ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ យ៉ូហាន 5:20 - អាល់គីតាប

យើង​ក៏​ដឹង​ដែរ​ថា បុត្រា​របស់​អុលឡោះ​បាន​មក គាត់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ម្ចាស់​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ គឺ​ទ្រង់​នេះ​ហើយ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ទ្រង់​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​យើង​ក៏​ដឹង​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​យាង​មក​ ទាំង​បាន​ប្រទាន​ប្រាជ្ញា​ដល់​យើង​ ដើម្បី​ឲ្យ​ស្គាល់​ព្រះ​ដ៏​ពិត​ ហើយ​យើង​ជា​អ្នក​នៅ​ក្នុង​ព្រះ​ដ៏​ពិត​នោះ​ គឺ​នៅ​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​ ព្រះរាជ​បុត្រា​នេះ​ហើយ​ជា​ព្រះ​ដ៏​ពិត​ និង​ជា​ជីវិត​អស់កល្ប​ជានិច្ច។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​ដឹង​ថា ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​បាន​យាង​មក​ហើយ ក៏​បាន​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ព្រះ‌អង្គ​ដែល​ពិត​ប្រាកដ ហើយ​យើង​នៅ​ក្នុង​ព្រះ‌អង្គ​ដែល​ពិត​ប្រាកដ គឺ​នៅ​ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ពិត​ប្រាកដ និង​ជា​ជីវិត​អស់​កល្ប​ជា‌និច្ច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ក៏​ដឹង​ដែរ​ថា ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​បាន​យាង​មក ព្រះអង្គ​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ហើយ​ដែល​ជា​ព្រះ‌ជា‌ម្ចាស់​ដ៏​ពិត​ប្រាកដ ព្រះអង្គ​ជា​ជីវិត​អស់‌កល្ប​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​ក៏​ដឹង​ថា ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​បាន​យាង​មក​ហើយ ក៏​បាន​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ យើង​រាល់​គ្នា​ជា​អ្នក​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ​នោះ គឺ​ក្នុង​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ព្រះ‌អង្គ​នោះ​ឯង​ជា​ព្រះ​ពិត​ប្រាកដ ហើយ​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច​ផង។

សូមមើលជំពូក



១ យ៉ូហាន 5:20
53 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ស្តេច​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល គឺអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​បាន​លោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​បន្ទូល​ថា: យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុត ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ទៀត​ឡើយ។


ស្វាមី​របស់​អ្នក គឺ​ទ្រង់​ដែល​បាន​បង្កើត​អ្នក! ទ្រង់​មាន​នាម​ថា «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល»។ ម្ចាស់​ដែល​បាន​លោះ​អ្នក​មក​នោះ គឺ​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​នាម​ថា «អុលឡោះ​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល»។


ដ្បិត​មាន​បុត្រ​មួយ​នាក់​ប្រសូត​មក សម្រាប់​យើង អុលឡោះ​បាន​ប្រទាន​បុត្រា​មួយ​នាក់ មក​ឲ្យ​យើង​ហើយ។ បុត្រា​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ឲ្យ​នាម​ថា: “ម្ចាស់​ដ៏​គួរ​ស្ងើច​សរសើរ ម្ចាស់​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ម្ចាស់​ដ៏​មាន​អំណាច បិតា​ដ៏​នៅ​អស់‌កល្ប​អស់‌កល្ប​ជា‌និច្ច ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។


រីឯអុលឡោះ‌តាអាឡា​វិញ ទ្រង់​ជា​ម្ចាស់​នៃ​សេចក្ដី​ពិត ទ្រង់​ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប ជា​ស្តេច​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច។ ពេល​ទ្រង់​សំដែង​កំហឹង នោះ​ផែនដី​ត្រូវ​ញាប់‌ញ័រ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​ទ្រង់​បាន​ទេ។


នៅ​រជ្ជកាល​របស់​ស្តេច​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​ជូន​នាម​ស្តេច​នោះ​ថា “អុលឡោះ‌តាអាឡា​ជា​សេចក្ដី​សុចរិត​របស់​យើង”»។


អ៊ីសា​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​អុលឡោះ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​យល់ គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​នគរ​នៃ​ទ្រង រីឯ​អ្នក​ដទៃ​វិញ ទ្រង់​មិន​ប្រទាន​ឲ្យ​យល់​ឡើយ។


ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​ឲ្យ​ពួក​ប្រឆាំង អាច​ប្រកែក​តទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។


អ៊ីសា​ក៏​បំភ្លឺ​ចិត្ដ​គំនិត​គេ​ឲ្យ​យល់​អត្ថន័យ​គីតាប


ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​អុលឡោះ​ឡើយ មាន​តែ​បុត្រា​មួយ​គត់​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​អុលឡោះ ដ្បិត​បុត្រា​នៃ​អុលឡោះ​បាន​នៅ​រួម​ជា​មួយ​អុលឡោះ​ជា​បិតា។


ខ្ញុំ និង​អុលឡោះ​ជា​បិតា​ជា​អង្គ​តែ​មួយ»។


នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្នក​ណា​ស្រឡាញ់​ខ្ញុំ​អ្នក​នោះ​នឹង​ប្រតិបត្ដិ​តាម​ពាក្យ​ខ្ញុំ។ អុលឡោះ​ជា​បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​អុលឡោះ​ជា​បិតា និង​ខ្ញុំ​ក៏​នឹង​មក​តាំង​លំ‌នៅ នៅ​ក្នុង​អ្នក​នោះ​ដែរ។


អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​អុលឡោះ​ជា​បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​យូរ​មក​ហើយ ម្ដេច​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ!។ អ្នក​ណា​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​អុលឡោះ​ជា​បិតា​ដែរ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​អុលឡោះ​ជា​បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង​ដូច្នេះ?


ចូរ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ដែរ។ ប្រសិន​បើ​មែក​មិន​ស្ថិត​នៅ​ជាប់​នឹង​ដើម​ទេ វា​ពុំ​អាច​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ បើ​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​បង្កើត​ផល​បាន​ទាល់​តែ​សោះ។


ខ្ញុំ​បាន​ប្រទាន​បន្ទូល​របស់​អុលឡោះ​ឲ្យ​គេ តែ​មនុស្ស​លោក​ស្អប់​គេ ពី‌ព្រោះ​គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ជា​ខ្ញុំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។


ឱ​អុលឡោះ​ជា​បិតា​ដ៏​សុចរិត​អើយ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ទ្រង់​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ទ្រង់ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


រីឯ​ជីវិត​អស់‌កល្ប​ជា‌និច្ច​នោះ គឺ​ឲ្យ​គេ​ស្គាល់​អុលឡោះ ដែល​ជា​ម្ចាស់​ដ៏​ពិត​តែ​មួយ​គត់ និង​ឲ្យ​គេ​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​ទ្រង់​ចាត់​ឲ្យ​មក។


លោក​ថូម៉ាស​និយាយ​ទៅ​អ៊ីសា​ថា៖ «តួន​ពិត​ជា​ម្ចាស់ និង​ជាអម្ចាស់​របស់​ខ្ញុំ​មែន!»។


អ៊ីសា​ប្រាប់​ទៅ​គេ​ថា៖ «ប្រសិន​បើ​អុលឡោះ​ពិត​ជា​ឪពុក​អ្នក​រាល់​គ្នា​មែន ម៉្លេះ​សម​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​ពុំ‌ខាន ដ្បិត​ខ្ញុំ​ចេញ​ពី​អុលឡោះ​មក​ទី​នេះ។ ខ្ញុំ​មិន​មែន​មក​ដោយ​ចិត្ដ​ឯង​ឡើយ គឺ​អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។


ដូច្នេះ​សូម​បង​ប្អូន​ថែ​រក្សា​ខ្លួន​ឯង និង​ថែ​រក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​បាន​ផ្ទុក​ផ្ដាក់​ឲ្យ​បង​ប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បង​ប្អូន​ថែ​រក្សា​ក្រុម‌ជំអះ​របស់​អុលឡោះ ដែល​ទ្រង់​បាន​លោះ​មក ដោយ‌សារ​ឈាម​របស់​អ៊ីសា។


មាន​បុព្វ‌បុរស ហើយ​អាល់ម៉ា‌ហ្សៀស​ក៏​កើត​មក​មាន​និស្ស័យ​ជា​មនុស្ស​ក្នុង​ពូជ‌ពង្ស​របស់​ពួក​គេ​ថែម​ទៀត​ផង អាល់ម៉ា‌ហ្សៀស​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​លើ​អ្វីៗ​ទាំង​អស់ សូម​លើក​តម្កើង​អាល់ម៉ា‌ហ្សៀស​អស់‌កល្ប​ជា‌និច្ច អាម៉ីន!


គឺ​ទ្រង់​ហើយ ដែល​បាន​ប្រោស​ឲ្យ​បង​ប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​អុលឡោះ សម្រាប់​យើង។ អុលឡោះ​ប្រទាន​ឲ្យ​យើង​បាន​សុចរិត បាន​បរិសុទ្ធ និង​លោះ​យើង​ឲ្យ​មាន​សេរី‌ភាព។


អុលឡោះ​ដែល​មាន​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ដ​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរី‌រុង‌រឿង​របស់​អុលឡោះ ដែល​ភ្លឺ​ចាំង​ពី​មុខ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។


ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីត‌កាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។


ដើម្បី​ឲ្យ​បង​ប្អូន​មាន​សមត្ថ‌ភាព​អាច​យល់ រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​មូល នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កំពស់


និង​ឲ្យ​តែ​ខ្ញុំ​បាន​រួម​ជា​មួយ​គាត់។ ខ្ញុំ​មិន​មែន​បាន​សុចរិត​ដោយ​កាន់​តាម​ហ៊ូកុំ​នោះ​ឡើយ គឺ​បាន​សុចរិត ដោយ​ជឿ​លើ​អាល់ម៉ា‌ហ្សៀស ហើយ​សេចក្ដី​សុចរិត​នេះ​មក​ពី​អុលឡោះ ជា​សេចក្ដី​សុចរិត​ដែល​ស្ថិត​នៅ​លើ​ជំនឿ


យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​នោះ​ធំ​ណាស់ គឺ​ថាៈ អុលឡោះ​បាន​បង្ហាញ​ឲ្យ​យើង ស្គាល់​អាល់ម៉ា‌ហ្សៀស​ក្នុង​ឋានៈ​ជា​មនុស្ស អុលឡោះ​បាន​រាប់​គាត់​ឲ្យ​សុចរិត ដោយ​រស‌អុលឡោះ ពួក​ម៉ាឡា‌អ៊ីកាត់​បាន​ឃើញ​គាត់ គេ​ប្រកាស​អំពី​គាត់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា គេ​បាន​ជឿ​លើ​អាល់ម៉ា‌ហ្សៀស អុលឡោះ​បាន​លើក​គាត់​ឡើង ឲ្យ​មាន​សិរី‌រុង‌រឿង។


ទាំង​ទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​រង់‌ចាំ​អ៊ីសា​អាល់ម៉ា‌ហ្សៀស​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​អ្នក‌សង្គ្រោះ​នៃ​យើង​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង។


ចំពោះ​បុត្រា​វិញ ទ្រង់​មាន​បន្ទូល​ថា៖ «ឱ​លោក​ម្ចាស់​អើយ​បល្ល័ង្ក​របស់​អ្នក នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​អ្នក​គ្រង​រាជ្យ​ដោយ​យុត្ដិធម៌»។


អ្នក​ណា​មិន​ទទួល​ស្គាល់​អ៊ីសា​ជា​បុត្រា អ្នក​នោះ​ក៏​គ្មាន​អុលឡោះ‌ជាបិតា​នៅ​ជា​មួយ​ដែរ រីឯ​អ្នក​ដែល​ទទួល​ស្គាល់​អ៊ីសា​ជា​បុត្រា ទើប​មាន​អុលឡោះ‌ជាបិតា​នៅ​ជា​មួយ។


ចំពោះ​អ្នក​រាល់​គ្នា​វិញ ចូរ​ទុក​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។ ប្រសិន​បើ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ៊ីសា​ជា​បុត្រា និង​អុលឡោះ‌ជាបិតា​ដែរ។


គឺ​អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​អ៊ីសា អ្នក​នោះ​ត្រូវ​តែ​រស់​នៅ​តាម​របៀប​ដូច​អ៊ីសា​ធ្លាប់​រស់​ដែរ។


រីឯ​យើង​វិញ យើង​បាន​ឃើញ ហើយ​យើង​ផ្ដល់​សក្ខី‌ភាព​ថា អុលឡោះ‌ជាបិតា​បាន​ចាត់​បុត្រា​នៃ​ទ្រង់​ឲ្យ​មក​សង្គ្រោះ​មនុស្ស​លោក។


រីឯ​យើង​វិញ យើង​បាន​ស្គាល់​ចិត្ត​ស្រឡាញ់​របស់​អុលឡោះ ក្នុង​ចំណោម​យើង ហើយ​យើង​ក៏​បាន​ជឿ។ អុលឡោះ​ជា​សេចក្ដី​ស្រឡាញ់ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ ហើយ​អុលឡោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។


បង​ប្អូន​អាច​ស្គាល់​រស​របស់​អុលឡោះ​បាន​នៅ​ត្រង់​នេះ គឺ​អ្នក​ណាប្រកាសជំនឿ​ថា អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​មក​កើត​ជា​មនុស្ស អ្នក​នោះ​មាន​រស‌អុលឡោះ​មក​ពី​អុលឡោះ​មែន


អ្នក​ណា​ជឿ​ថា​អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស អ្នក​នោះ​កើត​មក​ពី​អុលឡោះ ហើយ​អ្នក​ណា​ស្រឡាញ់​អុលឡោះ‌ជាបិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ទ្រង់​ដែរ។


បើ​យើង​ដឹង​ថា​ទ្រង់​ស្តាប់​យើង ទោះ​បី​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ យើង​ដឹង​ថា យើង​បាន​ទទួល​អ្វីៗ​ដែល​យើង​សូម​នោះ​រួច​ហើយ។


យើង​ដឹង​ហើយ​ថា អ្នក​កើត​មក​ពី​អុលឡោះ មិន​ប្រព្រឹត្ដ​អំពើ​បាប​ឡើយ ដ្បិត​បុត្រា​ដែល​កើត​ពី​អុលឡោះ​មក ការ‌ពារ​អ្នក​នោះ ហើយ​អ៊ីព្លេស​កំណាច​ពុំ​អាច​យាយី​គេ​បាន​ឡើយ។


តើ​អ្នក​ណា​អាច​ឈ្នះ​លោកីយ៍​បាន? គឺ​អ្នក​ដែល​ជឿ​ថា អ៊ីសា​ពិត​ជា​បុត្រា​របស់​អុលឡោះ។


ហើយ​នាំ​គ្នា​ច្រៀង​ចំរៀង​របស់​ណាពី​ម៉ូសា​ជា​អ្នក​បម្រើ​របស់​អុលឡោះ និង​ចំរៀង​របស់​កូន​ចៀម​ថា៖ «ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់​អើយ ស្នា​ដៃ​របស់​ទ្រង់​ប្រសើរ​ឧត្ដម​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង​ពន់​ពេក​ណាស់! ឱ​ស្តេច​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់!


បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ គាត់​ដែល​នៅ​លើ​សេះ​នោះ មាន​នាម​ថា «ស្មោះ​ត្រង់​ហើយ​ពិត​ប្រាកដ» គាត់​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្ដិធម៌។


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​ឡៅឌី‌សេ ដូច​ត​ទៅ​នេះ៖ អ្នក​ដែល​ជា‌អាម៉ីន​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ និង​ពិត​ប្រាកដ ហើយ​ជា​ប្រភព​នៃ​អ្វីៗ​ទាំង​អស់ ដែល​អុលឡោះ​បាន​បង្កើត​មក គាត់​មាន​បន្ទូល​ថាៈ


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​ភីឡា‌ដិលភា ដូច​ត​ទៅ​នេះ៖ អ្នក​ដ៏​វិសុទ្ធ អ្នក​ដ៏​ពិត​ប្រាកដអ្នក​ដែល​កាន់​កូន​សោរ​របស់​ទត បើ​គាត់​បើក គ្មាន​នរណា​បិទ​បាន បើ​គាត់​បិទ គ្មាន​នរណា​បើក​បាន គាត់​ប្រាប់​ថាៈ


អ្នក​ទាំង​នោះ​ស្រែក​អង្វរ​យ៉ាង​ខ្លាំងៗ​ថាៈ «ឱ​អុលឡោះ​ដ៏​ជា​ចៅហ្វាយ អុលឡោះ​ដ៏​វិសុទ្ធ និង​ស្មោះ​ត្រង់​អើយ! តើ​ពេល​ណា​ទ្រង់​រក​យុត្ដិធម៌ និង​សង‌សឹក​ពួក​នៅ​លើ​ផែនដី ដែល​បាន​បង្ហូរ​ឈាម​យើង​ខ្ញុំ?»។