Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 6:18 - អាល់គីតាប

18 លុះ​បាន​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​រួច​ហើយ ស្តេច​ទត​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 លុះ​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​រួច​ហើយ ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជាជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លុះ​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព​រួច​ហើយ ព្រះ‌បាទ​ដាវីឌ​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 លុះ​បាន​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី​រួច​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 6:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​ឲ្យ​ពរ​អ៊ីប្រាំ​ថា៖ «សូម​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​អ៊ីប្រាំ


ស្តេច​ទត​ប្រទាន​ម្ហូប​អាហារ ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់​ទាំង​ប្រុស ទាំង​ស្រី គឺ​ម្នាក់ៗ​ទទួល​បាន​នំបុ័ង​មួយ​ដុំ នំ​ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង‌បាយ‌ជូរ​មួយ​ដុំ។ បន្ទាប់​មក ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។


ស៊ូឡៃ‌ម៉ាន​បែរ​មក ហើយ​ប្រទាន​ពរ​ដល់​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ដែល​កំពុង​តែ​ឈរ​នៅ​ទី​នោះ។


គាត់​មាន​ប្រសាសន៍​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​សំដែង​ការ​អស្ចារ្យ ដើម្បី​សម្រេច​តាម​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ចំពោះ​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ


ហើយ​ប្រទាន​ពរ​អង្គ​ប្រជុំ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖


កាល​ស្តេច​ទត​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​ចប់​សព្វ​គ្រប់​ហើយ ស្តេច​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ក្នុង​នាមអុលឡោះ‌តាអាឡា។


ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី នាំ​គ្នា​ក្រោក​ឡើង ជូន​ពរ​ប្រជា‌ជន។ ពាក្យ​ទូរអា‌អង្វរ​របស់​ពួក​គេ លាន់​ឮ​ឡើង រហូត​ដល់​ដំណាក់​ដ៏‌វិសុទ្ធ​របស់​អុលឡោះ​នៅ​សូរ៉កា ហើយ​ទ្រង់​ស្តាប់​ពាក្យ​របស់​ពួក​គេ។


ស្តេច​ហេសេ‌គា និង​ពួក​មន្ត្រី​មក​មើល​គំនរ​ជំនូន​ទាំង​នោះ ហើយ​នាំ​គ្នា​អរ​គុណអុលឡោះ‌តាអាឡា និង​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


ស្តេច​បែរ​មក ហើយ​ប្រទាន​ពរ​ដល់​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ដែល​កំពុង​តែ​ឈរ​នៅ​ទី​នោះ។


សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ ពោល​ទៅ​ពួក​គេ​ថា: «សូម​អុលឡោះ‌តាអាឡា​ប្រទាន​ពរ អ្នក​រាល់​គ្នា» សោះ​ឡើយ។ យើង​សូម​ជូន​ពរ​អ្នក​រាល់​គ្នា ក្នុង​នាម​អុលឡោះ‌តាអាឡា!


ម៉ូសា​បាន​ត្រួត​ពិនិត្យ​មើល​ការ​ងារ​ទាំង​នោះ ហើយ​ឃើញ​ថា​ពួក​គេ​ធ្វើ​ដូចអុលឡោះ‌តាអាឡា បាន​បង្គាប់​មក​គាត់​មែន គាត់​ក៏​ឲ្យ​ពរ​ពួក​គេ។


អុលឡោះ​បាន​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ងើប​ឡើង ហើយ​ចាត់​គាត់​ឲ្យ​មក​រក​បង​ប្អូន​ទាំង​អស់​គ្នា​មុន​គេ​បង្អស់ ដើម្បី​ប្រទាន​ពរ​ដល់​បង​ប្អូន ដោយ​ណែ‌នាំ​ម្នាក់ៗ​ឲ្យ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត»។


យ៉ូស្វេ​បាន​ឲ្យ​ពរ និង​ប្រាប់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម