ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 29:18 - អាល់គីតាប

ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​អ៊ីស្រ‌អែល ជា​បុព្វ‌បុរស​របស់​យើង​ខ្ញុំ សូម​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​គំនិត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​ជា‌និច្ច​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល ជា​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ព្រះ‌អង្គ​រក្សា​ទុក​គំនិត​នេះ នៅ​ក្នុង​ចិត្ត​របស់​ពួក​ប្រជា‌រាស្ត្រ​ទ្រង់ ឲ្យ​គេ​បាន​គិត​ឃើញ​ជា​រៀង‌រាប​ដរាប​ទៅ ហើយ​សូម​ព្រះ‌អង្គ​តាំង​ចិត្ត​គេ ឲ្យ​នៅ​ជាប់​នឹង​ព្រះ‌អង្គ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល ជា​បុព្វបុរស​របស់​យើង​ខ្ញុំ សូម​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​គំនិត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ​ជានិច្ច​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ អ៊ីសាក នឹង​អ៊ីស្រាអែល ជា​ឰយុកោ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​រក្សា​ទុក​គំនិត​នេះ នៅ​ក្នុង​ចិត្ត​របស់​ពួក​រាស្ត្រ​ទ្រង់ ឲ្យ​គេ​បាន​គិត​ឃើញ​ជា​រៀង‌រាប​ដរាប​ទៅ ហើយ​សូម​ទ្រង់​តាំង​ចិត្ត​គេ ឲ្យ​នៅ​ជាប់​នឹង​ទ្រង់

សូមមើលជំពូក



១ របា‌ក្សត្រ 29:18
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ឃើញ​ថា មនុស្ស​លោក​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ នៅ​លើ​ផែនដី ហើយ​ពី​ព្រឹក​ដល់​ល្ងាច ចិត្ត​របស់​គេ​ចេះ​តែ​លំអៀង​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់។


រីឯ​កូន​វិញ ស៊ូឡៃ‌ម៉ាន​អើយ! ចូរ​ទទួល​ស្គាល់​អុលឡោះជា​ម្ចាស់​របស់​ឪពុក ហើយ​គោរព​បម្រើ​ទ្រង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិតអុលឡោះ‌តាអាឡា​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​កូន​ស្វែង​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​កូន​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​កូន​បោះ​បង់​ចោល​ទ្រង់ នោះ​ទ្រង់​នឹង​លះ‌បង់​ចោល​កូន​រហូត​ត​ទៅ។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​ដឹង​ថា ទ្រង់​ស្ទង់​មើល​ចិត្ត​មនុស្ស ហើយ​គាប់​ចិត្ត​នឹង​សេចក្តី​ស្មោះ​ត្រង់។ ហេតុ​នេះ ខ្ញុំ​ស្ម័គ្រ​ចិត្ត​យក​ជំនូន​ទាំង​នេះ មក​ជូន​ទ្រង់​ដោយ​ចិត្ត​ស្មោះ ហើយ​ខ្ញុំ​ក៏​មាន​អំណរ​ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដែល​ជួប‌ជុំ​នៅ​ទី​នេះ នាំ​យក​ជំនូន​ដោយ​ស្ម័គ្រ​ចិត្ត​មក​ជូន​ទ្រង់​ដែរ។


សូម​ប្រោស​ប្រទាន​ឲ្យ​ស៊ូឡៃ‌ម៉ាន ជា​កូន​របស់​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ត្រង់ កាន់​តាម​បទ​បញ្ជា​ដំបូន្មាន និង​ហ៊ូកុំ​របស់​ទ្រង់ ហើយ​ប្រតិ‌បត្តិ​តាម​ឥត​ងាក​រេ​ឡើយ ដើម្បី​ឲ្យ​គេ​សង់​ដំណាក់​ដែល​ខ្ញុំ​ត្រៀម​ទុក​នេះ»។


ពួក​អ្នក​នាំ​សារ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​អ៊ីស្រ‌អែល និង​ស្រុក​យូដា​ទាំង​មូល នាំ​សេចក្តី​ប្រកាស​ដែល​ចុះ​ហត្ថ‌លេខា​ដោយ​ស្តេច និង​ចុះ​ហត្ថ‌លេខា​ដោយ​ពួក​មន្ត្រី។ ពួក​គេ​ប្រកាស​តាម​បញ្ជា​របស់​ស្តេច​ដូច​ត​ទៅ៖ «កូន​ចៅ​អ៊ីស្រ‌អែល​ដែល​នៅ​សេស‌សល់ ហើយ​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី​អើយ ចូរ​នាំ​គ្នា​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​អ៊ីស្រ‌អែល ដើម្បី​ឲ្យ​ទ្រង់​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។


អុលឡោះ‌តាអាឡា ទ្រង់​ឈ្វេង​យល់ បំណង​ចិត្ត​របស់​មនុស្ស​ទន់‌ទាប ទ្រង់​លើក​ទឹក​ចិត្ត​គេ


ខ្ញុំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរ តែ​ខ្ញុំ​ស្រឡាញ់​ហ៊ូកុំ​របស់​ទ្រង់។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សង្ឃឹម​រង់‌ចាំ ទ្រង់​សង្គ្រោះ​ខ្ញុំ ខ្ញុំ​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ទ្រង់។


ឱ​អុលឡោះ​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត​បរិសុទ្ធ សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ខ្ញុំ​ផង។


អុលឡោះ​មាន​បន្ទូល​ថែម​ទៀត​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​តទៅ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​បុព្វ‌បុរស​អ្នក​រាល់​គ្នា គឺ​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា។ នេះ​ជា​នាម​របស់​យើង ដែល​នៅ​ស្ថិត​ស្ថេរ​អស់‌កល្ប​ជា​និច្ច សម្រាប់​ឲ្យ​មនុស្ស​លោក​នឹក​ដល់​យើង អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ។


យើង​ជា​អុលឡោះ​ដែល​ឪពុក​អ្នក​តែង​គោរព​បម្រើ គឺ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប»។ ម៉ូសា​ខ្ទប់​មុខ ព្រោះ​មិន​ហ៊ាន​មើល​អុលឡោះ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ធ្វើ​ដូច្នេះ កូន​ចៅ​អ៊ីស្រ‌អែល​នឹង​ជឿ​ថា អុលឡោះជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​គេ គឺ​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​មែន»។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ខ្ញុំ​យល់​ឃើញ​ថា មនុស្ស​លោក​មិន​អាច​ធ្វើ​ជា​ម្ចាស់​លើ កិរិយា​មារយាទ​របស់​ខ្លួន​បាន​ទេ ក្នុង​ដំណើរ​ជីវិត គេ​ពុំ​អាច​តម្រង់​ផ្លូវ​របស់​ខ្លួន​បាន​ឡើយ។


យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​គំនិត​តែ​មួយ មាន​គោល‌ដៅ​តែ​មួយ ដើម្បី​គោរព​កោត​ខ្លាច​យើង​រហូត​ត​ទៅ។ ដូច្នេះ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​ប្រកប​ដោយ​សុភ‌មង្គល។


“យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសាហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប” តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? អុលឡោះ​មិន​មែន​ជា​ម្ចាស់​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ម្ចាស់​របស់​មនុស្ស​ដែល​មាន​ជីវិត»។


អុលឡោះ​ជា​ម្ចាស់​របស់​អ៊ី‌ព្រហ៊ីម របស់​អ៊ី‌សាហាក់ និង​របស់​យ៉ាកកូប ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​យើង​ទាំង​អស់​គ្នា ទ្រង់​បាន​ប្រទាន​សិរី‌រុង‌រឿង​មក​អ៊ីសា ជា​អ្នក​បម្រើ​ទ្រង់។ បង​ប្អូន​បាន​ចាប់​បញ្ជូន​អ៊ីសា​ទៅ​ឲ្យ​គេ​កាត់​ទោស ថែម​ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​គាត់ នៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​អ៊ីសា​ទៀត​ផង។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​នាំ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ជូន​ចិត្ត​គំនិត​ដល់​ទ្រង់ ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត។


ប្រសិន​បើ​ពួក​គេ​មាន​ចិត្ត​កោត​ខ្លាច​យើង​រហូត ហើយ​គោរព​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ មុខ​ជា​មាន​សុភ‌មង្គល​ដរាប​តរៀង​ទៅ!


ខ្ញុំ​ជឿ​ជាក់​ថា អុលឡោះ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​បង​ប្អូន ទ្រង់​ក៏​នឹង​បង្ហើយ​ការ​នេះ​រហូត​ដល់​ថ្ងៃ អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ចុះ​មក។


សូម​អុលឡោះ​ផ្ទាល់​ជា​បិតា​របស់​យើង និង​អ៊ីសា‌ជាអម្ចាស់​នៃ​យើង​រៀប‌ចំ​ផ្លូវ​ឲ្យ​យើង​មក​រក​បង​ប្អូន។


សូម​អុលឡោះ​ប្រទាន​ឲ្យ​បង​ប្អូន​មាន​សមត្ថ‌ភាព នឹង​ប្រព្រឹត្ដ​អំពើ​ល្អ​គ្រប់​យ៉ាង តាម​បំណង​របស់​ទ្រង់។ សូម​ទ្រង់​សម្រេច​ការ​អ្វី​ដែល​គាប់​បំណង​ទ្រង់​នៅ​ក្នុង​យើង​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ៊ីសា​អាល់‌ម៉ាហ្សៀស​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!