អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ សូមស្តាប់ពាក្យទូរអា និងពាក្យអង្វររបស់ខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ ហើយសូមទ្រង់ស្តាប់សំរែក និងពាក្យទូរអារបស់ខ្ញុំនៅថ្ងៃនេះផង!
ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យដែលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសម្រែក និងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលសូមចំពោះព្រះអង្គនៅថ្ងៃនេះ
បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ ហើយសូមទ្រង់ព្រះសណ្ដាប់សម្រែក និងពាក្យអធិស្ឋានរបស់ទូលបង្គំនៅថ្ងៃនេះផង!
ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យដែលទូលបង្គំ ជាបាវបំរើទ្រង់ អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសំរែក នឹងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលសូមចំពោះទ្រង់នៅថ្ងៃនេះ
ប៉ុន្តែ អុលឡោះតាអាឡាប្រណីសន្តោសដល់កូនចៅអ៊ីស្រអែល ទ្រង់អាណិតអាសូរ និងសំដែងចិត្តមេត្តាករុណាចំពោះពួកគេដោយយល់ដល់សម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។ ទ្រង់មិនគាប់ចិត្តបំផ្លាញពួកគេទេ ហើយរហូតដល់ពេលនេះ ទ្រង់ក៏មិនបោះបង់ចោលពួកគេឲ្យទៅឆ្ងាយពីទ្រង់ដែរ។
អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ សូមស្តាប់ពាក្យទូរអា និងពាក្យអង្វររបស់ខ្ញុំជាអ្នកបម្រើរបស់ទ្រង់ ហើយសូមទ្រង់ស្តាប់សំរែក និងពាក្យទូរអារបស់ខ្ញុំនៅថ្ងៃនេះផង!
សូមទ្រង់ស្ដាប់ ព្រមទាំងមើលមកខ្ញុំ សូមស្តាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ផង។ ខ្ញុំកំពុងតែទូរអាអង្វរចំពោះទ្រង់ទាំងថ្ងៃទាំងយប់ សូមទ្រង់ប្រណីសន្ដោសជនជាតិអ៊ីស្រអែល ជាអ្នកបម្រើរបស់ទ្រង់។ ខ្ញុំសូមសារភាពអំពើបាបក្នុងនាមជនជាតិអ៊ីស្រអែល គឺយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់ទ្រង់។ ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំក៏បានប្រព្រឹត្តអំពើបាបដែរ។
សូមឲ្យពាក្យទូរអារបស់ខ្ញុំ ឡើងទៅដល់ទ្រង់ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ខ្ញុំ ដូចជំនូននៅពេលល្ងាច!
ឱអុលឡោះដែលរកយុត្តិធម៌ ឲ្យខ្ញុំអើយ ពេលខ្ញុំដង្ហោយហៅរកទ្រង់ សូមឆ្លើយតបមកខ្ញុំផង! ពេលខ្ញុំមានទុក្ខធុរៈ ទ្រង់បានធ្វើឲ្យខ្ញុំធូរស្បើយ ។ សូមអាណិតមេត្តាខ្ញុំ សូមស្តាប់ពាក្យអង្វររបស់ខ្ញុំផង។
ឱអុលឡោះតាអាឡាអើយ សូមស្ដាប់ពាក្យរបស់ខ្ញុំ! សូមទ្រង់ស្តាប់សំរែកឈឺចាប់ របស់ខ្ញុំផង។
ឱអុលឡោះជាស្តេចនៃខ្ញុំអើយ សូមយកចិត្តទុកដាក់នឹងសូរសំរែក របស់ខ្ញុំផង ដ្បិតខ្ញុំទូរអារកទ្រង់។
ឱអុលឡោះតាអាឡាអើយ សូមប្រណីសន្ដោសខ្ញុំ ដ្បិតខ្ញុំស្រែកអង្វររកទ្រង់ពេញមួយថ្ងៃ។
ស្តេចហេសេគាទូរអាអង្វរអុលឡោះតាអាឡាដូចតទៅ៖
បន្ទាប់មក អ៊ីសាមានប្រសាសន៍ជាប្រស្នា ពន្យល់សិស្សឲ្យដឹងថា ត្រូវតែទូរអាជានិច្ច មិនត្រូវរសាយចិត្ដឡើយ៖
ចំណង់បើអុលឡោះវិញ ទ្រង់រឹតតែរកយុត្ដិធម៌ឲ្យអស់អ្នក ដែលទ្រង់បានជ្រើសរើស ហើយដែលអង្វរអុលឡោះ ទាំងយប់ ទាំងថ្ងៃ ទ្រង់អត់ធ្មត់ចំពោះគេ។
សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវជម្រាបអុលឡោះឲ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយទូរអា និងសូមអង្វរទាំងអរគុណទ្រង់ផង។