Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 6:13 - អាល់គីតាប

13 ហើយ​ក៏​មិន​ត្រូវ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន ឲ្យ​ទៅ​បម្រើ​បាប និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​ដែរ គឺ​ត្រូវ​ជូន​ខ្លួន​ទៅ​អុលឡោះ ដូច​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ហើយ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន​ទៅ​បម្រើ​អុលឡោះ និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ដ​អំពើ​សុចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ហើយក៏កុំ​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ដល់​បាប ទុកជា​ឧបករណ៍​នៃ​សេចក្ដីទុច្ចរិត​ដែរ​។ ផ្ទុយទៅវិញ ចូរ​ថ្វាយ​ខ្លួនអ្នក​ដល់​ព្រះ ទុកជា​អ្នក​ដែល​រស់​ពីចំណោម​មនុស្សស្លាប់ ព្រមទាំង​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ដល់​ព្រះ ទុកជា​ឧបករណ៍​នៃ​សេចក្ដីសុចរិត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ហើយ​មិន​ត្រូវ​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ឲ្យ​បាប​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​ទុច្ចរិត​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ថ្វាយ​ខ្លួន​ដល់​ព្រះជាម្ចាស់​ ទុក​ដូចជា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ រួច​ថ្វាយ​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ដល់​ព្រះជាម្ចាស់​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​សុចរិត​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 មិន​ត្រូវ​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ឧបករណ៍​បម្រើ​ឲ្យ​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ តែ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ពួក​អ្នក​ដែល​បាន​រស់​ពី​ស្លាប់ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ឧបករណ៍​បម្រើ​ឲ្យ​សុចរិត​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ហើយ​ក៏​មិន​ត្រូវ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន​ឲ្យ​ទៅ​បម្រើ​បាប និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ គឺ​ត្រូវ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌ជា‌ម្ចាស់ ដូច​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ហើយ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន​ទៅ​បម្រើ​ព្រះ‌ជា‌ម្ចាស់ និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​អំពើ​សុចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ក៏​កុំ​ឲ្យ​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ប្រដាប់​ប្រដា​ទុច្ចរិត​នោះ​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ជា​បាន​រស់​ពី​ស្លាប់​នោះ​ឡើង​វិញ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ប្រដាប់​ប្រដា​សុចរិត​ផង

សូមមើលជំពូក ចម្លង




រ៉ូម 6:13
39 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ​កុំ​តាំង​ចិត្ត​រឹង‌រូស ដូច​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ចុះ​ចូល​នឹងអុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​មក​ទី‌សក្ការៈ ដែល​ទ្រង់​បាន​ញែក​ជា​បរិសុទ្ធ​រហូត​ត​ទៅ។ ចូរ​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ទ្រង់​លែង​ខឹង​នឹង​អ្នក​រាល់​គ្នា​ទៀត។


មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មក នូវ​ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។ ហើយ​អណ្ដាត​របស់​គេ​គ្រលាស់ ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ


អ្នក​ដែល​និយាយ​ប៉បាច់‌ប៉ប៉ោច​តែងតែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​របួស ដូច​ចាក់​មួយ​ដាវ រីឯ​ពាក្យ​សំដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ជា​ឱសថ​ព្យាបាល​មុខ​របួស។


មនុស្ស​អាក្រក់​ត្រូវ​លះ‌បង់​ផ្លូវ​របស់​ខ្លួន មនុស្ស​ពាល​ក៏​ត្រូវ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ដែរ អ្នក​នោះ​ត្រូវ​បែរ​មក​រកអុលឡោះ‌តាអាឡា​វិញ ទ្រង់​មុខ​ជា​មេត្តា‌ករុណា​ដល់​គេ​ពុំ‌ខាន ឲ្យ​តែ​គេ​ងាក​មក​រក​ម្ចាស់​នៃ​យើង​វិញ ដ្បិត​ទ្រង់​មាន​ចិត្ត​ទូលំ​ទូលាយ អត់‌ទោស​ឲ្យ​គេ។


ដ្បិត​យើង​ជា​ម្ចាស់​លើ​ជីវិត​របស់​មនុស្ស​ទាំង​អស់ គឺ​ទាំង​ជីវិត​របស់​ឪពុក ទាំង​ជីវិត​របស់​កូន។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​នឹង​បាត់​បង់​ជីវិត។


ស្តេច​នេប៊ូ‌ក្នេសា​មាន​ប្រសាសន៍​ទៀត​ថា៖ «សូម​សរសើរ​តម្កើង​អុលឡោះ​ជា​ម្ចាស់​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ដែល​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​ឲ្យ​មក​រំដោះ​អ្នក​បម្រើ​របស់​ទ្រង់។ អ្នក​ទាំង​បី​បាន​ទុក​ចិត្ត​លើ​អុលឡោះ ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ទេ តែ​សុខ​ចិត្ត​លះបង់​ជីវិត​ជា​ជាង​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ផ្សេង​ក្រៅ​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន!


ដ្បិត​កូន​ខ្ញុំ​នេះ​បាន​ស្លាប់​ទៅ​ហើយ តែ​ឥឡូវ​រស់​ឡើង​វិញ វា​វង្វេង​បាត់ តែ​ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ គេ​នាំ​គ្នា​ជប់‌លៀង​យ៉ាង​សប្បាយ។


យើង​ត្រូវ​តែ​សប្បាយ​រីក‌រាយ ដ្បិត​ប្អូន​របស់​ឯង​ដែល​បាន​ស្លាប់​ទៅ​នោះ ឥឡូវ​នេះ រស់​ឡើង​វិញ​ហើយ។ វា​បាន​វង្វេង​បាត់ តែ​ឥឡូវ​នេះ យើង​រក​ឃើញ​វិញ​ហើយ”»។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ហើយ​ជឿ​លើ​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​ទទួល​ទោស​ឡើយ គឺ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​រក​ជីវិត។


ចិត្ដ​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​គំនិត​ទុច្ចរិត​គ្រប់​យ៉ាង គំនិត​អាក្រក់ គំនិត​លោភ‌លន់ គំនិត​ពាល ពេញ​ទៅ​ដោយ​ចិត្ដ​ច្រណែន​ឈ្នានីស ចង់​សម្លាប់​គេ ឈ្លោះ​ប្រកែក ល្បិច​កិច្ច‌កល និង​អបាយ‌មុខ។ ពួក​គេ​ចូល​ចិត្ដ​បរិហារ​កេរ្ដិ៍​គ្នា


ហេតុ​នេះ បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង​ប្អូន​ថា ដោយ​អុលឡោះ​អាណិត​អាសូរ​បង​ប្អូន ចូរ​ប្រគល់​ខ្លួន​ទៅ​អុលឡោះ ទុក​ជា​គូរបាន​ដ៏​មាន​ជីវិត ដ៏​វិសុទ្ធ ហើយ​ជា​ទី​គាប់​បំណង​របស់​អុលឡោះ។ បើ​បង​ប្អូន​ធ្វើ​ដូច្នេះ ទើប​ហៅ​ថា​គោរព​បម្រើ​អុលឡោះ​តាម​របៀប​ត្រឹម​ត្រូវ​មែន។


រីឯ​បង​ប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ចូរ​ចាត់​ទុក​ថា ខ្លួន​បាន​ស្លាប់​រួច​ផុត​ពី​អំណាច​បាប ហើយ​បង​ប្អូន​មាន​ជីវិត​រស់ សម្រាប់​អុលឡោះ ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


បង​ប្អូន​មិន​ដឹង​ទេ​ឬ បើ​បង​ប្អូន​ប្រគល់​ខ្លួន​ទៅ​បម្រើ និង​ស្ដាប់​បង្គាប់​ម្ចាស់​ណា បង​ប្អូន​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​បង​ប្អូន​ស្ដាប់​បង្គាប់​នោះ ឬ​មួយ​បង​ប្អូន​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប ដែល​នាំ​ឲ្យ​បង​ប្អូន​ស្លាប់ ឬ​មួយ​បង​ប្អូន​ស្ដាប់​បង្គាប់​អុលឡោះ​ដែល​នាំ​ឲ្យ​បង​ប្អូន​បាន​សុចរិត។


ខ្ញុំ​សូម​និយាយ​តាម​របៀប​មនុស្ស​លោក​ទៅ​ចុះ ព្រោះ​បង​ប្អូន​ជា​មនុស្ស​ទន់​ខ្សោយ។ ពី​ដើម បង​ប្អូន​បាន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អំពើ​សៅ‌ហ្មង និង​អំពើ​ទុយ៌ស ដែល​នាំ​ឲ្យ​ប្រឆាំង​នឹង​អុលឡោះ​យ៉ាង​ណា ឥឡូវ​នេះ ចូរ​បង​ប្អូន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​សេចក្ដី​សុចរិត​ដើម្បី​ឲ្យ​បង​ប្អូន​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ។


ក៏​ប៉ុន្ដែ ខ្ញុំ​ឃើញ​ថា នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ មាន​គោល‌ការណ៍​មួយ​ទៀត ដែល​តយុទ្ធ​នឹង​មន‌សិការ ដែល​ស្ថិត​នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ​ថែម​ទៀត​ផង។


ដ្បិត​កាល​យើង​រស់​នៅ​ខាង​និស្ស័យ​លោកីយ៍​នៅ​ឡើយ ដោយ​មាន​ហ៊ូកុំ​ជំរុញ​តណ្ហា​អាក្រក់​ផ្សេងៗ បាន​សំដែង​ឥទ្ធិពល​ក្នុង​សរី‌រាង្គ‌កាយ​របស់​យើង ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ដែល​បណ្ដាល​ឲ្យ​ស្លាប់


បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង​ប្អូន​ជា​សរីរាង្គ​នៃ​រូប​កាយ​អាល់ម៉ា‌ហ្សៀស? ដូច្នេះ តើ​គប្បី​ឲ្យ​ខ្ញុំ​យក​សរីរាង្គ​អាល់ម៉ា‌ហ្សៀស ទៅ​ធ្វើ​ជា​សរីរាង្គ​របស់​ស្ដ្រី​ពេស្យា​ឬ?


ដ្បិត​អុលឡោះ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើស‌លប់ ដើម្បី​លោះ​បង​ប្អូន។ ហេតុ​នេះ​ចូរ​ប្រើ​រូប​កាយ​របស់​បង​ប្អូន ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។


បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត ពុំ​អាច​ទទួល​នគរ​អុលឡោះ​ទុក​ជា​មត៌ក​បាន​ឡើយ! សូម​បង​ប្អូន​កុំ​យល់​ច្រឡំ​ឲ្យ​សោះ អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីល‌ធម៌ ពួក​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ ពួក​មាន​សហាយ‌ស្មន់ ពួក​ជន​ពាល​ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា


ដ្បិត​គ្រឿង​សស្ត្រា‌វុធ​ដែល​យើង​ប្រើ មិន​មែន​ជា​អាវុធ​ខាង​របស់​មនុស្ស​ទេ គឺ​ជា​អាវុធ​ដ៏​មាន​អំណាច​មក​ពី​អុលឡោះ ដែល​អាច​រំលំ​កំពែង​បន្ទាយ​នានា។ យើង​រំលំ​ការ​រិះ‌គិត


ដ្បិត​ចិត្ត​ស្រឡាញ់​របស់​អាល់ម៉ា‌ហ្សៀស​បាន​ជំរុញ​យើង ដោយ​យើង​យល់​ឃើញ​ថា បើ​មនុស្ស​ម្នាក់​ស្លាប់​សម្រាប់​មនុស្ស​ទាំង​អស់ នោះ​មនុស្ស​ទាំង​អស់​ក៏​ដូច​ជា​បាន​ស្លាប់​ដែរ។


អ៊ីសា​បាន​ស្លាប់​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មាន​ជីវិត លែង​រស់​សម្រាប់​ខ្លួន​ឯង​ទៀត​ហើយ គឺ​រស់​សម្រាប់​អ៊ីសា​ដែល​បាន​ស្លាប់ និង​បាន​រស់​ឡើង​វិញ​សម្រាប់​គេ។


គេ​ធ្វើ​ដូច្នេះ លើស​ពី​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​ទៀត គឺ​មុន​ដំបូង គេ​ប្រគល់​ខ្លួន​ទៅ​អ៊ីសា‌ជាអម្ចាស់ បន្ទាប់​មក គេ​ក៏​ដាក់​ខ្លួន​បម្រើ​យើង ស្រប​តាម​បំណង​របស់​អុលឡោះ​ដែរ។


គឺ​ទោះ​បី​យើង​ស្លាប់​ដោយ‌សារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​រស់ រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​វិញ​ដែរ។ អុលឡោះ​បាន​សង្គ្រោះ​បង​ប្អូន ដោយ‌សារ​គុណ​នៃ​ទ្រង់។


ដ្បិត​អំពើ​ណា​ដែល​លេច​មក​ឲ្យ​គេ​ឃើញ​ហើយ​នោះ​បាន​ប្រែ​ទៅ​ជា​ពន្លឺ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​មក​ថាៈ «អ្នក​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ អាល់ម៉ា‌ហ្សៀស​នឹង​ភ្លឺ​ចាំង​មក​លើ​អ្នក»។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ស្អប់​ខ្ពើម ជន​ដែល​ប្រព្រឹត្ត​អំពើ​គៃ‌បន្លំ​របៀប​នេះ​ណាស់»។


ខ្ញុំ​ទន្ទឹង​រង់‌ចាំ​យ៉ាង​ខ្លាំង​អស់​ពី​ចិត្ដ និង​សង្ឃឹម​លើ​ទ្រង់ ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​មុខ​ត្រង់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ខ្ញុំ​នៅ​តែ​មាន​ចិត្ដ​រឹង‌ប៉ឹង​ឥត​រង្គើ ទោះ‌បី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​អាល់ម៉ា‌ហ្សៀស​ក្នុង​រូប​កាយ​ខ្ញុំ។


ពី​ដើម​បង​ប្អូន​បាន​ស្លាប់​មក​ពី​កំហុស​របស់​បង​ប្អូន និង​មក​ពី​បង​ប្អូន​ពុំ​បាន​ទទួល​ពិធី​ខតាន់​ខាង​រូប​កាយមែន តែ​ឥឡូវ​នេះ អុលឡោះ​បាន​ប្រោស​ឲ្យ​បង​ប្អូន​មាន​ជីវិត​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស។ ទ្រង់​បាន​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន​របស់​យើង។


ដូច្នេះ សូម​បង​ប្អូន​សម្លាប់​អ្វីៗ​ខាង​លោកីយ៍​ចោល​ទៅ គឺ​អំពើ​ប្រាស‌ចាក​សីលធម៌ អំពើ​សៅ‌ហ្មង ចិត្ដ​ស្រើប‌ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ដ​លោភ‌លន់ គឺ​យក​ទ្រព្យ‌សម្បត្តិ​ធ្វើ​ជា​ម្ចាស់។


ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​មិន​ព្រម​ជឿ​សេចក្ដី​ពិត ហើយ​ចូល​ចិត្ដ​អំពើ​ទុច្ចរិត ត្រូវ​ទទួល​ទោស។


ចូរ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​បាន​គាប់​ចិត្ត​អុលឡោះ និង​ចូល​ជិត​ទ្រង់​ក្នុង​ឋានៈ​ជា​កម្មករ ដែល​គ្មាន​អ្វី​នាំ​ឲ្យ​អៀន​ខ្មាស ព្រោះ​ខ្លួន​បាន​ចែក​ផ្សាយ​បន្ទូល​នៃ​សេចក្ដី​ពិត យ៉ាង​ត្រឹម​ត្រូវ។


ការ​ទាស់‌ទែង​ឈ្លោះ​ប្រកែក​គ្នា ក្នុង​ចំណោម​បង​ប្អូន​កើត​មក​ពី​អ្វី? តើ​មិន​មែន​មក​ពី​ចិត្ដ​ស្រើប​ស្រាល ដែល​ប្រទាញ‌ប្រទង់​គ្នា នៅ​ក្នុង​សរីរាង្គ​របស់​បង​ប្អូន​ទេ​ឬ?


អាល់ម៉ា‌ហ្សៀស​បាន​ផ្ទុក​បាប​របស់​យើង ក្នុង​រូប‌កាយ​របស់​គាត់ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់​ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិ។ បង​ប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ ស្នាម​របួស​របស់​គាត់


ដើម្បី​ឲ្យ​បាន​រស់ ស្រប​តាម​បំណង​របស់​អុលឡោះ ក្នុង​កំឡុង​ពេល​នៃ​អាយុ​ជីវិត​ដែល​នៅ​សល់​ក្នុង​លោក​នេះ គឺ​មិន​រស់​នៅ​តាម​ចំណង់​តណ្ហា​របស់​មនុស្ស​ទៀត​ទេ។


ប៉ុន្ដែ បើ​យើង​ទទួល​សារ‌ភាព​អំពើ​បាប​របស់​យើង នោះ​អុលឡោះ​ដែល​ស្មោះ‌ស្ម័គ្រ និង​សុចរិត ទ្រង់​នឹង​អត់​ទោស​យើង​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ជម្រះ​យើង​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម