Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 2:24 - Khmer Christian Bible

24 ព្រះអង្គ​បាន​ផ្ទុក​បាប​របស់​យើង​ក្នុង​រូបកាយ​របស់​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង​ ដើម្បី​ឲ្យយើង​បាន​ស្លាប់​ខាង‍​ឯ​បាប​ ហើយ​រស់​ខាង​ឯ​សេចក្ដី​សុចរិត​វិញ​ អ្នក​រាល់គ្នា​ក៏បាន​ជា​សះស្បើយ​ដោយ​សារ​របួស​របស់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ព្រះអង្គ​បាន​ផ្ទុក​បាប​របស់យើង​ក្នុង​ព្រះកាយ​របស់​ព្រះអង្គ​នៅលើ​ឈើ​ដោយអង្គទ្រង់ផ្ទាល់ ដើម្បីឲ្យ​យើង​បាន​ស្លាប់​ចំពោះ​បាប ហើយ​មានជីវិតរស់​ចំពោះ​សេចក្ដីសុចរិត​។ ដោយសារតែ​ស្នាមរំពាត់​របស់​ព្រះអង្គ អ្នករាល់គ្នា​ត្រូវបាន​ប្រោសឲ្យជា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ព្រះ‌អង្គ​បាន​ផ្ទុក​អំពើ​បាប​របស់​យើង ក្នុង​ព្រះ​កាយ​ព្រះ‌អង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប ហើយ​រស់​ខាង​ឯ​សេចក្តី​សុចរិត។ អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដោយ​សារ​ស្នាម​របួស​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ព្រះ‌គ្រិស្ត*​បាន​ផ្ទុក​បាប*​របស់​យើង ក្នុង​ព្រះ‌កាយ​របស់​ព្រះអង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត*។ បងប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ ស្នាម​របួស​របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្ដី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ គឺ​ដោយ​ស្នាម​ជាំ​របស់​ទ្រង់ ដែល​អ្នក​រាល់​គ្នា​បាន​ជា

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អាល់ម៉ា‌ហ្សៀស​បាន​ផ្ទុក​បាប​របស់​យើង ក្នុង​រូប‌កាយ​របស់​គាត់ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់​ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិ។ បង​ប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ ស្នាម​របួស​របស់​គាត់

សូមមើលជំពូក ចម្លង




១ ពេត្រុស 2:24
50 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​ លោក​ពីឡាត់​ក៏​ដោះលែង​បារ៉ាបាស​ឲ្យ​ពួកគេ​ ឯ​ព្រះយេស៊ូ​វិញ​ គាត់​ឲ្យ​គេ​វាយ​នឹង​ខ្សែតី​ ហើយ​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។​


ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​ មិន​លើស​សេចក្ដី​សុចរិត​របស់​ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ចូល​នគរ​ស្ថានសួគ៌​បាន​ឡើយ។​


ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​ថ្លែង​ទុក​មក​តាមរយៈ​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា​ «ព្រះអង្គ​បាន​ទទួល​យក​ជំងឺ​ ហើយ​ផ្ទុក​យក​គ្រប់​រោគា​របស់​យើង»។​


ដូច្នេះ​លោក​ពីឡាត់​ចង់​ផ្គាប់​ចិត្ត​បណ្ដា​ជន​ ក៏​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួកគេ​ ឯ​ព្រះយេស៊ូ​វិញ​ លោក​ឲ្យ​គេ​វាយ​នឹង​ខ្សែ​តី​ ហើយ​ប្រគល់​ព្រះអង្គ​ឲ្យ​គេ​ឆ្កាង។​


«ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​បាន​សណ្ឋិត​លើ​ខ្ញុំ​ ពីព្រោះ​ព្រះអង្គ​បាន​ចាក់​ប្រេង​តាំង​ដល់​ខ្ញុំ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​ពួក​អ្នក​ក្រ​ គឺ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​អំពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ជាប់​ជា​ឈ្លើយ​ និង​អំពី​ការ​ប្រោស​ឲ្យ​ភ្លឺ​ដល់​ពួក​មនុស្ស​ខ្វាក់​ ហើយ​ឲ្យ​រំដោះ​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន​ឲ្យ​មាន​សេរីភាព​


ថ្ងៃ​បន្ទាប់​មក​ លោក​យ៉ូហាន​បាន​ឃើញ​ព្រះយេស៊ូ​យាង​មកឯ​គាត់​ នោះ​គាត់​និយាយ​ថា៖​ «មើល៍​ នោះ​ជា​កូន​ចៀម​របស់​ព្រះជាម្ចាស់​ដែល​ដក​យក​បាប​របស់​មនុស្ស​លោក​


ដូច្នេះ​នៅ​ពេល​នោះ​ លោក​ពីឡាត់​បាន​យក​ព្រះយេស៊ូ​ទៅ​ ហើយ​ឲ្យ​គេ​វាយ​ព្រះអង្គ​នឹង​ខ្សែតី​


គឺ​នៅ​ក្នុង​ចំណោម​ជនជាតិ​ទាំង​អស់​ អ្នកណា​ក៏​ដោយ​ដែល​កោតខ្លាច​ព្រះអង្គ​ ហើយ​ប្រព្រឹត្ដ​អំពើ​សុចរិត​ ព្រះអង្គ​ទទួល​យក​អ្នក​នោះ។​


រីឯ​យើង​ គឺ​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ទាំង​នៅ​ក្នុង​ស្រុក​របស់​ជនជាតិ​យូដា​ និង​ក្នុង​ក្រុង​យេរូសាឡិម។​ ពួកគេ​បាន​សម្លាប់​ព្រះអង្គ​ដោយ​ព្យួរ​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង។​


កាល​ពួកគេ​បាន​សម្រេច​សេចក្ដី​ទាំងឡាយ​ ដែល​បាន​ចែង​ទុក​អំពី​ព្រះអង្គ​រួច​ហើយ​ ពួកគេ​ក៏​ដាក់​ព្រះអង្គ​ចុះ​ពី​លើ​ឈើ​ឆ្កាង​ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​


ព្រះ​នៃ​ដូនតា​របស់​យើង​បាន​ប្រោស​ព្រះយេស៊ូ​ ដែល​ពួក​លោក​បាន​សម្លាប់​ដោយ​ព្យួរ​នៅ​លើ​ឈើឆ្កាង​ឲ្យ​រស់​ឡើង​វិញ។​


ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​រាប់​ខ្លួន​ទុក​ដូចជា​ស្លាប់​ខាងឯ​បាប​រួច​ហើយ​ដែរ​ ប៉ុន្ដែ​រស់នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ខាង​ឯ​ព្រះជាម្ចាស់​វិញ។​


ហើយ​មិន​ត្រូវ​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ឲ្យ​បាប​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​ទុច្ចរិត​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ថ្វាយ​ខ្លួន​ដល់​ព្រះជាម្ចាស់​ ទុក​ដូចជា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ រួច​ថ្វាយ​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ដល់​ព្រះជាម្ចាស់​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​សុចរិត​វិញ​


តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា​ បើ​អ្នក​រាល់គ្នា​ប្រគល់​ខ្លួន​ធ្វើ​ជា​បាវបម្រើ​ ហើយ​ស្ដាប់​បង្គាប់​តាម​នរណា​ម្នាក់​ នោះ​អ្នក​រាល់គ្នា​ជា​បាវបម្រើ​របស់​អ្នក​ដែល​អ្នក​រាល់គ្នា​ស្ដាប់​បង្គាប់​នោះ​ហើយ​ អ្នក​រាល់គ្នា​ជា​បាវបម្រើ​របស់​បាប​ដែល​នាំ​ឲ្យ​ស្លាប់​ ឬ​ជា​បាវបម្រើ​នៃ​ការ​ស្ដាប់​បង្គាប់​ដែល​នាំ​ឲ្យ​បាន​សុចរិត។​


មិន​មែន​ដូច្នោះ​ទេ!​ យើង​ដែល​បាន​ស្លាប់​ខាង​ឯបាប​រួច​ហើយ​ តើ​ឲ្យ​យើង​រស់នៅ​ក្នុង​បាប‍​តទៅ​ទៀត​យ៉ាង​ដូចម្ដេច​កើត?​


ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​បាន​រួច​ពី​បាប​ ហើយ​ត្រលប់​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ អ្នក​រាល់គ្នា​បាន​ទទួល​ផល​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ភាព​បរិសុទ្ធ​ដែល​មាន​លទ្ធផល​ជា​ជីវិត​អស់កល្ប​ជានិច្ច​


ព្រោះ​អ្នកណា​ស្លាប់​រួច​ហើយ​ អ្នក​នោះ​ក៏​បាន​រួច​ពី​បាប​ហើយ​ដែរ។​


ប៉ុន្ដែ​ឥឡូវ​នេះ​ យើង​បាន​រួច​ពី​គម្ពីរ​វិន័យ​ហើយ​ ទាំង​បាន​ស្លាប់​ខាងឯ​សេចក្ដី​ដែល​ឃុំឃាំង​យើង​ទុក​ដែរ​ ដើម្បី​ឲ្យ​យើង​បម្រើ​តាមរបៀប​ថ្មី​របស់​ព្រះវិញ្ញាណ​ មិន​មែន​តាម​របៀប​ចាស់​របស់​គម្ពីរ​វិន័យ​ឡើយ។​


ដ្បិត​ខ្ញុំ​ក៏​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ដែល​ខ្ញុំបាន​ទទួល​ ជា​សេចក្ដី​ដំបូង​បំផុត​ គឺ​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ដោយ​ព្រោះ​បាប​របស់​យើង​ ស្រប​តាម​បទគម្ពីរ‍​


ដូច្នេះ​ហើយ​ ព្រះអម្ចាស់​មាន​បន្ទូល​ថា៖​ «ចូរ​ចាកចេញ​ពី​ក្នុង​ចំណោម​ពួកគេ​ ព្រមទាំង​ញែក​ខ្លួន​ចេញ​ផង​ រួច​កុំ​ពាល់​របស់​មិន​ស្អាត​ឡើយ​ នោះ​យើង​នឹង​ទទួល​អ្នក​រាល់គ្នា​


មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អ្នកណា​ដែល​ជាប់​ព្យួរ​នៅ​លើ​ឈើ»​ ដូច្នេះ​ហើយ​ បាន​ជា​ព្រះគ្រិស្ដ​បាន​លោះ​ឲ្យ​យើង​រួច​ពី​បណ្តាសា​របស់​គម្ពីរ​វិន័យ​ ដោយ​ព្រះអង្គ​ត្រូវ​បណ្តាសា​ជំនួស​យើង​


ដ្បិត​ផល​ផ្លែ​របស់​ពន្លឺ​មាន​នៅ​ក្នុង​គ្រប់​ទាំង​សេចក្ដី​ល្អ​ សេចក្ដី​សុចរិត​ និង​សេចក្ដី​ពិត​


ទាំង​បាន​ពេញ​ដោយ​ផល​ផ្លែ​នៃ​សេចក្ដី​សុចរិត​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​សម្រាប់​ការ​សរសើរ​តម្កើង​ និង​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់។​


ហើយ​ព្រះអង្គ​បាន​លុប​ចោល​កំណត់​ត្រា​ដែល​ទាស់​នឹង​យើង​ គឺ​បញ្ញត្ដិ​ទាំងឡាយ​ដែល​ប្រឆាំង​យើង​ ហើយ​ព្រះអង្គ​បាន​ដក​បញ្ញត្ដិ​ទាំង​នោះ​ចេញ​ ដោយ​ដំ​ភ្ជាប់​ទៅ​នឹង​ឈើ​ឆ្កាង។​


បើ​អ្នក​រាល់គ្នា​បាន​ស្លាប់​ជាមួយ​ព្រះគ្រិស្ដ​ ហើយ​រួច​ផុត​ពី​គោលការណ៍​បឋម​របស់​លោកិយ​នេះ​មែន​ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ហាក់​ដូច​ជា​រស់នៅ​ក្នុង​លោកិយ​ដោយ​ចុះ​ចូល​នឹង​បញ្ញត្ដិ​ទាំងឡាយ​ ដូច​ជា​


ដ្បិត​អ្នក​រាល់គ្នា​បាន​ស្លាប់​ហើយ​ រីឯ​ជីវិត​របស់​អ្នក​រាល់គ្នា​ក៏​បាន​លាក់​ទុក​ជាមួយ​ព្រះគ្រិស្ដ​នៅ​ក្នុង​ព្រះជាម្ចាស់​ដែរ។​


ដោយ​សារ​បំណង​របស់​ព្រះអង្គ​នេះ​ហើយ ​បានជា​យើង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​តាមរយៈ​រូបកាយ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ដែល​ព្រះអង្គ​ថ្វាយ​តែ​មួយ​ដង​ជា​ការ​ស្រេច។​


ហេតុ​នេះ​ហើយ​ នៅ​ពេល​ព្រះគ្រិស្ដ​យាង​មក​ក្នុង​ពិភពលោក​នេះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា​ និង​តង្វាយ​ឡើយ​ ប៉ុន្ដែ​ព្រះអង្គ​បាន​រៀបចំ​រូបកាយ​មួយ​សម្រាប់​ខ្ញុំ​


ហើយ​ចូរ​តម្រង់​ផ្លូវ​ឲ្យ​ត្រង់​សម្រាប់​ជើង​របស់​អ្នក​រាល់គ្នា​ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​ពិការ​ជើង​ត្រូវ​បែរ​ចេញ​ឡើយ​ ប៉ុន្តែ​ឲ្យ​បាន​ជា​វិញ។​


សម្ដេច​សង្ឃ​បែប​នេះ​ហើយ​ដែល​យើង​ត្រូវ​ការ​ គឺ​បរិសុទ្ធ​ ស្លូត​ត្រង់​ ឥត​សៅហ្មង​ ហើយ​ត្រូវ​បាន​ញែកចេញ​ពី​មនុស្ស​បាប​ និង​ត្រលប់​ជា​ខ្ពង់​ខ្ពស់​ជាង​ស្ថាន​សួគ៌​ទៅ​ទៀត​


ព្រះគ្រិស្ដ​ក៏​ថ្វាយ​អង្គ​ទ្រង់​តែ​មួយ​ដង​ ដើម្បី​ដក​យក​បាប​ចេញ​ពី​មនុស្ស​ជា​ច្រើន​ជា​យ៉ាង​នោះ​ដែរ​ ព្រះអង្គ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី​ពីរ​ ប៉ុន្ដែ​គ្មាន​ការ​ដក​យក​បាប​ទៀត​ទេ​ គឺ​សង្គ្រោះអស់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ព្រះអង្គ​វិញ។​


ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​សារភាព​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ឲ្យ​បាន​ជា​សះស្បើយ​ចុះ​ ដ្បិត​សេចក្ដី​ទូល​អង្វរ​របស់​មនុស្ស​សុចរិត​ពូកែ​ និង​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។​


បើ​អ្នក​រាល់គ្នា​ដឹង​ថា​ព្រះអង្គ​សុចរិត​ នោះ​អ្នក​រាល់គ្នា​ក៏​ដឹង​ដែរ​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ដ​តាម​សេចក្ដី​សុចរិត​ អ្នក​ទាំងនោះ​កើត​ពី​ព្រះអង្គ។​


កូន​តូចៗ​អើយ!​ ចូរ​កុំ​ឲ្យ​អ្នក​ណា​បោកបញ្ឆោត​អ្នក​រាល់គ្នា​ឡើយ​ អ្នក​ដែល​ប្រព្រឹត្ដ​តាម​សេចក្ដី​សុចរិត​ នោះ​ជា​មនុស្ស​សុចរិត​ដូច​ជា​ព្រះអង្គ​សុចរិត​ដែរ​


មក​តាម​បណ្ដោយ​ផ្លូវ​នៃ​ក្រុង​នោះ​ គឺ​ចំ​កណ្ដាល​ផ្លូវ​ ហើយ​នៅ​សង​ខាង​ទន្លេ​មាន​ដើម​ជីវិត​ដែល​មាន​ផ្លែ​ដប់ពីរ​ គឺ​ឲ្យ​ផល​រៀង​រាល់​ខែ​ រីឯ​ស្លឹក​របស់​ដើម​ឈើ​នោះ​សម្រាប់​ប្រោស​ជនជាតិ​ទាំងឡាយ​ឲ្យ​បាន​ជា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម