ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានសំដែងឲ្យខ្ញុំដឹងថា រហូតដល់អ្នករាល់គ្នាស្លាប់ ក៏ទ្រង់មិនលើកលែងទោសអ្នករាល់គ្នាទេ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
អេសេគាល 24:13 - អាល់គីតាប យេរូសាឡឹមអើយ នាងប្រឡាក់ដោយអំពើប្រាសចាកសីលធម៌។ ទោះបីយើងខំជម្រះនាងឲ្យបរិសុទ្ធក្ដី ក៏នាងនៅតែមិនបរិសុទ្ធដដែល។ ដូច្នេះ នាងនៅសៅហ្មង រហូតដល់យើងសម្រេចតាមកំហឹងរបស់យើងចប់សព្វគ្រប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានការអាស្រូវបារាយណ៍ នៅក្នុងសេចក្ដីស្មោកគ្រោករបស់អ្នក ដ្បិតយើងបានដុសជម្រះអ្នក តែអ្នកមិនបានស្អាតទេ ដូច្នេះ អ្នកនឹងមិនបានស្អាត ពីសេចក្ដីស្មោកគ្រោករបស់អ្នកទៀតឡើយ ដរាបដល់យើងឲ្យសេចក្ដីក្រោធរបស់យើង ចំពោះអ្នកបានសម្រាកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យេរូសាឡឹមអើយ នាងប្រឡាក់ដោយអំពើប្រាសចាកសីលធម៌។ ទោះបីយើងខំជម្រះនាងឲ្យបរិសុទ្ធក្ដី ក៏នាងនៅតែមិនបរិសុទ្ធដដែល។ ដូច្នេះ នាងនៅសៅហ្មង រហូតដល់យើងសម្រេចតាមកំហឹងរបស់យើងចប់សព្វគ្រប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានការអាស្រូវបារាយណ៍ នៅក្នុងសេចក្ដីស្មោកគ្រោករបស់ឯង ដ្បិតអញបានដុសជំរះឯង តែឯងមិនបានស្អាតទេ ដូច្នេះ ឯងនឹងមិនបានស្អាត ពីសេចក្ដីស្មោកគ្រោករបស់ឯងទៀតឡើយ ដរាបដល់អញឲ្យសេចក្ដីក្រោធរបស់អញចំពោះឯងបានសំរាកវិញ |
ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានសំដែងឲ្យខ្ញុំដឹងថា រហូតដល់អ្នករាល់គ្នាស្លាប់ ក៏ទ្រង់មិនលើកលែងទោសអ្នករាល់គ្នាទេ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
យើងបានឃើញការផិតក្បត់ តំរេកតណ្ហា និងអំពើពេស្យាចារដ៏ថោកទាបរបស់អ្នក នៅតាមកំពូលភ្នំ និងនៅតាមទីវាល យើងបានឃើញព្រះនានាដែលគួរស្អប់ខ្ពើម របស់អ្នក! យេរូសាឡឹមអើយ អ្នកត្រូវវេទនាជាពុំខាន ព្រោះអ្នកមិនព្រមជម្រះខ្លួនឲ្យបានបរិសុទ្ធទេ តើនៅដូច្នេះដល់កាលណាទៀត?»។
យើងឮអេប្រាអ៊ីមយំរៀបរាប់ថា: “ទ្រង់បានដាក់ទោសខ្ញុំ ហើយខ្ញុំក៏ទទួលទោស ដូចកូនគោដែលមិនទាន់ផ្សាំង។ សូមនាំខ្ញុំឲ្យវិលមកវិញ នោះខ្ញុំនឹងវិលមកវិញ ដ្បិតទ្រង់ជាអុលឡោះតាអាឡា និងជាម្ចាស់របស់ខ្ញុំ។
ភាពស្មោកគ្រោកស្ថិតនៅជាប់នឹង សំពត់របស់នាង នាងពុំបានគិតដល់ហេតុការណ៍ ដែលនឹងកើតមានចំពោះនាង នាងផុងខ្លួនជ្រៅពេក គ្មាននរណាអាចសំរាលទុក្ខនាងឡើយ។ «ឱអុលឡោះតាអាឡាអើយ សូមមើលមកទុក្ខវេទនា របស់ខ្ញុំផង សត្រូវមានជ័យជំនះលើខ្ញុំហើយ!»
តើទ្រង់បោះបង់ចោលយើងខ្ញុំរហូតមែនឬ តើទ្រង់ខឹងនឹងយើងខ្ញុំ ហួសកំរិតបែបនេះឬ?
ពេលដាក់ទោសនាងរួចហើយ យើងនឹងរសាយកំហឹង។ យើងលែងប្រច័ណ្ឌ យើងស្ងប់ចិត្តលែងខឹងសម្បារនឹងនាងទៀត។
«កូនមនុស្សអើយ ចូរប្រាប់ក្រុងយេរូសាឡឹមទៀតថា: អ្នកជាទឹកដីមិនបរិសុទ្ធ ជាដីដែលគ្មានភ្លៀងស្រោចស្រព នៅថ្ងៃយើងខឹង។
បន្ទាប់មក ចូរដាក់ថ្លាងទទេលើភ្លើង ទុកឲ្យក្ដៅរហូតទាល់តែស្ពាន់ឡើងក្រហម អ្វីៗដែលកខ្វក់នៅក្នុងនោះ ត្រូវរលាយ រីឯស្នឹមក៏ត្រូវរលាយអស់ដែរ។
ប្រជាជនមួយភាគបីនៅក្រុងនេះនឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត និងដោយទុរ្ភិក្ស មួយភាគបីនឹងស្លាប់ដោយមុខដាវ ហើយមួយភាគបីទៀត យើងនឹងកំចាត់កំចាយឲ្យទៅគ្រប់ទិសទី ដោយយកដាវដេញតាមពីក្រោយផង។
យើងនឹងបណ្ដោយតាមកំហឹងរបស់យើង រហូតចប់ចុងចប់ដើម។ យើងនឹងជះកំហឹងរបស់យើងលើពួកគេ រហូតទាល់តែអស់ចិត្ត។ ពេលនោះ ពួកគេនឹងដឹងថា យើងជាអុលឡោះតាអាឡាដែលបាននិយាយជាមួយពួកគេ យើងដាក់ទោសគេតាមកំហឹងរបស់យើង ព្រោះយើងមានចិត្តប្រច័ណ្ឌ។
យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមកំហឹងរបស់យើង។ យើងនឹងមិនអាណិតមេត្តាពួកគេ ហើយក៏មិនត្រាប្រណីពួកគេដែរ។ កាលណាពួកគេស្រែកអង្វរយើង យើងនឹងមិនស្ដាប់ពួកគេឡើយ»។
គឺនៅពេលយើងចង់ប្រោស អ៊ីស្រអែលឲ្យបានជា នោះកំហុសរបស់អេប្រាអ៊ីម និងអំពើទុច្ចរិត របស់សាម៉ារី មុខជាលេចចេញមក ដ្បិតពួកគេបោកប្រាស់គ្នាទៅវិញទៅមក ខាងក្នុងមានចោរលួច ខាងក្រៅមានចោរប្លន់។
ក្រោយពីលាងសំអាតហើយ អ៊ីមុាំត្រូវពិនិត្យមើលវត្ថុទាំងនោះសាជាថ្មី។ ប្រសិនបើស្នាមដុះផ្សិតនៅតែដដែល ទោះបីមិនរាលដាលក៏ដោយ វត្ថុទាំងនោះជារបស់មិនបរិសុទ្ធ ហើយត្រូវតែដុតវាចោល ព្រោះមានដុះផ្សិតទាំងខាងក្នុង ទាំងខាងក្រៅ។
ក្រោយពីបានដកថ្ម កោសជញ្ជាំង និងបូកបាយអរួចហើយ ប្រសិនបើស្នាមស្លែលេចឡើងសាជាថ្មីនៅក្នុងផ្ទះនោះ
ពួកគេមិនស្ដាប់បន្ទូលរបស់អុលឡោះ ហើយក៏មិនទទួលការប្រដៅពីទ្រង់ដែរ។ ពួកគេមិនផ្ញើជីវិតលើអុលឡោះតាអាឡា ពួកគេមិនចូលមកជិតម្ចាស់របស់ខ្លួនទេ។
យើងគិតថា “អ្នករាល់គ្នាគង់តែកោតខ្លាច និងព្រមទទួលការស្តីប្រដៅពីយើង ដូច្នេះ ទីលំនៅអ្នករាល់គ្នាមុខជាមិនត្រូវ វិនាសអន្តរាយទេ”។ ប៉ុន្តែ ពេលណាយើងដាក់ទោសពួកគេ ពួកគេគិតតែពីរូតរះប្រព្រឹត្តអំពើថោកទាប គ្រប់បែបយ៉ាង។
ទ្រង់ហៅខ្ញុំប្រាប់ថា៖ «មើល! រទេះសេះដែលធ្វើដំណើរទៅស្រុកខាងជើង នឹងនាំរសរបស់យើងឲ្យទៅសណ្ឋិតនៅស្រុកនោះ»។
បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលបន្ទូលសន្យានៃអុលឡោះដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជម្រះខ្លួនឲ្យបានបរិសុទ្ធ ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីឲ្យបានបរិសុទ្ធទាំងស្រុង ដោយគោរពកោតខ្លាចអុលឡោះ។
អ្នកណាទុច្ចរិត ឲ្យអ្នកនោះប្រព្រឹត្ដអំពើទុច្ចរិតតទៅមុខទៀតទៅ! អ្នកណាសៅហ្មង ឲ្យអ្នកនោះបន្ដភាពសៅហ្មងតទៅមុខទៀតទៅ! រីឯអ្នកសុចរិតវិញ ត្រូវប្រព្រឹត្ដអំពើសុចរិតថែមទៀតចុះ! រីឯអ្នកបរិសុទ្ធហើយ ត្រូវរក្សាខ្លួនឲ្យកាន់តែបរិសុទ្ធថែមទៀតចុះ!។