Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 13:23 - អាល់គីតាប

23 ប៉ុន្តែ អុលឡោះ‌តាអាឡា​ប្រណី​សន្តោស​ដល់​កូន​ចៅ​អ៊ីស្រ‌អែល ទ្រង់​អាណិត​អាសូរ និង​សំដែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​ពួក​គេ​ដោយ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប។ ទ្រង់​មិន​គាប់​ចិត្ត​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ទ្រង់​ក៏​មិន​បោះ‌បង់​ចោល​ពួក​គេ​ឲ្យ​ទៅ​ឆ្ងាយ​ពី​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដល់​គេ ក៏​មាន​សេចក្ដី​មេត្តា‌ករុណា ហើយ​យល់​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​សញ្ញា ដែល​ទ្រង់​តាំង​នឹង​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​បំផ្លាញ​គេ​ទេ។ លុះ​ដល់​វេលា​នោះ ទ្រង់​ក៏​មិន​ទាន់​បោះ‌បង់​ចោល​គេ​ចេញ​ពី​ចំពោះ​ទ្រង់​នៅ​ឡើយ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ប៉ុន្តែ ព្រះ‌អម្ចាស់​ប្រណី​សន្ដោស​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ព្រះអង្គ​អាណិត​អាសូរ និង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ពួក​គេ ដោយ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ព្រះអង្គ​ក៏​មិន​បោះ‌បង់​ចោល​ពួក​គេ​ឲ្យ​ទៅ​ឆ្ងាយ​ពី​ព្រះអង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ប៉ុន្តែព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដល់​គេ ក៏​មាន​សេចក្ដី​មេត្តា‌ករុណា ហើយ​យល់​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​សញ្ញា ដែល​ទ្រង់​តាំង​នឹង​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ នឹង​បំផ្លាញ​គេ​ទេ ហើយ​លុះ​ដល់​វេលា​នោះ ទ្រង់​ក៏​មិន​ទាន់​បោះ‌បង់​ចោល​គេ​ចេញ​ពី​ចំពោះ​ទ្រង់​នៅ​ឡើយ​ដែរ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 13:23
36 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «រស​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍ ដូច្នេះ អាយុ​ជីវិត​គេ​នឹង​ត្រូវ​កំរិត​មក​នៅ​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ»។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ សូម​ស្តាប់​ពាក្យ​ទូរអា និង​ពាក្យ​អង្វរ​របស់​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​សូម​ទ្រង់​ស្តាប់​សំរែក និង​ពាក្យ​ទូរអា​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ផង!


ស្តេច​ហាសែល​ជា​ស្តេច​ស្រុក​ស៊ីរី​ស្លាប់ ហើយ​ស្តេច​បេនហា‌ដាដ​ជា​កូន​ឡើង​ស្នង​រាជ្យ។


ប៉ុន្តែ ស្តេច​យ៉ូអា‌ហាស​ទូរអា‌អង្វរអុលឡោះ‌តាអាឡា អុលឡោះ‌តាអាឡា​ទ្រង់​ស្តាប់​ពាក្យ​ទូរអា‌អង្វរ​នេះ ដ្បិត​ទ្រង់​ឃើញ​ស្តេច​ស្រុក​ស៊ីរី​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌ជន​អ៊ីស្រ‌អែល


អុលឡោះ‌តាអាឡា​ឃើញ​អ៊ីស្រ‌អែល​រង​នូវ​ភាព​អាម៉ាស់​យ៉ាង​ធ្ងន់‌ធ្ងរ គឺ​ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ហើយ​គ្មាន​នរណា​ម្នាក់​សង្គ្រោះ​ពួក​គេ​ឡើយ។


អុលឡោះ‌តាអាឡា​ពុំ​គាប់​ចិត្ត​លុប​ឈ្មោះ​អ៊ីស្រ‌អែល ឲ្យ​បាត់​ពី​ផែនដី​ទេ។ ដូច្នេះ ទ្រង់​សង្គ្រោះ​ប្រជា‌ជន​នេះ តាម​រយៈ​ស្តេច​យេរ៉ូ‌បោម ជា​បុត្រ​របស់​ស្តេច​យ៉ូអាស។


ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​យ៉ាង​ខ្លាំង ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទ្រង់ នៅ​សល់​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។


ដូច្នេះ អុលឡោះ‌តាអាឡា​បោះ‌បង់​ចោល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទ្រង់។


ហេតុ​នេះអុលឡោះ‌តាអាឡា​បណ្តេញ​ជន‌ជាតិ​អ៊ីស្រ‌អែល ចេញ​ឆ្ងាយ​ពី​ទ្រង់ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​ថ្លែង​តាម​រយៈ​ណាពី​ទាំង​អស់​ជា​អ្នក​បម្រើ​របស់​ទ្រង់។ ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​គេ​កៀរ ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។


ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន មក​ពីអុលឡោះ‌តាអាឡា​ខឹង​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា។ ទ្រង់​បោះ‌បង់​ចោល​ពួក​គេ ឆ្ងាយ​ពី​ទ្រង់។


ទ្រង់​តែងតែ​នឹក​ដល់​សម្ពន្ធ‌មេត្រី របស់​ទ្រង់​ជា‌និច្ច គឺ​ជា​បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​មួយ​ពាន់​តំណ


ទ្រង់​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​អ៊ីព្រហ៊ីម ព្រម​ទាំង​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​អ៊ីសា‌ហាក់​


ទ្រង់​ប្រោស‌ប្រណី​ពួក​គេ ដោយ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ទ្រង់​ដូរ​ចិត្ត ព្រោះ​ទ្រង់​មាន​មេត្តា‌ករុណា​ធម៌​ដ៏​លើស‌លប់។


សូម​កុំ​បោះ​បង់​ខ្ញុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ទ្រង់ សូម​កុំ​ដក​រស​ដ៏‌វិសុទ្ធ របស់​ទ្រង់​ចេញ​ពី​ខ្ញុំ​ឡើយ។


រីឯ​ទ្រង់​វិញ ទ្រង់​មាន​ចិត្ត​អាណិត‌អាសូរ​ជា‌និច្ច ទ្រង់​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេ គឺ​ទ្រង់​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ ជា​ច្រើន​លើក​ច្រើន​សា ទ្រង់​តែងតែ​ទប់ ចិត្ត​មិន​ឲ្យ​មាន​កំហឹង ទ្រង់​អត់‌ធ្មត់​ចំពោះ​ពួក​គេ។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​ប្រកប​ដោយ​ចិត្ត​អាណិត‌អាសូរ ទ្រង់​តែងតែ​ប្រណី​សន្ដោស ទ្រង់​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ មេត្តា‌ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​សំដែង​សេចក្តី​សប្បុរស​របស់​យើង ហើយ​យើង​ប្រកាស​ឈ្មោះ​យើង ជាអុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​អ្នក។ យើង​នឹង​មាន​ចិត្ត​មេត្តា‌ករុណា​ដល់​នរណា ដែល​យើង​មេត្តា‌ករុណា ហើយ​យើង​ក៏​នឹង​អាណិត​អាសូរ​ដល់​នរណា ដែល​យើង​អាណិត​អាសូរ​ដែរ»។


ប៉ុន្តែ ក្រោយ​យើង​ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​នោះ​ហើយ យើង​នឹង​អាណិត​មេត្តា​ពួក​គេ​សា​ជា​ថ្មី យើង​នាំ​ពួក​គេ​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។


ទោះ​បី​ទ្រង់​ដាក់​ទោស​ក្ដី ទ្រង់​នៅ​តែ​អាណិត​មេត្តា​ដដែល ដ្បិត​ចិត្ត​សប្បុរស​របស់​ទ្រង់ ធំ​ពន់​ពេក​ក្រៃ។


ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​យ៉ាកកូប អ៊ីសា‌ហាក់ និង​អ៊ីព្រ‌ហីម ហើយ​យើង​ក៏​នឹក​ដល់​ទឹក​ដី​របស់​ពួក​គេ​ដែរ។


បន្ទាប់​មក ស្តេច​នឹង​និយាយ​ទៅ​ពួក​អ្នក​នៅ​ខាង​ឆ្វេង​ថាៈ “ពួក​ត្រូវ​បណ្ដា‌សា​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជា‌និច្ច ជា​ភ្លើង​បម្រុង​ទុក​សម្រាប់​ផ្ដន្ទា​ទោស​អ៊ីព្លេស‌ហ្សៃតន និង​បរិវារ​របស់​វា​នោះ​ទៅ!


អុលឡោះ‌តាអាឡា​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ អុលឡោះ​អាណិត​អាសូរ​អ្នក​បម្រើ​របស់​ទ្រង់ នៅ​ពេល​ទ្រង់​មើល​ឃើញ​ពួក​គេ​អស់​កម្លាំង ដោយ​គ្មាន​អ្វី​ធ្វើ​ជា​ទី​ពឹង និង​ជួយ​រំដោះ​ពួក​គេ។


ពួក​គេ​នឹង​ទទួល​ទោស គឺ​ត្រូវ​វិនាស​អន្ដរាយ​អស់‌កល្ប​ជា‌និច្ច។ ពួក​គេ​នៅ​ឆ្ងាយ​ពី​អ៊ីសា‌ជាអម្ចាស់ និង​ឆ្ងាយ​ពី​អំណាច​ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​គាត់។


ពួក​គេ​យក​ព្រះ​នានា​របស់​សាសន៍​ដទៃ​ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​នាំ​គ្នា​គោរព​បម្រើអុលឡោះ‌តាអាឡា​វិញ ធ្វើ​ឲ្យ​ទ្រង់​រំជួល​ចិត្ត ដោយ​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម