ដូច្នេះ អះលីជំអះទាំងអស់របស់ជនជាតិអ៊ីស្រអែល ចូលមកជួបស្តេចនៅក្រុងហេប្រូន។ ស្តេចទតបានចងសម្ពន្ធមេត្រីជាមួយអះលីជំអះទាំងនោះ ចំពោះអុលឡោះតាអាឡានៅក្រុងហេប្រូន រួចហើយពួកគេតែងតាំងទត ជាស្តេចរបស់ជនជាតិអ៊ីស្រអែល។
១ របាក្សត្រ 10:14 - អាល់គីតាប ស្តេចពុំបានទូរអាសួរអុលឡោះតាអាឡាទេ ហេតុនេះទ្រង់ធ្វើឲ្យស្តេចស្លាប់ ហើយផ្ទេររាជសម្បត្តិទៅឲ្យស្តេចទត ជាកូនរបស់លោកអ៊ីសាយវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមិនបានទូលសួរព្រះយេហូវ៉ាឡើយ។ ហេតុនេះ ព្រះយេហូវ៉ាក៏ធ្វើឲ្យស្ដេចសុគត រួចបង្វែររាជ្យទៅឲ្យដាវីឌ ជាបុត្រអ៊ីសាយវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចពុំបានទូលសួរព្រះអម្ចាស់ទេ ហេតុនេះ ព្រះអង្គធ្វើឲ្យស្ដេចសោយទិវង្គត ហើយផ្ទេររាជសម្បត្តិទៅឲ្យព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥតទូលសួរដល់ព្រះយេហូវ៉ា ហេតុនោះបានជាព្រះធ្វើឲ្យទ្រង់សុគត ព្រមទាំងបង្វែររាជ្យទៅឲ្យដាវីឌ ជាបុត្រអ៊ីសាយវិញ។ |
ដូច្នេះ អះលីជំអះទាំងអស់របស់ជនជាតិអ៊ីស្រអែល ចូលមកជួបស្តេចនៅក្រុងហេប្រូន។ ស្តេចទតបានចងសម្ពន្ធមេត្រីជាមួយអះលីជំអះទាំងនោះ ចំពោះអុលឡោះតាអាឡានៅក្រុងហេប្រូន រួចហើយពួកគេតែងតាំងទត ជាស្តេចរបស់ជនជាតិអ៊ីស្រអែល។
អស់អ្នកដែលបានមករួបរួមជាមួយស្តេចទត នៅក្រុងហេប្រូន ដើម្បីផ្ទេររាជសម្បត្តិរបស់ស្តេចសូល ជូនស្តេចទតស្របតាមបញ្ជារបស់អុលឡោះតាអាឡា គឺអ្នកដែលអាចបម្រើកងទ័ពបានមានចំនួនដូចតទៅ:
យើងនឹងធ្វើជាឪពុករបស់គេ ហើយគេធ្វើជាកូនរបស់យើង។ យើងមិនដកសេចក្តីមេត្តាករុណាចេញពីគេ ដូចយើងបានដកចេញពីស្តេចដែលគ្រងរាជមុនអ្នកឡើយ។
នៅឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលរបស់ស្តេច គាត់កើតរោគាយ៉ាងធ្ងន់នៅជើង ប៉ុន្តែ ទោះបីគាត់ឈឺយ៉ាងនេះក្តី ក៏គាត់ពុំបានទូរអាអង្វរសូមអុលឡោះតាអាឡាជួយដែរ គឺគាត់បែរជារកគ្រូពេទ្យព្យាបាលទៅវិញ។
អ្នកណាធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អ ភាពអន្តរាយនៅមិនឆ្ងាយពីផ្ទះរបស់អ្នកនោះទេ។
មិនដែលមានពូថៅណាអួតខ្លួនថា ប្រសើរជាងអ្នកដែលប្រើវាទេ ហើយរណារក៏មិនដែលអួតបំប៉ោង ជំទាស់នឹងអ្នកដែលប្រើវាដែរ។ មិនដែលមានព្រនង់ណាបញ្ជាទៅដៃ ដែលកាន់វា ឲ្យកំរើកឡើយ ហើយក៏មិនដែលមានដំបងណាកាន់ អ្នកដែលប្រើវាដែរ!
ប៉ុន្តែ ជនជាតិអាស្ស៊ីរីពុំបានយល់ដូច្នេះទេ គឺគេមានចិត្តគំនិតផ្សេង គិតតែពីកំទេច និងសម្លាប់រង្គាលប្រជាជាតិជាច្រើនឥតគណនា។
ជនជាតិអ៊ីស្រអែលទទួលយកស្បៀងអាហារពីពួកគេ ដោយពុំបានសួរយោបល់ពីអុលឡោះតាអាឡាឡើយ។
ឥឡូវនេះ រាជ្យរបស់លោកមិនអាចគង់វង្សបានឡើយ អុលឡោះតាអាឡាស្វែងរកមនុស្សម្នាក់ ដែលបំពេញតាមបំណងទាំងប៉ុន្មានរបស់ទ្រង់ រួចតែងតាំងឲ្យធ្វើជាមេដឹកនាំលើប្រជារាស្ត្ររបស់ទ្រង់ ព្រោះលោកមិនបានធ្វើតាមបទបញ្ជា ដែលអុលឡោះតាអាឡាបានបង្គាប់មកទេ»។
សាំយូអែលជម្រាបស្តេចថា៖ «ថ្ងៃនេះ អុលឡោះតាអាឡាដកហូតអំណាចចេញពីស្តេច លែងឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែលទៀតហើយ ទ្រង់ប្រគល់រាជ្យនេះឲ្យបុរសម្នាក់ទៀត ដែលល្អជាងអ្នក។
អុលឡោះតាអាឡាមានបន្ទូលមកកាន់សាំយូអែលថា៖ «តើអ្នកនៅតែយំសោកស្តាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយនៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្តេចដែលត្រូវចិត្តយើង»។
អុលឡោះតាអាឡាប្រព្រឹត្តចំពោះស្តេច ស្របតាមបន្ទូល ដែលខ្ញុំបានជម្រាបរួចស្រេចហើយ។ ទ្រង់បានដកហូតយករាជ្យពីស្តេច ដើម្បីប្រគល់ទៅឲ្យទត
ស្តេចសូលសួរអុលឡោះតាអាឡា ប៉ុន្តែ ទ្រង់មិនឆ្លើយតបវិញឡើយ ទោះបីតាមការយល់សប្តិ ការផ្សងយូរីម ឬតាមរយៈណាពីក្តី។