Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 8:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ទទួល​ពាក្យ​ដែល​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ដើម្បី​នឹង​ស្តាប់​តាម​សំរែក នឹង​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូលបង្គំ​ទូល​សូម​ចំពោះ​ទ្រង់​នៅ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ទទួល​ពាក្យ​ដែល​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ដើម្បី​នឹង​ស្តាប់​តាម​សម្រែក និង​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​ទូល​សូម​ចំពោះ​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​សូម​ទ្រង់​ព្រះ​សណ្ដាប់​សម្រែក និង​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ផង!

សូមមើលជំពូក ចម្លង

អាល់គីតាប

28 អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ សូម​ស្តាប់​ពាក្យ​ទូរអា និង​ពាក្យ​អង្វរ​របស់​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​សូម​ទ្រង់​ស្តាប់​សំរែក និង​ពាក្យ​ទូរអា​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ផង!

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 8:28
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដល់​គេ ក៏​មាន​សេចក្ដី​មេត្តា‌ករុណា ហើយ​យល់​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​សញ្ញា ដែល​ទ្រង់​តាំង​នឹង​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ នឹង​បំផ្លាញ​គេ​ទេ ហើយ​លុះ​ដល់​វេលា​នោះ ទ្រង់​ក៏​មិន​ទាន់​បោះ‌បង់​ចោល​គេ​ចេញ​ពី​ចំពោះ​ទ្រង់​នៅ​ឡើយ​ដែរ


ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ទទួល​ពាក្យ ដែល​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ដើម្បី​នឹង​ស្តាប់​តាម​សំរែក នឹង​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូលបង្គំ​ទូល​ដល់​ទ្រង់​ផង


សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​មក​ឥឡូវ ហើយ​បើក​ព្រះ‌នេត្រ​ទត​មក ដើម្បី​ឲ្យ​បាន​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ដែល​អធិស្ឋាន​ដល់​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​គ្រា​នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​ពួក​បំរើ​ទ្រង់ ដោយ​លន់‌តួ​បាប​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ប្រព្រឹត្ត​នឹង​ទ្រង់ គឺ​ទាំង​ខ្លួន​ទូលបង្គំ នឹង​វង្ស​របស់​ឰយុកោ​ទូលបង្គំ​បាន​ធ្វើ​បាប​ផង


សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​បាន​ផ្សាយ​ឡើង ដូច​ជា​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់ នឹង​ការ​លើក​ដៃ​ប្រណម្យ​របស់​ទូលបង្គំ បាន​ដូច​ជា​យញ្ញ‌បូជា​ពេល​ល្ងាច


ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូលបង្គំ​អើយ កាល​ណា​ទូលបង្គំ​អំពាវ‌នាវ នោះ​សូម​ទ្រង់​មាន​បន្ទូល​ឆ្លើយ​មក វេលា​ណា​ដែល​ទូលបង្គំ​បាន​កើត​មាន​សេចក្ដី​ចង្អៀត នោះ​ទ្រង់​តែង​បន្ធូរ​ឲ្យ​បាន​ទូលាយ​វិញ ដូច្នេះ សូម​មេត្តា​ប្រោស​ដល់​ទូលបង្គំ ហើយ​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​ផង


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​របស់​ទូលបង្គំ សូម​ពិចារណា​ការ​រំពឹង​គិត​របស់​ទូលបង្គំ


ឱ​បរម‌ក្សត្រ​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ប្រុង​ស្តាប់​សំឡេង​នៃ​ពាក្យ ដែល​ទូលបង្គំ​អំពាវ‌នាវ ដ្បិត​ទូលបង្គំ​អធិស្ឋាន​ដល់​ទ្រង់


ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​អំពាវ‌នាវ​ដល់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ


ហេសេគា​ទ្រង់​ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា


នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ


ចំណែក​ព្រះ​វិញ ដែល​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ដល់​ពួក​រើស​តាំង​របស់​ទ្រង់ ដែល​គេ​អំពាវ‌នាវ​រក​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ នោះ​តើ​ទ្រង់​មិន​សង‌សឹក​ជំនួស​គេ​ដែរ​ទេ​ឬ​អី


កុំ​ឲ្យ​ខ្វល់‌ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម