Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 2:8 - អាល់គីតាប

8 ខ្ញុំ​បាន​ប្រមូល​មាស​ប្រាក់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ស្ដេច និង​នគរ​នានា។ ខ្ញុំ​រក​បាន​អ្នក​ចំរៀង​ប្រុស​ស្រី និង​អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន ហើយ​ក៏​មាន​ស្ត្រី​ស្នំ​ជា​ច្រើន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ខ្ញុំ​បាន​ប្រមូល​ប្រាក់ មាស និង​ទ្រព្យសម្បត្តិ​របស់​បណ្ដា​ស្ដេច​និង​របស់​ខេត្ត​នានា សម្រាប់​ខ្លួនខ្ញុំ​; ខ្ញុំ​រកបាន​អ្នកចម្រៀងប្រុសស្រី និង​ស្រីស្នំជាច្រើន​ដែលជា​ទីគាប់ចិត្ត​របស់​មនុស្សលោក សម្រាប់​ខ្លួនខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ខ្ញុំ​បាន​ប្រមូល​ប្រាក់ មាស និង​របស់​ថ្លៃ​វិសេស​ផ្សេងៗ​ដែល​មក​ពី​ស្តេច និង​ពី​ខេត្ត​នានា ក៏​ប្រមូល​បាន​ពួក​ចម្រៀង​ទាំង​ប្រុស​ទាំង​ស្រី និង​គ្រប់​ទាំង​របស់​អ្វី​ដែល​គាប់​ចិត្ត​មនុស្ស ព្រម​ទាំង​ស្រី​អ្នក​ម្នាង​ជា​ច្រើន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ខ្ញុំ​បាន​ប្រមូល​មាស​ប្រាក់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ស្ដេច និង​នគរ​នានា។ ខ្ញុំ​រក​បាន​អ្នក​ចម្រៀង​ប្រុស​ស្រី និង​អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន ហើយ​ក៏​មាន​ស្ត្រី​ស្នំ​ជា​ច្រើន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 យើង​បាន​ប្រមូល​ប្រាក់នឹង​មាស ហើយ​របស់​ថ្លៃ​វិសេស​ផ្សេងៗ​ដែល​មក​ពី​ពួក​ស្តេច ហើយ​ពី​ខេត្ត​ទាំង​ប៉ុន្មាន ក៏​ប្រមូល​បាន​ពួក​ចំរៀង​ទាំង​ប្រុស​ទាំង​ស្រី នឹង​គ្រប់​ទាំង​របស់​អ្វី​ដែល​គាប់​ចិត្ត​មនុស្ស ព្រម​ទាំង​ស្រី​អ្នក‌ម្នាង​ជា​ច្រើន​ផង

សូមមើលជំពូក ចម្លង




សាស្តា 2:8
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នេះ ខ្ញុំ​មាន​អាយុ​ប៉ែត‌សិប​ឆ្នាំ​ហើយ ខ្ញុំ​លែង​ដឹង​រស​ជាតិ​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់ ខ្ញុំ​លែង​ដឹង​រស​ជាតិ​អាហារ និង​ស្រា​ដែល​ខ្ញុំ​ទទួល​ទាន​ហើយ ខ្ញុំ​ក៏​ស្តាប់​សំឡេង​អ្នក​ចំរៀង​ប្រុស​ស្រី​លែង​ឮ​ដែរ។ ដូច្នេះ មិន​បាច់​ឲ្យ​ខ្ញុំ​ទៅ​នាំ​តែ​អំពល់​ទុក្ខ​ស្តេច​ឡើយ។


ភរិយា​របស់​ស្តេច​ស្រុក​សេបា យក​មាស​ទម្ងន់​បួន​ពាន់​គីឡូ‌ក្រាម មក​ជូន​ស្តេច រួម​ជា​មួយ​គ្រឿង​ក្រអូប និង​ត្បូង​យ៉ាង​ច្រើន​ផង។ តាំង​ពី​ពេល​នោះ​មក​ពុំ​មាន​អ្នក​ណា​យក​គ្រឿង​ក្រអូប​យ៉ាង​ច្រើន​មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន ដូច​ភរិយា​របស់​ស្តេច​ស្រុក​សេបា​ឡើយ។


ក្នុង​មួយ​ឆ្នាំៗ ស្តេច​ស៊ូឡៃ‌ម៉ាន​ទទួល​បាន​មាស ទម្ងន់​ម្ភៃ​បី​តោន។


រីឯ​ពែង​ទាំង​ប៉ុន្មាន​របស់​ស៊ូឡៃ‌ម៉ាន សុទ្ធ​តែ​ធ្វើ​ពី​មាស ហើយ​ចាន​ដែល​ប្រើ​ប្រាស់​ក្នុង​ដំណាក់​ព្រៃ​ស្រុក​លីបង់ ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។ គេ​ពុំ​បាន​ធ្វើ​គ្រឿង​ប្រដាប់​អ្វី​ពី​ប្រាក់​ទេ ដ្បិត​ក្នុង​រជ្ជកាល​ស្តេច​ស៊ូឡៃ‌ម៉ាន ប្រាក់​គ្មាន​តម្លៃ​ឡើយ។


ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​ប្រពន្ធ​ដែល​ជា​បុត្រី​របស់​ស្តេច​សាសន៍​ដទៃ ចំនួន​ប្រាំ​ពីរ​រយ​នាក់ និង​ស្រី​ស្នំ​ចំនួន​បី​រយ​នាក់។ ពួក​ប្រពន្ធ និង​ស្រី​ស្នំ​របស់​គាត់ បាន​អូស​ទាញ​ចិត្ត​គាត់​ចេញ​ពី​អុលឡោះ។


ស្តេច​រេហូ‌បោម​បាន​ឲ្យ​គេ​ធ្វើ​ខែល ពី​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​ឲ្យ​មេ​ក្រុម​របស់​កង​ទាហាន​ដែល​យាម​ខ្លោង​ទ្វារ​វាំង​មើល​ថែ​រក្សា។


ស្តេច​ហ៊ីរ៉ាម​បាន​យក​មាស​ទម្ងន់​បួន​ពាន់​គីឡូ‌ក្រាម​មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន។


ពល​ទាហាន​ជើង​ទឹក​ទាំង​នោះ​បាន​ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់‌បួន​តោន​ពី​ស្រុក​នោះ មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន។


ស្តេច​ទត និង​ពួក​មេ‌ទ័ព​បាន​ញែក​កូន​ចៅ​លោក​អេសាភ កូន​ចៅ​លោក​ហេ‌ម៉ាន និង​កូន​ចៅ​លោក​យេឌូ‌ថិន ទុក​ដោយ​ឡែក​សម្រាប់​ច្រៀង​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ដោយ​លេង​ពិណ ឃឹម និង​ស្គរ​កំដរ​ផង។ អស់​អ្នក​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​ជា​អ្នក​ចំរៀង មាន​ដូច​ត​ទៅ:


ពួក​គេ​ច្រៀង​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ក្រោម​ការ​ដឹក​នាំ​របស់​ឪពុក ទាំង​ប្រគំ​ស្គរ ឃឹម និង​ពិណ កំដរ​ផង។ ពួក​គេ​បម្រើ​ការ‌ងារ​ក្នុង​ដំណាក់​របស់​អុលឡោះ។ លោក​អេសាភ លោក​យេឌូ‌ថិន និង​លោក​ហេ‌ម៉ាន​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្តេច។


ស្តេច​ស៊ូឡៃ‌ម៉ាន​យក​ឈើ​ខ្លឹម​ចន្ទន៍​នេះ មក​ធ្វើ​ក្តារ​ក្រាល​ច្រក​ចូល​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​វាំង​ស្តេច ព្រម​ទាំង​ពិណ និង​ឃឹម​សម្រាប់​ក្រុម​ចំរៀង។ តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឃើញ​មាន​ឈើ​ខ្លឹម​ចន្ទន៍​បែប​នេះ នៅ​ស្រុក​យូដា​ឡើយ។


ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ​ដែល​មាន​ចំនួន​៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចំរៀង​ប្រុស​ស្រី​២០០ នាក់។


តួន​បាន​ថ្លែង​ថា: អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​ន័យ ឥត​ខ្លឹមសារ និង​ឥត​បាន​ការ។


ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​ពួក​អ្នក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង ពួក​អ្នក​ត្រូវ​តែ​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​ពួក​អ្នក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​ពួក​អ្នក​ភ្លាម ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​ពួក​អ្នក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ!»។


ពេល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង ត្រូវ​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​មាស ដែល​ស្តេច​នេប៊ូ‌ក្នេសា​បាន​កសាង។


ហេតុ​នេះ ពេល​បាន​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និង​តន្ដ្រី​គ្រប់​យ៉ាង ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង‌ឡាយ និង​មនុស្ស​គ្រប់​ភាសា អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស​ដែល​ស្តេច​នេប៊ូ‌ក្នេសា​បាន​កសាង។


អ្នក​រាល់​គ្នា​ប្រឹង​ច្រៀង​ឡូឡា ទាំង​លេង​ពិណ​កំដរ​ចង់​ធ្វើ​ដូច​ស្ដេច​ទត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម