Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 3:8 - Khmer Christian Bible

8 រីឯ‍​អ្នក​ជំនួយ​វិញ​ ក៏​ដូច្នោះ​ដែរ​ ត្រូវ​តែ​ជា​អ្នក​ដែល​គួរ​គោរព​ មិន​និយាយ​សំដី​ពីរ​ មិន​ចំណូល​ស្រា​ពេក​ ឬ​លោភលន់​ចង់​បាន​ដោយ​ថោកទាប​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 រីឯ‍អ្នកជំនួយ​ក៏​ដូចគ្នាដែរ ត្រូវតែជា​មនុស្ស​គួរឲ្យគោរព មិនមែន​ជា​មនុស្ស​និយាយសម្ដីពីរ មិន​ប្រមឹក ‍មិន​លោភចង់បានកម្រៃទុច្ចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឯ​អ្នក​ជំនួយ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង​ធឹង មិន​និយាយ​សម្ដី​ពីរ មិន​ចំណូល​ស្រា មិន​លោភ​ចង់​បាន​ប្រាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 រីឯ​អ្នក​ជំនួយ*​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ និយាយ​ពាក្យ​សច្ចៈ មិន​ចំណូល​ស្រា​ជ្រុល មិន​រក​ប្រាក់​តាម​របៀប​ថោក​ទាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​ពួក​អ្នក​ជំនួយ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង‌ធឹង ឥត​និយាយ​សំដី​២ ឥត​ចំណូល​ស្រា ឬ​ស៊ី​សំណូក​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 រីឯ​អ្នក​ជំនួយ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ និយាយ​ពាក្យ​សច្ចៈ មិន​ចំណូល​ស្រា​ជ្រុល មិន​រក​ប្រាក់​តាម​របៀប​ថោក​ទាប។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 3:8
17 ការដាក់ឲ្យឆ្លើយតបគ្នា  

បំពង់‍ក​គេ​ជា​ផ្នូរ​ចំហ​ គេ​ប្រើ​អណ្ដាត​បោក​បញ្ឆោត​ ហើយ​បបូរមាត់​របស់​គេ​បង្កប់​ដោយ​ពិស​ពស់វែក​


ខ្ញុំ​ប៉ូល​ និង​ធីម៉ូថេ​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ ជូន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​ពួកអ្នក​មើល​ខុសត្រូវ​ និង​ពួកអ្នក​ជំនួយ​នៅ​ក្រុង​ភីលីព​


អ្នក​ជំនួយ​ត្រូវ​តែ​ជា​អ្នក​មាន​ប្រពន្ធ​តែ​ម្នាក់​ ហើយ​គ្រប់​គ្រង​កូនៗ​ និង​គ្រួសារ​របស់​ខ្លួន​បាន​ល្អ​


ដូច្នេះ​អ្នក​មើល​ការ​ខុសត្រូវ​ ត្រូវ​តែ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ គឺ​មាន​ប្រពន្ធ​តែ​ម្នាក់​ ចេះ​ទប់ចិត្ដ​ ដឹង​ខុសត្រូវ​ មាន​កិរិយា​មាយាទ​ល្អ​ ចេះ​រាក់ទាក់​ ប៉ិនប្រសប់​ក្នុង​ការ​បង្រៀន​


មិន​ចំណូល​ស្រា​ មិន​ឆេវឆាវ​ ប៉ុន្ដែ​មាន​ចិត្ដ​ស្លូតបូត​ មិន​រករឿង​ឈ្លោះ​ប្រកែក​ មិន​ស្រឡាញ់​លុយ​


កុំ​ផឹក​តែ​ទឹក​ឡើយ​ ចូរ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​បន្ដិច​បន្ដួច​ផង​ ដោយ​ព្រោះ​ក្រពះ​ និង​ជំងឺ​ដែល​អ្នក​មាន​ជា​រឿយៗ។​


ក្នុង​នាម​ជា​អ្នក​មើល​ការ​ខុសត្រូវ​របស់​ព្រះជាម្ចាស់​ អ្នក​មើល​ការ​ខុសត្រូវ​នោះ​ត្រូវ​តែ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ មិន​ធ្វើ​តាម​ទំនើង​ចិត្ដ​ មិន​រហ័ស​ខឹង​ មិន​ចំណូល​ស្រា​ មិន​ឆេវឆាវ​ ឬ​លោភ​ចង់​បាន​ដោយ​ថោកទាប​ឡើយ​


រីឯ​ស្ត្រី​ចាស់ៗ​ក៏​ដូច្នោះ​ដែរ​ ត្រូវ​មាន​កិរិយា​មារយាទ​សម​ជា​អ្នក​បរិសុទ្ធ​ មិន​និយាយ​មូលបង្កាច់​ ឬ​ញៀន​ស្រា​ឡើយ​ ប៉ុន្តែ​ជា​គ្រូ​បង្រៀន​សេចក្ដី​ត្រឹមត្រូវ​វិញ​


ដូច្នេះ​ មាន​ទាំង​ពាក្យ​សរសើរ​ និង​ពាក្យ​បណ្ដាសា​បាន​ចេញ​ពី​មាត់​តែ​មួយ។​ បងប្អូន​របស់​ខ្ញុំ​អើយ!​ មិន​ត្រូវ​ឲ្យ​មាន​ដូច្នេះ​ឡើយ។​


ចូរ​ឃ្វាល​ហ្វូងចៀម​របស់​ព្រះជាម្ចាស់​ដែល​នៅ​ជាមួយ​អ្នក​រាល់គ្នា​ក្នុង​នាម​ជា​អ្នក​មើល​ខុសត្រូវ​ មិន​មែន​ដោយ​បង្ខំ​ ប៉ុន្ដែ​ដោយចិត្ដ​ចង់​ដែល​ស្របតាម​បំណង​របស់​ព្រះជាម្ចាស់​ ហើយ​មិន​មែន​ដោយ​ចង់​បាន​កម្រៃ​ទេ​ ប៉ុន្ដែ​ដោយ​ស្ម័គ្រចិត្ដ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម