Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 16:2 - អាល់គីតាប

2 កាល​ស្តេច​ទត​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​ចប់​សព្វ​គ្រប់​ហើយ ស្តេច​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ក្នុង​នាមអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 កាល​ព្រះបាទ​ដាវីឌ​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​ទាំង​នោះ​រួច​ហើយ ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 កាល​ព្រះ‌បាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព​ចប់​សព្វ​គ្រប់​ហើយ ស្ដេច​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ក្នុង​នាម​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កាល​ដាវីឌ​បាន​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ពួក​ជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 16:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​ឲ្យ​ពរ​អ៊ីប្រាំ​ថា៖ «សូម​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​អ៊ីប្រាំ


ឥឡូវ​នេះ ចូរ​ប្រគល់​នាង​ទៅ​ឲ្យ​បុរស​នោះ​វិញ​ទៅ ដ្បិត​គាត់​ជា​ណាពី​មួយ​នាក់ គាត់​នឹង​អង្វរ​ឲ្យ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​រួច​ជីវិត។ ប្រសិន​បើ​អ្នក​មិន​ប្រគល់​នាង​ទៅ​ឲ្យ​គាត់​វិញ​ទេ តោង​ដឹង​ថា អ្នក​មុខ​ជា​ត្រូវ​ស្លាប់​ជា​មួយ​ញាតិ​វង្ស​របស់​អ្នក​មិន​ខាន»។


យ៉ាកកូប​ជូន​ពរ​ស្តេច​ហ្វៀរ៉អ៊ូន​សា​ជា​ថ្មី រួច​ចាក​ចេញ​ទៅ។


យូសុះ​នាំ​យ៉ាកកូប ជា​ឪពុក​មក​ជួប​ស្តេច​ហ្វៀរ៉អ៊ូន​ដែរ។ យ៉ាកកូប​បាន​ជូន​ពរ​ដល់​ស្តេច​ហ្វៀរ៉អ៊ូន។


លុះ​បាន​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​រួច​ហើយ ស្តេច​ទត​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


កាល​ដង្ហែ​ហិប​របស់​អុលឡោះ​ទៅ​ដល់​ហើយ គេ​ក៏​តម្កល់​នៅ​កណ្តាល​ជំរំ‌សក្ការៈ ដែល​ស្តេច​ទត​បាន​បម្រុង​ទុក រួច​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព នៅ​ចំពោះ​អុលឡោះ។


បន្ទាប់​មក​ស្តេច​ប្រទាន​ម្ហូប​អាហារ​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់ ទាំង​ប្រុស​ទាំង​ស្រី ម្នាក់ៗ​ទទួល​បាន​នំបុ័ង​មួយ​ដុំ ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង‌បាយ‌ជូរ​ក្រៀម​មួយ​ដុំ។


ពេល​ធ្វើ​គូរបាន​ដុត​រួច​រាល់​ហើយ ស្តេច និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច នាំ​គ្នា​ក្រាប​ចុះ​ថ្វាយ‌បង្គំ។


ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី នាំ​គ្នា​ក្រោក​ឡើង ជូន​ពរ​ប្រជា‌ជន។ ពាក្យ​ទូរអា‌អង្វរ​របស់​ពួក​គេ លាន់​ឮ​ឡើង រហូត​ដល់​ដំណាក់​ដ៏‌វិសុទ្ធ​របស់​អុលឡោះ​នៅ​សូរ៉កា ហើយ​ទ្រង់​ស្តាប់​ពាក្យ​របស់​ពួក​គេ។


មេ​ដឹក​នាំ​មាន​ភារកិច្ច​ចាត់​ចែង​គូរបាន​ដុត ជំនូន​ផ្សេងៗ និង​ពិធី​ច្រួច‌ស្រា ព្រម​ទាំង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី ថ្ងៃ​ឈប់​សម្រាក និង​បុណ្យ​ដ៏​សំខាន់​ឯ​ទៀតៗ​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​ប្រារព្ធ​ធ្វើ។ គេ​នឹង​ជូន​គូរបាន​លោះ​បាប ជំនូន​ម្សៅ គូរបាន​ដុត គូរបាន​នៃ​មេត្រី‌ភាព និង​ធ្វើ​ពិធី​រំដោះ​បាប​កូន​ចៅ​អ៊ីស្រ‌អែល»។


ប្រសិន​បើ​ជំនូន​នោះ ជា​គោ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត គេ​ត្រូវ​យក​គោ​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល នាំ​ទៅ​ត្រង់​ទ្វារ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​ទូរអា​សូមអុលឡោះ‌តាអាឡាទទួល​យក។


ធម្មតា អ្នក​ទទួល​ពរ​មាន​ឋានៈ​តូច​ជាង​អ្នក​ឲ្យ​ពរ ត្រង់​ចំណុច​នេះ យើង​ពុំ​អាច​ប្រកែក​បាន​ឡើយ។


យ៉ូស្វេ​បាន​ឲ្យ​ពរ និង​ប្រាប់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម