ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពេត្រុស 2:24 - អាល់គីតាប

អាល់ម៉ា‌ហ្សៀស​បាន​ផ្ទុក​បាប​របស់​យើង ក្នុង​រូប‌កាយ​របស់​គាត់ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់​ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិ។ បង​ប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ ស្នាម​របួស​របស់​គាត់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បាន​ផ្ទុក​បាប​របស់យើង​ក្នុង​ព្រះកាយ​របស់​ព្រះអង្គ​នៅលើ​ឈើ​ដោយអង្គទ្រង់ផ្ទាល់ ដើម្បីឲ្យ​យើង​បាន​ស្លាប់​ចំពោះ​បាប ហើយ​មានជីវិតរស់​ចំពោះ​សេចក្ដីសុចរិត​។ ដោយសារតែ​ស្នាមរំពាត់​របស់​ព្រះអង្គ អ្នករាល់គ្នា​ត្រូវបាន​ប្រោសឲ្យជា​។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​បាន​ផ្ទុក​បាប​របស់​យើង​ក្នុង​រូបកាយ​របស់​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង​ ដើម្បី​ឲ្យយើង​បាន​ស្លាប់​ខាង‍​ឯ​បាប​ ហើយ​រស់​ខាង​ឯ​សេចក្ដី​សុចរិត​វិញ​ អ្នក​រាល់គ្នា​ក៏បាន​ជា​សះស្បើយ​ដោយ​សារ​របួស​របស់​ព្រះអង្គ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​ផ្ទុក​អំពើ​បាប​របស់​យើង ក្នុង​ព្រះ​កាយ​ព្រះ‌អង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប ហើយ​រស់​ខាង​ឯ​សេចក្តី​សុចរិត។ អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដោយ​សារ​ស្នាម​របួស​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌គ្រិស្ត*​បាន​ផ្ទុក​បាប*​របស់​យើង ក្នុង​ព្រះ‌កាយ​របស់​ព្រះអង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត*។ បងប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ ស្នាម​របួស​របស់​ព្រះអង្គ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្ដី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ គឺ​ដោយ​ស្នាម​ជាំ​របស់​ទ្រង់ ដែល​អ្នក​រាល់​គ្នា​បាន​ជា

សូមមើលជំពូក



១ ពេត្រុស 2:24
50 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​យក​អុស​សម្រាប់​ធ្វើ​គូរបាន មក​ឲ្យ​អ៊ីសា‌ហាក់​ជា​កូន​លី រីឯ​គាត់​វិញ គាត់​កាន់​ភ្លើង និង​កាំបិត ហើយ​ទាំង​ឪពុក ទាំង​កូន ដើរ​ទៅ​ជា​មួយ​គ្នា។


ទ្រង់​ប្រោស​អ្នក​ដែល​មាន​ចិត្ត​គ្រាំ‌គ្រា ឲ្យ​បាន​ធូរ​ស្បើយ ទ្រង់​រុំ​របួស​ឲ្យ​គេ។


ដ្បិត​កំហុស​របស់​ខ្ញុំ​បាន​ជន់‌ជោរ ឡើង​លិច​ក្បាល​ខ្ញុំ ហើយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សង្កត់​មក​លើ​ខ្ញុំ។


ពេល​ហារូន​ចូល​មក​រក​យើង​ដែល​ជាអុលឡោះ‌តាអាឡា គ្រឿង​អលង្ការ​នេះ​ស្ថិត​នៅ​លើ​ថ្ងាស​របស់​គាត់​ជា​និច្ច។ ធ្វើ​ដូច្នេះ ទោះ​បី​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ខុស នៅ​ពេល​ឲ្យ​ជំនូន​ក៏​ដោយ ក៏​យើង​យល់​ព្រម​ទទួល​ជំនូន​របស់​ពួក​គេ​ដែរ។


របួស​ដ៏​ឈឺ​ចាប់​ជា​ឱសថ​បំបាត់​ភាព​អាក្រក់ ហើយ​ការ​វាយ‌ដំ​អាច​ធ្វើ​ឲ្យ​មាន​ការ​កែ‌ប្រែ រហូត​ដល់​ជម្រៅ​ចិត្ត។


“ក្រោយ​ពី​បាន​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​មក ជីវិត​របស់​អ្នក​បម្រើ​នឹង​មាន​ពន្លឺ មនុស្ស​ជា​ច្រើន​នឹង​ទទួល​ស្គាល់ ចំណេះ​ដឹង​របស់​គាត់។ អ្នក​បម្រើ​របស់​យើង​សុចរិត គាត់​ក៏​ប្រោស​មហា‌ជន​ឲ្យ​បាន​សុចរិត ដោយ​ទទួល​យក​កំហុស​របស់​ពួក​គេ។


ពពែ​នោះ​នាំ​យក​អំពើ​បាប​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ឆ្ពោះ​ទៅ​ទី​ស្មសាន។ កាល​ដេញ​ពពែ​នោះ ទៅ​វាល​រហោ‌ស្ថាន​ផុត​ហើយ


អ៊ីមុាំ​ត្រូវ​ប្រតិ‌បត្តិ​តាម​ឱវាទ​របស់​យើង ដើម្បី​កុំ​ឲ្យ​ខ្លួន​មាន​ទោស ហើយ​ស្លាប់ ព្រោះ​តែ​រំលោភ​លើ​ឱវាទ​របស់​យើង ស្តី​អំពី​អាហារ។ យើង​ជាអុលឡោះ‌តាអាឡា​ដែល​ញែក​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ។


រីឯ​អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច​នាម​យើង​វិញ ការ​សង្គ្រោះ​របស់​យើង​នឹង​លេច​មក ដូច​ព្រះ‌អាទិត្យ​រះ លើ​អ្នក​រាល់​គ្នា ទាំង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា បាន​ជា​សះ‌ស្បើយ​ផង។ អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ ដូច​គោ​ដែល​ចេញ​ពី​ក្រោល។


មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ចូល​មក​ជិត​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ទៀត​ឡើយ ក្រែង​លោ​ពួក​គេ​ទទួល​ទោស ហើយ​ត្រូវ​ស្លាប់។


គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ​កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត


លោក​ពីឡាត​ក៏​ដោះ​លែង​បារ៉ា‌បាស រីឯ​អ៊ីសា​វិញ លោក​ឲ្យ​គេ​វាយ​នឹង​រំពាត់ រួច​បញ្ជូន​គាត់​ទៅ​ឲ្យ​គេ​ឆ្កាង។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​មិន​ប្រសើរ​ជាង​សេចក្ដី​សុចរិត​របស់​ពួក​តួន និង​ពួក​ផារីស៊ី​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​ចូល​ទៅ​ក្នុង​នគរ​នៃ​អុលឡោះ​បាន​ឡើយ»។


ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ណាពី​អេសាយ​ថា៖ «គាត់​បាន​ទទួល​យក​ភាព​ពិការ​របស់​យើង ហើយ​គាត់​ក៏​ទទួល​យក​ជំងឺ​របស់​យើង​ដែរ»។


លោក​ពីឡាត​ចង់​បំពេញ​ចិត្ដ​បណ្ដា‌ជន ក៏​ដោះ​លែង​បារ៉ា‌បាស។ បន្ទាប់​ពី​បញ្ជា​ឲ្យ​គេ​វាយ​អ៊ីសា​នឹង​រំពាត់​រួច​ហើយ លោក​ប្រគល់​ទៅ​ឲ្យ​គេ​ឆ្កាង។


«រស​របស់​អុលឡោះ‌ជាអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ទ្រង់​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​ឃើញ​វិញ។ អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន


នៅ​ថ្ងៃ​បន្ទាប់ យ៉ះយ៉ា​ឃើញ​អ៊ីសា​តម្រង់​មក​រក​គាត់ រួច​គាត់​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! អ្នក​នេះ​ហើយ​ជា​កូន​ចៀម​របស់​អុលឡោះ ដែល​ដក​បាប​ចេញ​ពី​មនុស្ស​លោក


ពេល​នោះ លោក​ពីឡាត​បង្គាប់​ឲ្យ​ទាហាន​យក​អ៊ីសា​ទៅ​វាយ​នឹង​រំពាត់។


ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​គោរព​កោត​ខ្លាច​ទ្រង់ ហើយ​ប្រព្រឹត្ដ​អំពើ​សុចរិត​ទ្រង់​មុខ​ជា​គាប់​ចិត្ត​នឹង​អ្នក​នោះ​មិន​ខាន។


យើង​ជា​បន្ទាល់​អំពី​កិច្ចការ​ទាំង​អស់​ដែល​អ៊ីសា​បាន​ធ្វើ នៅ​ក្នុង​ដែន​ដី​របស់​ជន‌ជាតិ​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​បាន​នាំ​គ្នា​សម្លាប់​អ៊ីសា​ដោយ​ព្យួរ​នៅ​លើ​ឈើ។


កាល​គេ​បាន​ធ្វើ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​អ៊ីសា​ចប់​សព្វ​គ្រប់​ហើយ គេ​ក៏​យក​សព​អ៊ីសា​ចុះ​ពី​ឈើ​ឆ្កាង​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។


អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វបុរស​របស់​យើង​ទ្រង់​បាន​ប្រោស​អ៊ីសា ដែល​អស់​លោក​បាន​សម្លាប់ ដោយ​ព្យួរ​នៅ​លើ​ឈើ​នោះ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ។


រីឯ​បង​ប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ចូរ​ចាត់​ទុក​ថា ខ្លួន​បាន​ស្លាប់​រួច​ផុត​ពី​អំណាច​បាប ហើយ​បង​ប្អូន​មាន​ជីវិត​រស់ សម្រាប់​អុលឡោះ ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ហើយ​ក៏​មិន​ត្រូវ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន ឲ្យ​ទៅ​បម្រើ​បាប និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​ដែរ គឺ​ត្រូវ​ជូន​ខ្លួន​ទៅ​អុលឡោះ ដូច​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ហើយ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន​ទៅ​បម្រើ​អុលឡោះ និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ដ​អំពើ​សុចរិត។


បង​ប្អូន​មិន​ដឹង​ទេ​ឬ បើ​បង​ប្អូន​ប្រគល់​ខ្លួន​ទៅ​បម្រើ និង​ស្ដាប់​បង្គាប់​ម្ចាស់​ណា បង​ប្អូន​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​បង​ប្អូន​ស្ដាប់​បង្គាប់​នោះ ឬ​មួយ​បង​ប្អូន​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប ដែល​នាំ​ឲ្យ​បង​ប្អូន​ស្លាប់ ឬ​មួយ​បង​ប្អូន​ស្ដាប់​បង្គាប់​អុលឡោះ​ដែល​នាំ​ឲ្យ​បង​ប្អូន​បាន​សុចរិត។


ទេ មិន​កើត​ទេ! យើង​ទាំង​អស់​គ្នា​ដែល​បាន​រួច​ផុត​ពី​អំណាច​បាប ហើយ​តើ​ឲ្យ​យើង​នៅ​តែ​ប្រព្រឹត្ដ​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត!


តែ​ឥឡូវ​នេះ​បង​ប្អូន​បាន​រួច​ពី​អំណាច​បាប មក​បម្រើ​អុលឡោះ​វិញ។ បង​ប្អូន​បាន​ផល​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច


ដ្បិត​អ្នក​ដែល​ស្លាប់ មិន​ទាក់​ទាម​នឹង​បាប​ទៀត​ទេ។


តែ​ឥឡូវ​នេះ ដោយ​យើង​បាន​ស្លាប់ រួច​ផុត​ពី​ហ៊ូកុំ​ហើយ គឺ​រួច​ផុត​ពី​អ្វីៗ​ដែល​បាន​ឃុំ‌ឃាំង​យើង ដូច្នេះ យើង​បម្រើ​អុលឡោះ តាម​របៀប​ថ្មី ដែល​មក​ពី​រស‌អុលឡោះ មិន​មែន​បម្រើ​តាម​របៀប​ចាស់ ដែល​មក​ពី​ហ៊ូកុំ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​នោះ​ឡើយ។


មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បង​ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់ ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គីតាប។


ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​ថាៈ «ចូរ​ចេញ​ពី​ចំណោម​អ្នក​ទាំង​នោះ ហើយ​ញែក​ខ្លួន​ចេញ​ឲ្យ​ដាច់​ពី​ពួក​គេ កុំ​ប៉ះ‌ពាល់​អ្វី​ដែល​មិន​បរិសុទ្ធ​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា


ដោយ​អាល់ម៉ា‌ហ្សៀស​បាន​ទទួល​បណ្ដា‌សា​សម្រាប់​យើង ទ្រង់​លោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដា‌សា​ដែល​មក​ពី​ហ៊ូកុំ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​ជាប់​នឹង​ឈើ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ!»។


ផល​នៃ​ពន្លឺ​នោះ គឺ​សេចក្ដី​សប្បុរស សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​គ្រប់​បែប​យ៉ាង។


ហើយ​បង​ប្អូន​នឹង​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត​ដែល​មក​ពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស សម្រាប់​លើក​តម្កើង​សិរី‌រុង‌រឿង និង​កោត​សរសើរ​អុលឡោះ។


ទ្រង់​បាន​លុប​បញ្ជី​ដែល​ចោទ​ប្រកាន់​ទាស់ នឹង​យើង​តាម​ហ៊ូកុំ​នោះ​ចោល។ ទ្រង់​បាន​ដក​បញ្ជី​នេះ​ចេញ ដោយ​យក​ទៅ​បោះ​ភ្ជាប់​នឹង​ឈើ‌ឆ្កាង។


បង​ប្អូន​បាន​ស្លាប់​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ហើយ​ក៏​រួច​ពី​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិពល​ក្នុង​លោកីយ៍​ដែរ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​នៅ​តែ​ធ្វើ​តាម​ក្បួន​តម្រា​ផ្សេងៗ ហាក់​បី​ដូច​ជា​បង​ប្អូន​នៅ​តែ​ពឹង​ផ្អែក​លើ​លោកីយ៍​នេះ​ទៀត?


ដ្បិត​បង​ប្អូន​បាន​ស្លាប់​ផុត​ទៅ​ហើយ ហើយ​ជីវិត​របស់​បង​ប្អូន​ក៏​បាន​កប់​ទុក​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ក្នុង​អុលឡោះ​ដែរ។


អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ប្រគល់​រូប‌កាយ​របស់​គាត់​ម្ដង​ជា​សូរេច តាម​បំណង​របស់​អុលឡោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ប្រោស​យើង​ឲ្យ​បាន​បរិសុទ្ធ។


ហេតុ​នេះ នៅ​ពេល​ដែល​អាល់ម៉ា‌ហ្សៀស​ចូល​មក​ក្នុង​ពិភព​លោក គាត់​មាន​ប្រសាសន៏​ទៅ​កាន់​អុលឡោះ​ថា៖ «ទ្រង់​មិន​ចង់​បាន​គូរបាន​ឬ​ជំនូន​អ្វី​ទេ តែ​ទ្រង់​បាន​ធ្វើ​រូប​កាយ​មួយ​ឲ្យ​ខ្ញុំ


ត្រូវ​រៀប‌ចំ​ផ្លូវ​ឲ្យ​បាន​ត្រង់​ដើម្បី​ស្រួល​ដើរ កុំ​ឲ្យ​អ្នក​ខូច​ជើង​រឹត​តែ​ខូច​ជើង​ថែម​ទៀត គឺ​ឲ្យ​គេ​បាន​ជា​វិញ​ប្រសើរ​ជាង។


មាន​តែ​មូស្ទី​ដ៏​ប្រសើរ​ដូច​អ៊ីសា​នេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មូស្ទី​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​សូរ៉កា​ទៅ​ទៀត។


អាល់ម៉ា‌ហ្សៀស​ក៏​បាន​ប្រគល់​ជីវិត​របស់​គាត់​តែ​មួយ​ដង ធ្វើ​ជា​គូរបាន ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។ គាត់​នឹង​មក​ម្ដង​ទៀត តែ​លើក​នោះ​គ្មាន​ទាក់​ទាម​អ្វី​នឹង​បាប​ទេ គឺ​គាត់​មក​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​គាត់។


ដូច្នេះ សូម​បង​ប្អូន​លន់‌តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ទូរអា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​បាន​ជា​សះ‌ស្បើយ។ ពាក្យ​ទូរអា‌អង្វរ​របស់​មនុស្ស​សុចរិត​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។


អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា អ៊ីសា​សុចរិត ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ដែរ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ដ​តាម​សេចក្ដី​សុចរិត សុទ្ធ​តែ​កើត​មក​ពី​អ៊ីសា​ទាំង​អស់។


កូន​ចៅ​ទាំង‌ឡាយ​អើយ សុំ​កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ប្រព្រឹត្ដ​អំពើ​សុចរិត អ្នក​នោះ​ជា​មនុស្ស​សុចរិត ដូច​អ៊ីសា​សុចរិត​ដែរ។


នៅ​ចំ​កណ្ដាល​លាន​ក្រុងនិង​នៅ​មាត់​ច្រាំង​ទាំង​សង​ខាង​របស់​ទន្លេ​នោះ មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ផ្លែ​ដប់‌ពីរ​ដង​ក្នុង​មួយ​ឆ្នាំ គឺ​មាន​ផ្លែ​រៀង​រាល់​ខែ។ រីឯ​ស្លឹក​ឈើ​នោះ ជា​ថ្នាំ​សម្រាប់​ព្យាបាល​ប្រជា‌ជាតិ​នានា​ឲ្យ​បាន​ជា។