Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 14:6 - អាល់គីតាប

6 អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​អុលឡោះ​ជា​បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ព្រះយេស៊ូវ​មានបន្ទូលថា​៖“គឺ​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដីពិត និង​ជា​ជីវិត​។ គ្មានអ្នកណា​ទៅឯ​ព្រះ​បិតា​បាន​ឡើយ លើកលែងតែ​តាមរយៈ​ខ្ញុំ​ប៉ុណ្ណោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ជា​ផ្លូវ​ ជា​សេចក្ដី​ពិត​ ហើយ​ជា​ជីវិត​ គ្មាន​អ្នកណា​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើយ​ លើកលែង​តែ​ទៅ​តាមរយៈ​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ‌វរបិតា​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​ព្រះ‌បិតា​ឡើយ លើក‌លែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរ‌បិតា​បាន​ឡើយ

សូមមើលជំពូក ចម្លង




យ៉ូហាន 14:6
57 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​បុត្រា ក្រៅ​ពី​បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​បិតា ក្រៅ​ពី​បុត្រា និង​អ្នក​ដែល​បុត្រា​ពេញ​ចិត្ត សំដែង​ឲ្យ​ស្គាល់​នោះ​ដែរ»។


បន្ទូល​នៃ​អុលឡោះ​បាន​កើត​មក​ជា​មនុស្ស ហើយ​នៅក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​គាត់ ជា​សិរី‌រុង‌រឿង​នៃ​បុត្រា​តែ​មួយ​គត់​ដែល​មក​ពី​អុលឡោះ​ជា​បិតា គាត់​ពោរ‌ពេញ​ទៅ​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​ពិត។


ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


បន្ទូល​នៃ​អុលឡោះ​ជា​ប្រភព​នៃ​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក។


ខ្ញុំ​ឲ្យ​គេ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គេ​មិន​វិនាស​អន្ដរាយ​ឡើយ ហើយ​គ្មាន​នរណា​អាច​ឆក់​យក​គេ​ពី​ដៃ​ខ្ញុំ​ជា​ដាច់​ខាត។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ សម្រាប់​ឲ្យ​ចៀម​ចេញ​ចូល។


ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ អ្នក​ណា​ចូល​តាម​ខ្ញុំ អុលឡោះ​នឹង​សង្គ្រោះ​អ្នក​នោះ អ្នក​នោះ​នឹង​ចេញ​ចូល ព្រម​ទាំង​រក​ឃើញ​ចំណី​អាហារ ថែម​ទៀត​ផង។


បន្ដិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​ព្រោះ​ខ្ញុំ​មាន​ជីវិត​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ជីវិត​រស់​ដែរ។


«ខ្ញុំ​ហ្នឹង​ហើយ​ជា​ដើម​ទំពាំង‌បាយជូរ​ដ៏​ពិត​ប្រាកដ រីឯ​អុលឡោះ​ជា​បិតា​ខ្ញុំ ជា​ម្ចាស់​ចម្ការ។


លោក​ពីឡាត​សួរ​អ៊ីសា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ជា​ស្ដេច​មែន​ឬ?»។ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្ដេច។ ខ្ញុំ​កើត​មក ហើយ​ខ្ញុំ​មក​ក្នុង​លោក​នេះ ដើម្បី​ផ្ដល់​សក្ខី‌ភាព​អំពី​សេចក្ដី​ពិត អ្នក​ណា​កើត​ពី​សេចក្ដី​ពិត អ្នក​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ»។


ដូច​អុលឡោះ​ជា​បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ បុត្រា​ប្រទាន​ជីវិត​ឲ្យ​នរណា​ក៏​បាន ស្រេច​តែ​នឹង​ចិត្ត​របស់​បុត្រា។


ដ្បិត​អាហារ​ដែល​អុលឡោះ​ប្រទាន​ឲ្យ​នោះ គឺ​អ្នក​ដែល​ចុះ​ពី​សូរ៉កា​មក ហើយ​ផ្ដល់​ជីវិត​ឲ្យ​មនុស្ស​លោក»។


ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​សូរ៉កា។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជា‌និច្ច។ អាហារ​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ គឺ​ខ្លួន​ខ្ញុំផ្ទាល់​ដែល​ត្រូវ​លះបង់​សម្រាប់​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។


អុលឡោះ​ជា​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​មាន​ជីវិត​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ទ្រង់​យ៉ាង​ណា​អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។


លោក​ស៊ីម៉ូន​ពេត្រុស​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ពាក្យ​របស់​លោក​ម្ចាស់​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច។


អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី‌ភាព»។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។


បង​ប្អូន​បាន​ឲ្យ​គេ​សម្លាប់​ម្ចាស់​នៃ​ជីវិត ប៉ុន្ដែ អុលឡោះ​បាន​ប្រោស​ឲ្យ​គាត់​រស់​ឡើង​វិញ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​នេះ។


ក្រៅ​ពី​អ៊ីសា គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ អុលឡោះ​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។


សុំ​លិខិត​អនុញ្ញាត​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស ក្រែង​រក​ឃើញ​អ្នក​ខ្លះ​នៅ​ទី​នោះ ដែល​ដើរ​តាម​មាគ៌ា​របស់​អ៊ីសា‌ជាអម្ចាស់ ទោះ​ជា​ប្រុស ឬ​ស្ដ្រី​ក្ដី គាត់​នឹង​ចាប់​ចង​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។


ឲ្យ​បម្រើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​សម្រាប់​សាសន៍​ដទៃ។ ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ​របស់​អុលឡោះ​ជា​មុខ‌ងារ​មួយ​ដ៏​ពិសិដ្ឋ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ប្រគល់​ខ្លួន​ទុក​ជា​ជំនូន​ដែល​គាប់​ចិត្ត​អុលឡោះ និង​ជា​ជំនូន​ដែល​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ប្រោស​ឲ្យ​បាន​បរិសុទ្ធ។


ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស និង​ដោយ‌សារ​ជំនឿ យើង​មាន​មាគ៌ា​ចូល​ទៅ​កាន់​ជីវិត​ថ្មី ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ជីវិត​ថ្មី​នេះ​យ៉ាង​ខ្ជាប់‌ខ្ជួន​ទាំង​ខ្ពស់​មុខ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​សិរី‌រុង‌រឿង​របស់​អុលឡោះ។


បាប​សោយ​រាជ្យ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់​យ៉ាង​ណា ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​ក៏​នឹង​សោយ​រាជ្យ​ដោយ‌សារ​សេចក្ដី​សុចរិត​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។


ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​មក​ថា «មនុស្ស​ទី​មួយ គឺអាដាម​ក៏​មាន​ជីវិត​រស់​ឡើង» បាន​ទៅ​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។


ដោយ‌សារ​អាល់ម៉ា‌ហ្សៀស​នេះ​ហើយ ដែល​យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​អុលឡោះ​ជា​បិតា ដោយ​រួម​ក្នុង​រស‌អុលឡោះ​តែ​មួយ។


ការ​ទាំង​អស់​នេះ គ្រាន់​តែ​ជា​ស្រមោល​នៃ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​ប៉ុណ្ណោះ រីឯ​អ្វីៗ​ដែល​ពិត​វិញ គឺ​អាល់ម៉ា‌ហ្សៀស។


ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​អុលឡោះ​ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​អាល់ម៉ា‌ហ្សៀស។


ពេល​អាល់ម៉ា‌ហ្សៀស​ដែល​ជា​ជីវិត​របស់​បង​ប្អូន​លេច​មក បង​ប្អូន​ក៏​នឹង​លេច​មក​ជា​មួយ​គាត់ ប្រកប​ដោយ​សិរី‌រុង‌រឿង​ដែរ។


ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​អុលឡោះ តាម​រយៈ​គាត់​បាន​ជា​ស្ថាពរ ដ្បិត​គាត់​មាន​ជីវិត​រស់​រហូត ដើម្បី​សូម‌អង្វរ​អុលឡោះ​ឲ្យ​ពួក​គេ។


ត្រង់​នេះ​រស​ដ៏‌វិសុទ្ធ​របស់​អុលឡោះ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​ជំរំ‌សក្ការៈ​នៅ​ស្ថិត‌ស្ថេរ​នៅ​ឡើយ ផ្លូវ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ក៏​ពុំ​ទាន់​បើក​ចំហ​ឲ្យ​យើង​ចូល​ទៅ​បាន​ដែរ។


តាម​រយៈ​អាល់ម៉ា‌ហ្សៀស បង​ប្អូន​ជឿ​លើ​អុលឡោះ​ដែល​បាន​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរី‌រុង‌រឿង​មក​គាត់ ដើម្បី​ឲ្យ​បង​ប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​អុលឡោះ។


សូម​បង​ប្អូន​ចូល​មក​ជិត​អាល់ម៉ា‌ហ្សៀស ជា​សិលា​ដ៏​មាន​ជីវិត ជា​សិលា​ដែល​មនុស្ស​លោក​បាន​បោះ​បង់​ចោល តែ​អុលឡោះ​បាន​រើស​យក ព្រោះ​ទ្រង់​ឈ្វេង​យល់​ថា​មាន​តម្លៃ​វិសេស។


សូម្បី​តែ​អាល់ម៉ា‌ហ្សៀស ក៏​គាត់​បាន​ស្លាប់​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ម្ចាស់​ដ៏​សុចរិត​បាន​ស្លាប់ ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង​ប្អូន​ទៅ​ជូន​អុលឡោះ។ កាល​អ៊ីសា​មាន​ឋានៈ​ជា​មនុស្ស គាត់​ត្រូវ​ស្លាប់ តែ​អុលឡោះ​បាន​ប្រោស​គាត់​ឲ្យ​រស់ ដោយ‌សារ​រស‌អុលឡោះ​វិញ។


ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​ក៏​មិន​ស្ថិត​នៅ​ក្នុង​យើង​ដែរ។


អ្នក​ណា​មិន​ទទួល​ស្គាល់​អ៊ីសា​ជា​បុត្រា អ្នក​នោះ​ក៏​គ្មាន​អុលឡោះ‌ជាបិតា​នៅ​ជា​មួយ​ដែរ រីឯ​អ្នក​ដែល​ទទួល​ស្គាល់​អ៊ីសា​ជា​បុត្រា ទើប​មាន​អុលឡោះ‌ជាបិតា​នៅ​ជា​មួយ។


យើង​ក៏​ដឹង​ដែរ​ថា បុត្រា​របស់​អុលឡោះ​បាន​មក គាត់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ម្ចាស់​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ គឺ​ទ្រង់​នេះ​ហើយ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ទ្រង់​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។


អ៊ីសា​អាល់ម៉ា‌ហ្សៀស​នេះ​ហើយ ដែល​បាន​មក​ក្នុង​លោក​នេះ ដោយ​ទឹក និង​ឈាម មិន​ត្រឹម​តែ​ដោយ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ទឹក និង​ឈាម​ផង។ រស‌អុលឡោះ​បាន​ផ្ដល់​សក្ខី‌ភាព​ថា សេចក្ដី​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ដ្បិត​រស‌អុលឡោះ​ជា​សេចក្ដី​ពិត។


អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ឱវាទ​របស់​អាលម៉ា‌ហ្សៀស គឺ​ទៅ​ហួស អ្នក​នោះ គ្មាន​អុលឡោះ​នៅ​ជា​មួយ​ទេ។ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ឱវាទ​របស់​អាល់ម៉ា‌ហ្សៀស​ទើប​មាន​អុលឡោះ​ជា​បិតា និង​អ៊ីសា​ជា​បុត្រា​នៅ​ជា​មួយ។


និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ប្រណី‌សន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន​ដែរ! អ៊ីសា​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ គាត់​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​គាត់​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែនដី។ អ៊ីសា​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់​ផ្ទាល់។


បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ គាត់​ដែល​នៅ​លើ​សេះ​នោះ មាន​នាម​ថា «ស្មោះ​ត្រង់​ហើយ​ពិត​ប្រាកដ» គាត់​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្ដិធម៌។


អស់​អ្នក​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត ក៏​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ។


ម៉ាឡា‌អ៊ីកាត់​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ ដែល​មាន​ទឹក​ផ្ដល់​ជីវិត​ថ្លា​ដូច​កែវ​ចរណៃ ហូរ​ចេញ​មក​ពី​បល្ល័ង្ក​របស់​អុលឡោះ និង​បល្ល័ង្ក​របស់​កូន​ចៀម។


រស‌អុលឡោះ និង​ភរិយា​ថ្មោង​ថ្មី​ពោល​ឡើង​ថា៖ «សូម​អញ្ជើញ​មក!»។ សូម​ឲ្យ​អស់​អ្នក​ដែល បាន​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​អញ្ជើញ​មក!»។ អ្នក​ណា​ស្រេក សុំ​អញ្ជើញ​មក! អ្នក​ណា​ចង់​បាន សុំ​អញ្ជើញ​មក​ទទួល​ទឹក​ដែល​ផ្ដល់​ជីវិត ដោយ​មិន​បាច់​បង់​ថ្លៃ!


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​ឡៅឌី‌សេ ដូច​ត​ទៅ​នេះ៖ អ្នក​ដែល​ជា‌អាម៉ីន​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ និង​ពិត​ប្រាកដ ហើយ​ជា​ប្រភព​នៃ​អ្វីៗ​ទាំង​អស់ ដែល​អុលឡោះ​បាន​បង្កើត​មក គាត់​មាន​បន្ទូល​ថាៈ


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​ភីឡា‌ដិលភា ដូច​ត​ទៅ​នេះ៖ អ្នក​ដ៏​វិសុទ្ធ អ្នក​ដ៏​ពិត​ប្រាកដអ្នក​ដែល​កាន់​កូន​សោរ​របស់​ទត បើ​គាត់​បើក គ្មាន​នរណា​បិទ​បាន បើ​គាត់​បិទ គ្មាន​នរណា​បើក​បាន គាត់​ប្រាប់​ថាៈ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម