ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 17:16 - អាល់គីតាប

ស្តេច​ទត​ក៏​ទៅ​ជួបអុលឡោះ‌តាអាឡា ហើយ​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! តើ​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ទទួល​ឋានៈ​ខ្ពង់‌ខ្ពស់​បែប​នេះ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ព្រះបាទ​ដាវីឌ​ចូល​ទៅ​គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ តើ​ទូល‌បង្គំ​ជា​អ្វី? តើ​កូន​ចៅ​ទូល‌បង្គំ​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ដល់​ត្រឹម​នេះ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​គាល់​ព្រះ‌អម្ចាស់ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ តើ​ទូលបង្គំ និង​គ្រួសារ​របស់​ទូលបង្គំ​ជា​អ្វី បាន​ជា​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ទទួល​ឋានៈ​ខ្ពង់‌ខ្ពស់​បែប​នេះ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ស្តេច​ដាវីឌ​ទ្រង់​ចូល​ទៅ​គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ តើ​ទូលបង្គំ​ជា​អ្វី តើ​កូន​ចៅ​ទូលបង្គំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ដល់​ត្រឹម​នេះ

សូមមើលជំពូក



១ របា‌ក្សត្រ 17:16
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ជា​មនុស្ស​ទន់​ទាប​ណាស់ មិន​សម​ឲ្យ​អុលឡោះ​សំដែង​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ ដល់​កំរិត​នេះ​ឡើយ។ កាល​ខ្ញុំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ ខ្ញុំ​មាន​តែ​ដំបង​មួយ​ទេ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​មាន​គ្នា​រហូត​ដល់​ទៅ​ពីរ​ជំរំ។


ស្តេច​ទត​ក៏​ទៅ​ជួបអុលឡោះ‌តាអាឡា ហើយ​ទូរអា​សួរ​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! តើ​ខ្ញុំ និង​អំបូរ​របស់​ខ្ញុំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ទទួល​ឋានៈ​ខ្ពង់‌ខ្ពស់​បែប​នេះ?


ស្តេច​ហេ‌សេគា​ទទួល​លិខិត​ពី​អ្នក​នាំ​សារ​មក​អាន រួច​គាត់​ឡើង​ទៅ​ម៉ាស្ជិទ​យក​លិខិត​នោះ​ទៅ​បង្ហាញអុលឡោះ‌តាអាឡា។


ណាថាន​ជម្រាប​ជូន​ស្តេច​ទត នូវ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​អុលឡោះ​មាន​បន្ទូល​ប្រាប់​គាត់​ក្នុង​សុបិន​និមិត្ត​នោះ។


ឱ​អុលឡោះ​អើយ​ចំពោះ​ទ្រង់ នេះ​គឺ​ជា​ការ​តិច​តួច​ទេ បាន​ជា​ទ្រង់​សន្យា​ដល់​កូន​ចៅ​ខ្ញុំ ដែល​នៅ​ជំនាន់​ក្រោយៗ​ដែរ។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ ហាក់​បី​ដូច​ខ្ញុំ ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់។


តើ​ខ្ញុំ​ជា​អ្វី? តើ​ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​ជា​អ្វី​ដែរ បាន​ជា​យើង​ខ្ញុំ​អាច​នាំ​ជំនូន​ដោយ​ស្ម័គ្រ​ចិត្ត​បែប​នេះ មក​ជូន​ទ្រង់? អ្វីៗ​ទាំង​អស់​ដែល​យើង​ខ្ញុំ​មាន សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់​ដែរ ហើយ​អ្វីៗ​ដែល​យើង​ខ្ញុំ​យក​មក​ជូន​ទ្រង់ ក៏​ជា​របស់​ដែល​ទ្រង់​ប្រទាន​មក​យើង​ខ្ញុំ​ដែរ។


ស្តេច​ស៊ូឡៃ‌ម៉ាន​ឆ្លើយ​នឹង​អុលឡោះ​វិញ​ថា៖ «ទ្រង់​បាន​សំដែង​ចិត្ត​មេត្តា‌ករុណា​ដ៏​ធំ​ធេង​ចំពោះ​ស្តេច​ទត​ជា​ឪពុក​របស់​ខ្ញុំ ហើយ​ទ្រង់​ក៏​ឲ្យ​ខ្ញុំ​ឡើង​គ្រង​រាជ្យ​ត​ពី​ឪពុក​ទៀត។


ឱ​អុលឡោះ‌តាអាឡា​អើយ តើ​មនុស្ស​ជា​អ្វី​បាន​ជា​ទ្រង់ យក​ចិត្ត​ទុក​ដាក់​នឹង​គេ​ដូច្នេះ? តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ទ្រង់​នឹក​គិត​ដល់​គេ​ដូច្នេះ?​


ប៉ុន្ដែ ដោយ​អុលឡោះ​ការ‌ពារ​ខ្ញុំ​រហូត​មក​ទល់​ថ្ងៃ​នេះ បាន​ជា​ខ្ញុំ​នៅ​តែ​ផ្ដល់​សក្ខី‌ភាព​អំពី​ទ្រង់ នៅ​ចំពោះ​មុខ​អ្នក​តូច​អ្នក​ធំ។ ខ្ញុំ​ពុំ​បាន​និយាយ​អ្វី​ក្រៅ​ពី​សេចក្ដី​ដែល​ពួក​ណាពី និង​ម៉ូសា បាន​ថ្លែង​ទុក​អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​មាន​នោះ​ឡើយ


អុលឡោះ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ទ្រង់​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ យើង​សង្ឃឹម​ថា ទ្រង់​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។


ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ក្ដី ក៏​អុលឡោះ​បាន​ផ្ដល់​គុណ​នេះ​មក​ខ្ញុំ ដើម្បី​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ជីវិត​ដ៏​បរិបូណ៌​បំផុត​របស់​អាល់ម៉ា‌ហ្សៀស ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។


លោក​គេឌាន​ឆ្លើយ​ថា៖ «អុលឡោះ​ជាអម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​សង្គ្រោះ​អ៊ីស្រ‌អែល​បាន? ដ្បិត​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​អំបូរ​របស់​ខ្ញុំ​ខ្សត់​ខ្សោយ​ជាង​គេ ហើយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ទៀត​សោត ក៏​ខ្ញុំ​ក្មេង​ជាង​គេ​ដែរ»។


សាំយូ‌អែល​បាន​យក​ថ្ម​មក​ដាក់​នៅ​ចន្លោះ​មីស‌ប៉ា និង​សេន ហើយ​ដាក់​ឈ្មោះ​ថ្ម​នោះ​ថា​អេបេន-អេស៊ើរ ដោយ​ពោល​ថា អុលឡោះ‌តាអាឡា​បាន​សង្គ្រោះ​យើង​រហូត​ដល់​ពេល​នេះ។


លោក​សូល​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​និយាយ​មក​ខ្ញុំ​ដូច្នេះ? ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ដែល​ជា​កុល‌សម្ព័ន្ធ​មួយ​ដ៏​តូច​បំផុត​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​អំបូរ​របស់​ខ្ញុំ​ក៏​តូច​ជាង​គេ ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ដែរ»។