ទ្រង់ទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំ ទ្រង់ប្រទានរសរបស់ទ្រង់ឲ្យមក រំលឹកដាស់តឿនពួកគេ តាមរយៈពួកណាពី ប៉ុន្តែ ពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ ដូច្នេះ ទ្រង់ក៏បានប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស។
១ ថែស្សាឡូនីច 4:8 - អាល់គីតាប ដូច្នេះ អ្នកណាបដិសេធមិនទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនទទួលអុលឡោះ ដែលបានប្រទានរសដ៏វិសុទ្ធរបស់ទ្រង់ មកបងប្អូននោះតែម្ដង។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អ្នកដែលបដិសេធសេចក្ដីនេះ មិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះវិញ ដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គដល់អ្នករាល់គ្នា។ Khmer Christian Bible ដូច្នេះ អ្នកណាដែលបដិសេធសេចក្ដីនេះ អ្នកនោះមិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះជាម្ចាស់ដែលប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គដល់អ្នករាល់គ្នាវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកណាដែលបដិសេធសេចក្តីនេះ អ្នកនោះមិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះ ដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ មកអ្នករាល់គ្នានោះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ អ្នកណាបដិសេធមិនទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនទទួលព្រះជាម្ចាស់ ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គមកបងប្អូននោះតែម្ដង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នកណាដែលមិនព្រមទទួល នោះមិនមែនបោះបង់ចោលមនុស្ស ឈ្មោះថាបោះបង់ចោលព្រះវិញ ដែលទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់មកយើង។ |
ទ្រង់ទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំ ទ្រង់ប្រទានរសរបស់ទ្រង់ឲ្យមក រំលឹកដាស់តឿនពួកគេ តាមរយៈពួកណាពី ប៉ុន្តែ ពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ ដូច្នេះ ទ្រង់ក៏បានប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស។
ម៉ូសាមានប្រសាសន៍ទៀតថា៖ «ល្ងាចនេះ អុលឡោះតាអាឡានឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ ហើយព្រឹកស្អែក ទ្រង់នឹងប្រទាននំបុ័ងឲ្យអ្នករាល់គ្នាយ៉ាងបរិបូណ៌ ដ្បិតទ្រង់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ទ្រង់។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់អុលឡោះតាអាឡាវិញ»។
ការគោរពកោតខ្លាចអុលឡោះតាអាឡាជាប្រភពនៃការចេះដឹង។ មនុស្សខ្លៅតែងតែមើលងាយតម្រិះប្រាជ្ញា និងការប្រៀនប្រដៅ។
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធ និងជាម្ចាស់ដែលលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលមកកាន់អ្នក ដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ទ្រង់មានបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះ ដោយយល់ដល់អុលឡោះតាអាឡា ដែលមានចិត្តស្មោះស្ម័គ្រ ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលបានជ្រើសរើសអ្នក។
អុលឡោះតាអាឡាពេញចិត្តឲ្យអ្នកបម្រើ របស់ទ្រង់រងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយគាត់បានប្រគល់ជីវិត ធ្វើជាគូរបានលោះបាបសម្រាប់អ្នកដទៃ ទ្រង់នឹងធ្វើឲ្យគាត់មានពូជពង្ស ទ្រង់នឹងបន្តអាយុជីវិតរបស់គាត់ ហើយអុលឡោះតាអាឡានឹងសម្រេចតាមបំណង របស់ទ្រង់តាមរយៈគាត់។
អ៊ីសាមានប្រសាសន៍ទៅសិស្សទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នករាល់គ្នា ក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលអុលឡោះ ដែលចាត់ខ្ញុំឲ្យមកនោះដែរ»។
អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមកាត់ទោសរួចស្រេចទៅហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងក្រោយបង្អស់។
“មនុស្សដែលចេះតែមើលងាយគេអើយ! ចូរនាំគ្នាមើល ហើយងឿងឆ្ងល់ រួចវិនាសបាត់ទៅចុះ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់ របស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា ក៏ដោយ”»។
សេចក្ដីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្ដឡើយ ព្រោះអុលឡោះបានចាក់បង្ហូរសេចក្តីស្រឡាញ់របស់ទ្រង់មកក្នុងចិត្ដយើង ដោយប្រទានរសអុលឡោះដ៏វិសុទ្ធមកយើង។
អុលឡោះបានសំដែងឲ្យយើងដឹងអំពីគម្រោងការដ៏លាក់កំបាំងនោះ តាមរយៈរសអុលឡោះ ដ្បិតរសអុលឡោះឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅបំណងរបស់អុលឡោះក៏ទ្រង់ឈ្វេងយល់ដែរ។
ក៏ប៉ុន្ដែ តាមយោបល់ខ្ញុំ ប្រសិនបើនាងមិនយកប្ដីទៀតទេនោះ នាងនឹងបានសប្បាយជាង។ ខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំយល់ថា ខ្ញុំក៏មានរសរបស់អុលឡោះជាមួយដែរ។
ហើយអុលឡោះក៏បានដៅសញ្ញាសំគាល់របស់ទ្រង់លើយើង និងប្រទានរសអុលឡោះមកបញ្ចាំចិត្ដយើងផងដែរ។
បងប្អូនពិតជាបុត្ររបស់អុលឡោះមែន ព្រោះទ្រង់បានចាត់រសនៃបុត្រារបស់ទ្រង់ ឲ្យមកសណ្ឋិតក្នុងចិត្ដយើង គឺរសអុលឡោះនេះហើយ ដែលបន្លឺសំឡេងឡើងថា «អ័ប្បា! ឱអុលឡោះជាបិតា!»។
អុលឡោះបានសំដែងឲ្យណាពីទាំងនោះដឹងថា សេចក្ដីដែលពួកគាត់ថ្លែង មិនមែនសម្រាប់ពួកគាត់ទេ គឺសម្រាប់បងប្អូនវិញ។ ឥឡូវនេះពួកអ្នកផ្សព្វផ្សាយដំណឹងល្អ បាននាំដំណឹងមកប្រាប់បងប្អូន អំពីសេចក្ដីទាំងនោះ ក្រោមការណែនាំរបស់រសអុលឡោះដ៏វិសុទ្ធ ដែលអុលឡោះបានចាត់ពីសូរ៉កាមក។ សូម្បីតែពួកម៉ាឡាអ៊ីកាត ក៏ប្រាថ្នាចង់យល់ជម្រៅនៃសេចក្ដីទាំងនោះដែរ។
ដ្បិតបន្ទូលនៃអុលឡោះដែលណាពីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្ដរបស់មនុស្សទេ គឺរសអុលឡោះដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្ដលោកទាំងនោះឲ្យថ្លែងបន្ទូលក្នុងនាមទ្រង់។
អ្នកណាកាន់តាមបទបញ្ជារបស់អុលឡោះ អ្នកនោះស្ថិតនៅជាប់នឹងអុលឡោះ ហើយអុលឡោះក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា អុលឡោះស្ថិតនៅជាប់នឹងយើង ដោយសាររសអុលឡោះដែលទ្រង់ប្រទានមកយើង។
ពួកទាំងនេះក៏ប្រព្រឹត្ដដូច្នោះដែរ គំនិតរវើរវាយរបស់គេ បានធ្វើឲ្យរូបកាយខ្លួនទៅជាសៅហ្មង គេមើលងាយអស់ទាំង អំណាចត្រួតត្រា និងជេរប្រមាថពួកម៉ាឡាអ៊ីកាត់ដែលប្រកបដោយសិរីរុងរឿង។
ថ្ងៃនេះ អ្នករាល់គ្នាបែរជាបោះបង់ចោលម្ចាស់របស់អ្នករាល់គ្នា គឺម្ចាស់ដែលតែងតែសង្គ្រោះអ្នករាល់គ្នាពីទុក្ខវេទនា និងការលំបាកគ្រប់យ៉ាង។ អ្នករាល់គ្នាទូរអាថា “សូមតែងតាំងស្តេចម្នាក់ឲ្យសោយរាជ្យលើយើងខ្ញុំ”។ ដូច្នេះ ចូរនាំគ្នាមកបង្ហាញខ្លួននៅចំពោះអុលឡោះតាអាឡាតាមកុលសម្ព័ន្ធ តាមអំបូរ ឥឡូវនេះចុះ»។
អុលឡោះតាអាឡាមានបន្ទូលតបមកថា៖ «ចូរស្តាប់តាមពាក្យសំដីទាំងប៉ុន្មានរបស់ប្រជាជនដែលបានទាមទារនោះចុះ។ មិនមែនអ្នកទេដែលពួកគេបោះបង់ចោល គឺយើងទេតើដែលពួកគេបោះបង់ចោល ពួកគេមិនចង់ឲ្យយើងសោយរាជ្យលើពួកគេទៀតឡើយ។