Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 14:29 - អាល់គីតាប

29 កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​រេហូ‌បោម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 រីឯ​កិច្ច‌ការ​ឯ​ទៀត​ពី​រេហូ‌បោម និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​រេហូ‌បោម និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 រីឯ​ដំណើរ​ឯ​ទៀត ពី​រេហូ‌បោម នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 14:29
22 ការដាក់ឲ្យឆ្លើយតបគ្នា  

កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «កិច្ច​ការ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន»។ សៀវភៅ​នោះ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ និង​អំពី​ប្រាជ្ញា​របស់​គាត់។


រីឯ​កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យេរ៉ូ‌បោម ដូច​ជា​ការ​ធ្វើ​សង្គ្រាម ការ​គ្រង​រាជ្យ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


គ្រប់​ពេល​ដែល​ស្តេច​ចូល​ដំណាក់​របស់អុលឡោះ‌តាអាឡា ពួក​ទាហាន​នាំ​គ្នា​កាន់​ខែល​ទាំង​នោះ រួច​ពួក​គេ​ប្រមូល​យក​ទៅ​ទុក ក្នុង​បន្ទប់​របស់​មេ​ក្រុម​វិញ។


កិច្ច​ការ​ទាំង​ប៉ុន្មាន​របស់​ស្តេច​អេសា គឺ​វីរភាព​ដ៏​អង់‌អាច និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​ប្រព្រឹត្ត ព្រម​ទាំង​ការ​សង់​ទី‌ក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ នៅ​គ្រា​ដែល​ស្តេច​មាន​វ័យ​ចាស់​ជរា នោះ​គាត់​កើត​រោគា​នៅ​ជើង។


ស្តេច​រេហូ‌បោម និង​ស្តេច​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្តេច​រេហូ‌បោម។


រីឯ​កិច្ច​ការ​ផ្សេងៗ​ទៀត ដែល​ស្តេច​អប៊ី‌យ៉ា​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ ស្តេច​អប៊ី‌យ៉ា​ក៏​ធ្វើ​សង្គ្រាម​ជា​មួយ​ស្តេច​យេរ៉ូ‌បោម​ដែរ។


កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូសា‌ផាត គឺ​វីរភាព​ដ៏​អង់‌អាច ក្នុង​កិច្ចការ​ដែល​ស្តេច​បាន​ធ្វើ និង​ក្នុង​សង្គ្រាម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


ស្តេច​បាន​កំចាត់​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ្យ​គឺ​ពួក​ដែល​នៅ​សេស‌សល់​ពី​ជំនាន់​ស្តេច​អេសា​ជា​បិតា។


មេ‌ទ័ព​របស់​ស្តេច​បាន​ក្រោក​ឡើង រួម​គំនិត​គ្នា​ក្បត់​នឹង​ស្តេច​យ៉ូអាស។ ពួក​គេ​សម្លាប់​ស្តេច នៅ​ប៉ម​មីឡូ​តាម​ផ្លូវ​ចុះ​ទៅ​ស៊ីឡា។


កិច្ច‌ការ​ផ្សេងៗ​របស់​ស្តេច​អម៉ា‌ស៊ីយ៉ា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​សាលូម និង​គម្រោង‌ការ​ក្បត់ ដែល​ស្តេច​រៀប‌ចំ​ប្រឆាំង​នឹង​ស្តេច​សាកា‌រីយ៉ា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូថាម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​អសា‌រា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​អហាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ហេ‌សេគា និង​វីរភាព​ដ៏​អង់‌អាច​ទាំង​ប៉ុន្មាន ហើយ​ការ​ជីក​ស្រះ និង​ប្រឡាយ ដើម្បី​បង្ហូរ​ទឹក​ចូល​ក្នុង​ក្រុង​យេរូ‌សាឡឹម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ម៉ាណា‌សេ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ គឺ​អំពើ​បាប​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​អាំម៉ូន និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ឋ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


កិច្ច‌ការ​ផ្សេងៗ​របស់​ស្តេច​យ៉ូសៀស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យេហូ‌យ៉ាគីម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូរ៉ាម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


កិច្ចការ​ផ្សេងៗ​របស់​ស្តេច​អម៉ា‌ស៊ីយ៉ា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម