ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។
១ ធីម៉ូថេ 3:8 - អាល់គីតាប រីឯអ្នកជំនួយវិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ និយាយពាក្យសច្ចៈ មិនចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។ ព្រះគម្ពីរខ្មែរសាកល រីឯអ្នកជំនួយក៏ដូចគ្នាដែរ ត្រូវតែជាមនុស្សគួរឲ្យគោរព មិនមែនជាមនុស្សនិយាយសម្ដីពីរ មិនប្រមឹក មិនលោភចង់បានកម្រៃទុច្ចរិត Khmer Christian Bible រីឯអ្នកជំនួយវិញ ក៏ដូច្នោះដែរ ត្រូវតែជាអ្នកដែលគួរគោរព មិននិយាយសំដីពីរ មិនចំណូលស្រាពេក ឬលោភលន់ចង់បានដោយថោកទាបឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ្នកជំនួយវិញក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង មិននិយាយសម្ដីពីរ មិនចំណូលស្រា មិនលោភចង់បានប្រាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកជំនួយ*វិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ និយាយពាក្យសច្ចៈ មិនចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកជំនួយក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង ឥតនិយាយសំដី២ ឥតចំណូលស្រា ឬស៊ីសំណូកឡើយ |
ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។
អ្នកទាំងនោះមានពាក្យសំដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ តែមានបង្កប់ទៅដោយពិសពុលសម្រាប់ប្រហារជីវិត។
មាត់របស់អ្នកតែងស្រដីចេញ នូវពាក្យអាក្រក់អាក្រី ហើយអណ្ដាតអ្នកតែងគ្រលាស់ ចេញនូវពាក្យបោកប្រាស់។
រៀងរាល់ថ្ងៃ អ្នកតែងតែគិតគូរ ចង់ប្រព្រឹត្តអំពើទុច្ចរិត ពាក្យសំដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត គឺប៉ិនប្រសប់ខាងបោកបញ្ឆោតណាស់។
«មុនពេលចូលក្នុងជំរំជួបអុលឡោះតាអាឡា អ្នក និងកូនរបស់អ្នកមិនត្រូវផឹកស្រាទំពំាងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់។ នេះជាហ៊ូកុំសម្រាប់អ្នករាល់គ្នាគ្រប់ដំណតរៀងទៅ ឥតប្រែប្រួលឡើយ។
«បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច នៅបើកចំហ អណ្ដាតរបស់គេគ្រលាស់តែពាក្យ បោកបញ្ឆោត មាត់របស់គេពោរពេញទៅដោយពិស ដូចពស់វែក»។
យើងខ្ញុំ ប៉ូល និងធីម៉ូថេជាអ្នកបម្រើរបស់អាល់ម៉ាហ្សៀសអ៊ីសា សូមជម្រាបមកប្រជាជនដ៏បរិសុទ្ធទាំងអស់ ដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសានៅក្រុងភីលីព ព្រមទាំងអស់លោកអភិបាល និងអ្នកជំនួយសូមជ្រាប។
អ្នកជំនួយត្រូវមានភរិយាតែមួយប៉ុណ្ណោះ ហើយចេះមើលខុសត្រូវកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនឯងផ្ទាល់ផង
អ្នកអភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះ ចេះទប់ចិត្ត មានចិត្ដធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន
មិនស្រវឹងស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្ដសប្បុរស មិនចេះរករឿង មិនស្រឡាញ់ប្រាក់ឡើយ។
កុំពិសាតែទឹកទៀតឡើយ ចូរពិសាស្រាខ្លះៗផងទៅ ដើម្បីឲ្យស្រួលរំលាយអាហារ ព្រោះអ្នកមានជំងឺជាញឹកញាប់។
ក្នុងឋានៈជាអ្នកមើលខុសត្រូវលើកិច្ចការរបស់អុលឡោះ អ្នកអភិបាល ត្រូវតែឥតកំហុស មិនក្រអឺតក្រទម មិនឆាប់ខឹង មិនស្រវឹងស្រា មិនចេះឈ្លោះប្រកែក ឬរកប្រាក់តាមរបៀបថោកទាបនោះឡើយ។
រីឯលោកយាយចាស់ៗវិញ ក៏ដូច្នោះដែរ ចូរជម្រាបគាត់ ឲ្យកាន់កិរិយាមារយាទ សមជាអ្នកដែលមានជីវិតបរិសុទ្ធ កុំឲ្យនិយាយមួលបង្កាច់គេ ឬចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ
គឺទាំងពាក្យអរគុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។
សូមមើលថែរក្សាហ្វូងចៀមដែលអុលឡោះផ្ញើទុកនឹងបងប្អូន ដោយចិត្ដស្មោះស្ម័គ្រ ស្របតាមបំណងអុលឡោះ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកំរៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ដ។