ខ្ញុំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មាន ដើម្បីប្រតិបត្តិតាមបន្ទូលរបស់ទ្រង់។
១ យ៉ូហាន 5:18 - អាល់គីតាប យើងដឹងហើយថា អ្នកកើតមកពីអុលឡោះ មិនប្រព្រឹត្ដអំពើបាបឡើយ ដ្បិតបុត្រាដែលកើតពីអុលឡោះមក ការពារអ្នកនោះ ហើយអ៊ីព្លេសកំណាចពុំអាចយាយីគេបានឡើយ។ ព្រះគម្ពីរខ្មែរសាកល យើងដឹងហើយថា អស់អ្នកដែលកើតមកពីព្រះ មិនប្រព្រឹត្តបាបទេ គឺព្រះអង្គដែលប្រសូតពីព្រះ រក្សាអ្នកនោះ ហើយមេអាក្រក់ក៏មិនប៉ះអ្នកនោះឡើយ។ Khmer Christian Bible យើងដឹងថា អស់អ្នកដែលកើតពីព្រះជាម្ចាស់ នោះមិនប្រព្រឹត្ដបាបឡើយ ព្រោះព្រះអង្គដែលប្រសូតពីព្រះជាម្ចាស់បានការពារអ្នកនោះ ហើយអារក្សសាតាំងមិនប៉ះពាល់អ្នកនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងដឹងថា អស់អ្នកដែលកើតមកពីព្រះ មិនធ្វើបាបទៀតឡើយ គឺព្រះអង្គដែលកើតមកពីព្រះ ទ្រង់ការពារអ្នកនោះ ហើយមេកំណាចមិនអាចប៉ះអ្នកនោះបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្តអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ព្រះអង្គការពារអ្នកនោះ ហើយមារ*កំណាចពុំអាចយាយីគេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងដឹងថា អ្នកណាដែលកើតពីព្រះមក នោះមិនចេះធ្វើបាបទេ អ្នកនោះឯងជាអ្នករក្សាខ្លួនវិញ ហើយមេកំណាចនឹងពាល់អ្នកនោះមិនបានឡើយ |
ខ្ញុំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មាន ដើម្បីប្រតិបត្តិតាមបន្ទូលរបស់ទ្រង់។
ខ្ញុំយកចិត្តទុកដាក់នឹងបន្ទូល របស់ទ្រង់ ហើយប្រយ័ត្នខ្លួនមិនប្រព្រឹត្តអំពើឃោរឃៅ ដូចមនុស្សឯទៀតៗនោះឡើយ។
ខ្ញុំគិតថា ខ្ញុំនឹងប្រយ័ត្នប្រយែង ចំពោះអំពើដែលខ្ញុំប្រព្រឹត្ត ក្រែងលោខ្ញុំមានបាប ព្រោះតែពាក្យសំដី។ ដរាបណាមានមនុស្សអាក្រក់នៅក្បែរខ្ញុំ ខ្ញុំនឹងមិននិយាយស្ដីអ្វីសោះឡើយ។
ចូរកូនថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់កូនយ៉ាងណា ជីវិតរបស់កូនក៏យ៉ាងនោះដែរ។
ប្រសិនបើខ្មោចសត្វធ្លាក់ទៅលើគ្រាប់ធញ្ញជាតិ ដែលទុកសម្រាប់សាបព្រោះ គ្រាប់ទាំងនោះនៅតែហាឡាល់ដដែល។
ត្រូវនិយាយឲ្យទៀងទាត់ បើ “មែន” ឲ្យប្រាកដជា “មែន” បើ “ទេ”ឲ្យប្រាកដជា“ទេ”។ រីឯពាក្យពន្លើស សុទ្ធតែមកពីអ៊ីព្លេសកំណាចទាំងអស់»។
សូមកុំនាំយើងខ្ញុំឲ្យជួបការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីអ៊ីព្លេសកំណាច [ដ្បិតទ្រង់គ្រងរាជ្យ ទ្រង់មានអំណាច និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន។]
អ្នកទាំងនោះពុំមែនកើតពីឈាមពីចំណង់តណ្ហា ឬពីបំណងមនុស្សឡើយ គឺកើតពីអុលឡោះវិញ។
ខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ព្រោះចៅហ្វាយរបស់លោកីយ៍កំពុងតែមកវាគ្មានអំណាចអ្វីលើខ្ញុំសោះ។
ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងបានឡើយ។ រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ បើមិនស្ថិតនៅជាប់នឹងខ្ញុំទេ អ្នករាល់គ្នាពុំអាចបង្កើតផលបានទាល់តែសោះ។
បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នា ប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន។
ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចអុលឡោះជាបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។
ពេលគាត់ទៅដល់ ហើយឃើញក្តីមេត្តារបស់អុលឡោះដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្ដនៅស្មោះត្រង់នឹងអ៊ីសាជាអម្ចាស់ជានិច្ច។
អុលឡោះពេញចិត្តបង្កើតយើងមក ដោយសារបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាង នៃអ្វីៗទាំងអស់ដែលទ្រង់បង្កើតមក។
រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះអុលឡោះជាបិតាវិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្ដ្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឲ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។
អុលឡោះបានប្រោសបងប្អូនឲ្យកើតជាថ្មី មិនមែនដោយពូជដែលតែងតែរលួយទេ គឺដោយពូជមិនចេះរលួយដែលជាបន្ទូលរបស់អុលឡោះ។ បន្ទូលនេះផ្ដល់ជីវិត ហើយនៅស្ថិតស្ថេរជាដរាប
អ្នករាល់គ្នាដឹងស្រាប់ហើយថា អ៊ីសាសុចរិត ហេតុនេះ ចូរអ្នករាល់គ្នាដឹងដែរថា អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីសុចរិត សុទ្ធតែកើតមកពីអ៊ីសាទាំងអស់។
យើងមិនត្រូវធ្វើដូចកបេល ដែលកើតចេញមកពីអ៊ីព្លេសកំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្ដសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្ដសុទ្ធតែសុចរិត។
អ្នកណាមានសេចក្ដីសង្ឃឹមលើអ៊ីសាបែបនេះ អ្នកនោះបានជម្រះខ្លួនឲ្យបរិសុទ្ធ ដូចគាត់បរិសុទ្ធដែរ។
អ្នកដែលកើតមកពីអុលឡោះ មិនប្រព្រឹត្ដអំពើបាបទេ ដ្បិតពូជរបស់ទ្រង់ស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្ដអំពើបាបបានឡើយ ព្រោះគេកើតមកពីអុលឡោះ។
រីឯយើងវិញ យើងកើតមកពីអុលឡោះ អ្នកណាស្គាល់អុលឡោះ អ្នកនោះក៏ស្ដាប់យើងដែរ អ្នកណាមិនកើតមកពីអុលឡោះទេ អ្នកនោះមិនស្ដាប់យើងឡើយ គឺត្រង់ហ្នឹងហើយដែលយើងអាចដឹងថា រសអុលឡោះសំដែងសេចក្ដីពិត ខុសពីវិញ្ញាណដែលនាំឲ្យវង្វេងនោះយ៉ាងណា។
អ្នកណាជឿថាអ៊ីសាពិតជាអាល់ម៉ាហ្សៀស អ្នកនោះកើតមកពីអុលឡោះ ហើយអ្នកណាស្រឡាញ់អុលឡោះជាបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីទ្រង់ដែរ។
បើយើងដឹងថាទ្រង់ស្តាប់យើង ទោះបីយើងសូមអ្វីពីទ្រង់ក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងសូមនោះរួចហើយ។
យើងដឹងថា យើងកើតមកពីអុលឡោះ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់អ៊ីព្លេសកំណាច។
យើងក៏ដឹងដែរថា បុត្រារបស់អុលឡោះបានមក គាត់ប្រទានប្រាជ្ញាឲ្យយើងស្គាល់ម្ចាស់ដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងម្ចាស់ដ៏ពិតប្រាកដ ដោយរួមក្នុងអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ គឺទ្រង់នេះហើយ ដែលជាម្ចាស់ដ៏ពិតប្រាកដ ទ្រង់ជាជីវិតអស់កល្បជានិច្ច។
ព្រោះអស់អ្នកដែលកើតមកពីអុលឡោះ សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។
ចូរស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់របស់អុលឡោះ ទាំងទន្ទឹងរង់ចាំចិត្តមេត្ដាករុណារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង ដើម្បីទទួលជីវិតអស់កល្បជានិច្ចផង។
អុលឡោះអាចការពារបងប្អូន មិនឲ្យមានកំហុស ព្រមទាំងឲ្យឈរនៅមុខសិរីរុងរឿងរបស់ទ្រង់ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។
“យើងស្គាល់កន្លែងអ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់អ៊ីព្លេសហ្សៃតន។ អ្នកនៅតែមានចិត្ដស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អាន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នកចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលអ៊ីព្លេសហ្សៃតននៅ។