអ្នកដែលដាវីឌ នឹងសាំយូអែល ជាអ្នកមើលឆុត បានតាំងឡើង ឲ្យធ្វើការងារនោះ សូមមើលជំពូក |
នៅថ្ងៃនោះ គេបានចាត់តាំងមនុស្សឲ្យមើលខុសត្រូវលើឃ្លាំងដាក់ភោគផល ដែលប្រជាជនយកមកជូនជាជំនូនផលដំបូង ឬជំនូនមួយភាគដប់។ អ្នកទាំងនោះមានភារកិច្ចប្រមូលភោគផលពីស្រែចម្ការនៅជុំវិញក្រុងនានា ដែលជាចំណែករបស់ក្រុមអ៊ីមុាំ និងក្រុមលេវី ដូចមានចែងទុកក្នុងហ៊ូកុំ ដ្បិតប្រជាជននៅស្រុកយូដាសប្បាយចិត្ត ព្រោះឃើញក្រុមអ៊ីមុាំ និងក្រុមលេវីបំពេញមុខងាររបស់ខ្លួន