១ ពង្សាវតារក្សត្រ 9:28 - អាល់គីតាប ពលទាហានជើងទឹកទាំងនោះបានទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់បួនតោនពីស្រុកនោះ មកជូនស្តេចស៊ូឡៃម៉ាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទៅស្រុកអូភារ យកមាសពីស្រុកនោះមក បានបួនរយម្ភៃហាប នាំមកថ្វាយព្រះបាទសាឡូម៉ូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពលទាហានជើងទឹកទាំងនោះបានទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់បួនតោនពីស្រុកនោះមកថ្វាយព្រះបាទសាឡូម៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ទៅដល់ស្រុកអូភារ យកមាសពីស្រុកនោះមក បាន៤២០ហាបនាំមកថ្វាយស្តេចសាឡូម៉ូន។ |
កាលសំពៅរបស់ស្តេចហ៊ីរ៉ាម ដឹកមាសពីស្រុកអូភារមកនោះ គេក៏ដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។
ស្តេចយ៉ូសាផាតបានឲ្យគេសង់សំពៅធំៗ ដើម្បីទៅស្វែងរកមាសនៅស្រុកអូភារ ប៉ុន្តែ គម្រោងការនេះ ពុំបានសម្រេចទេ ព្រោះសំពៅទាំងនោះលិចនៅក្រុងអេស៊ាន-គេប៊ើរ។
ពេលនោះ ស្តេចអហាស៊ីយ៉ា ជាបុត្ររបស់ស្តេចអហាប់ មានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «សូមឲ្យអ្នកបម្រើរបស់ខ្ញុំ ចុះសំពៅទៅជាមួយអ្នកបម្រើរបស់ស្តេចផង!»។ ប៉ុន្តែ ស្តេចយ៉ូសាផាតពុំយល់ព្រមឡើយ។
គឺខ្ញុំប្រគល់មាសពីស្រុកអូភារ ចំនួនបីពាន់ហាប និងប្រាក់សុទ្ធចំនួនប្រាំពីរពាន់ហាប សម្រាប់ពាសជញ្ជាំងអាគារទាំងប៉ុន្មាន។
ស្តេចហ៊ីរ៉ាមបានបញ្ជូនសំពៅ ដឹកនាំដោយទាហានជើងទឹកស្ទាត់ជំនាញខាងសមុទ្រ មកជូនស្តេចស៊ូឡៃម៉ាន។ ពួកគេធ្វើដំណើរជាមួយទាហានរបស់ស្តេចស៊ូឡៃម៉ាន ទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់ប្រាំមួយតោន មកជូនស្តេចស៊ូឡៃម៉ាន។
ពួកអ្នកបម្រើរបស់ស្តេចហ៊ីរ៉ាម និងពួកអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន ដែលដឹកមាសពីស្រុកអូភារមកនោះ ក៏បានដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។
សូមយកដុំមាសរបស់អ្នកទៅបោះចោលក្នុងធូលីដី សូមយកមាសដ៏ល្អបំផុតទៅបោះចោល ក្នុងចំណោមដុំថ្មនៅតាមទឹកជ្រោះ
ម្ចាស់ក្សត្រីអើយ សុំត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ ចូរកុំនឹកនាប្រជារាស្ត្រ និងរាជវង្សរបស់នាងទៀតអី!
ស្រីស្នំរបស់ស្តេចសុទ្ធតែជាបុត្រី របស់ស្ដេចនគរនានា ហើយមហាក្សត្រិយានីពាក់គ្រឿងអលង្ការ ធ្វើពីមាសដ៏ល្អប្រណីត នៅខាងស្ដាំស្តេច។
ខ្ញុំបានប្រមូលមាសប្រាក់ ព្រមទាំងទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ស្ដេច និងនគរនានា។ ខ្ញុំរកបានអ្នកចំរៀងប្រុសស្រី និងអ្វីៗទាំងអស់ដែលមនុស្សប្រាថ្នាចង់បាន ហើយក៏មានស្ត្រីស្នំជាច្រើនផង។
យើងនឹងធ្វើឲ្យមនុស្សនៅសល់តិចតួចបំផុត គឺពិបាករកជាងរកមាសទឹកដប់ និងមាសដ៏ល្អបំផុតទៅទៀត។