លុះបានធ្វើគូរបានដុត និងគូរបានមេត្រីភាពរួចហើយ ស្តេចទតក៏ប្រទានពរដល់ប្រជាជនក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
១ ពង្សាវតារក្សត្រ 8:14 - អាល់គីតាប ស៊ូឡៃម៉ានបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រអែលទាំងមូល ដែលកំពុងតែឈរនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចស្ដេចបែរព្រះភក្ត្រមក ប្រទានពរដល់ក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលគេកំពុងឈរនៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រាអែលទាំងមូល ដែលកំពុងតែឈរនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចទ្រង់បែរព្រះភក្ត្រមក ប្រទានពរដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលគេកំពុងតែឈរនៅ |
លុះបានធ្វើគូរបានដុត និងគូរបានមេត្រីភាពរួចហើយ ស្តេចទតក៏ប្រទានពរដល់ប្រជាជនក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
កាលស្តេចទតធ្វើគូរបានដុត និងគូរបានមេត្រីភាពចប់សព្វគ្រប់ហើយ ស្តេចក៏ប្រទានពរដល់ប្រជាជន ក្នុងនាមអុលឡោះតាអាឡា។
ស្តេចហេសេគា និងពួកមន្ត្រីមកមើលគំនរជំនូនទាំងនោះ ហើយនាំគ្នាអរគុណអុលឡោះតាអាឡា និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់។
អ៊ីមុាំឈរនៅតាមកន្លែងរបស់គេរៀងៗខ្លួន រីឯក្រុមលេវីកាន់ឧបករណ៍ភ្លេងផ្សេងៗ គឺឧបករណ៍ដែលស្តេចទតបានធ្វើ ដើម្បីលើកតម្កើងអុលឡោះតាអាឡា នៅពេលស្តេចចាត់ក្រុមលេវី ឲ្យច្រៀងសរសើរអុលឡោះថា «ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ»។ ក្រុមអ៊ីមុាំដែលស្ថិតនៅទល់មុខនឹងក្រុមលេវី នាំគ្នាផ្លុំត្រែ ហើយប្រជាជនអ៊ីស្រអែលទាំងមូលក៏ក្រោកឈរឡើងដែរ។
លោកយេសួរ លោកបានី លោកសេរេប៊ីយ៉ា លោកយ៉ាមីន លោកអ័កគូប លោកសាបថាយ លោកហូឌា លោកម៉ាសេយ៉ា លោកកេលីថា លោកអសារា លោកយ៉ូសាបាដ លោកហាណាន លោកពេឡាយ៉ា និងក្រុមលេវី បកស្រាយហ៊ូកុំពន្យល់ប្រជាជន ហើយប្រជាជនឈរនៅទីនោះ។
អស់អ្នកដែលជាពូជពង្សអ៊ីស្រអែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយនាំគ្នាចូលមកសារភាពអំពើបាបរបស់ខ្លួន និងកំហុសដូនតា។
សូមលើកតម្កើងគាត់ដែលមក ក្នុងនាមអុលឡោះតាអាឡា យើងសូមឲ្យពរអ្នករាល់គ្នា ពីក្នុងដំណាក់របស់អុលឡោះតាអាឡា។
ប្រជាជនទាំងអស់ឃើញដុំពពកស្ថិតនៅត្រង់មាត់ទ្វារ ជំរំនោះពួកគេនាំគ្នាក្រាបថ្វាយបង្គំ ពីមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន។
មានមហាជនច្រើនកុះករ មកចោមរោមគាត់ គាត់ក៏ចុះទៅនៅក្នុងទូកមួយ រីឯបណ្ដាជនឈរនៅមាត់ច្រាំង។
យ៉ូស្វេបានឲ្យពរ និងប្រាប់ពួកគេឲ្យចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។