Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 6:8 - អាល់គីតាប

8 ទ្រង់​ហៅ​ខ្ញុំ​ប្រាប់​ថា៖ «មើល! រទេះ​សេះ​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខាង​ជើង នឹង​នាំ​រស​របស់​យើង​ឲ្យ​ទៅ​សណ្ឋិត​នៅ​ស្រុក​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 បន្ទាប់មក ទូតសួគ៌​ស្រែកហៅ​ខ្ញុំ ហើយ​និយាយ​នឹង​ខ្ញុំ​ថា​៖ “មើល៍! ពួកដែល​ចេញ​ទៅ​ស្រុក​ខាងជើង បាន​ធ្វើឲ្យ​វិញ្ញាណ​របស់ខ្ញុំ​ស្ងប់​ក្នុង​ស្រុក​ខាងជើង​ហើយ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពេល​នោះ ទេវតា​ស្រែក​មក​ខ្ញុំ​ថា៖ «មើល៍! សេះ​ដែល​ចេញ​ទៅ​ស្រុក​នៅ​ទិស​ខាង​ជើង បាន​រម្ងាប់​ចិត្ត​យើង​ចំពោះ​ស្រុក​ខាង​ជើង​នោះ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះអង្គ​ហៅ​ខ្ញុំ​ប្រាប់​ថា៖ «មើល! រទេះ​សេះ​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខាង​ជើង នឹង​នាំ​វិញ្ញាណ​របស់​យើង​ឲ្យ​ទៅ​សណ្ឋិត​នៅ​ស្រុក​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​ទេវតា​ស្រែក​មក​ខ្ញុំ​ថា មើល សេះ​ដែល​ចេញ​ទៅ​ឯ​ស្រុក​នៅ​ទិស​ខាង​ជើង បាន​រំងាប់​ចិត្ត​អញ​ចំពោះ​ស្រុក​ខាង​ជើង​នោះ​ហើយ។

សូមមើលជំពូក ចម្លង




សាការី 6:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ចៅហ្វាយ​នាយ​របស់​អ្នក​ខឹង​នឹង​អ្នក កុំ​បោះ​បង់​ចោល​មុខ‌ងារ​របស់​អ្នក​ឡើយ ដ្បិត​ការ​ចេះ​ទប់​ចិត្ត​អាច​ចៀស‌វាង​កំហុស​ដ៏​ធ្ងន់។


ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ម្ចាស់​ដ៏​មាន​អំណាច របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា: យើង​នឹង​ដណ្ដើម​យក​ជ័យ‌ជំនះ​ពី​បច្ចា‌មិត្ត​របស់​យើង ហើយ​យើង​នឹង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​យើង!


ប្រជា‌ជន​ទាំង​មូល​អើយ ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់​ចុះ! មិត្ត​សម្លាញ់​របស់​យើង​នឹង​ប្រហារ​ក្រុង​បាប៊ី‌ឡូន ព្រម​ទាំង​ដាក់​ទោស​ជន‌ជាតិ​ខាល់ដេ ស្រប​តាម​បំណង​របស់​យើង។ ក្នុង​ចំណោម​ព្រះ​ឯ​ទៀតៗ តើ​ព្រះ​ណា​បាន​ប្រាប់ ឲ្យ​ដឹង​ជា​មុន​អំពី​ព្រឹត្តិ‌ការណ៍​នេះ។


ពេល​ដាក់​ទោស​នាង​រួច​ហើយ យើង​នឹង​រសាយ​កំហឹង។ យើង​លែង​ប្រច័ណ្ឌ យើង​ស្ងប់​ចិត្ត​លែង​ខឹង‌សម្បារ​នឹង​នាង​ទៀត។


នាង​នឹង​នឹក​ឃើញ ពី​កិរិយា‌មារយាទ​ដ៏​អាក្រក់​របស់​ខ្លួន ហើយ​នឹក​ខ្មាស។ យើង​នឹង​លើក‌លែង​ទោស​ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ប្រព្រឹត្ត ពេល​នោះ នាង​នឹក​ស្ដាយ​រក​អ្វី​ថ្លែង​ពុំ​បាន» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


យេរូ‌សាឡឹម​អើយ នាង​ប្រឡាក់​ដោយ​អំពើ​ប្រាស​ចាក​សីល‌ធម៌។ ទោះ​បី​យើង​ខំ​ជម្រះ​នាង​ឲ្យ​បរិសុទ្ធ​ក្ដី ក៏​នាង​នៅ​តែ​មិន​បរិសុទ្ធ​ដដែល។ ដូច្នេះ នាង​នៅ​សៅហ្មង រហូត​ដល់​យើង​សម្រេច​តាម​កំហឹង​របស់​យើង​ចប់​សព្វ​គ្រប់។


យើង​នឹង​បណ្ដោយ​តាម​កំហឹង​របស់​យើង រហូត​ចប់​ចុង​ចប់​ដើម។ យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេ រហូត​ទាល់​តែ​អស់​ចិត្ត។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា យើង​ជាអុលឡោះ‌តាអាឡា​ដែល​បាន​និយាយ​ជា​មួយ​ពួក​គេ យើង​ដាក់​ទោស​គេ​តាម​កំហឹង​របស់​យើង ព្រោះ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ។


តែ​យើង​ខឹង​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជា‌ជាតិ​នានា ដែល​អាង​លើ​កម្លាំង​ខ្លួន​ឯង។ ពេល​យើង​ខឹង​នឹង​អ៊ីស្រ‌អែល​តែ​បន្តិច ប្រជា‌ជាតិ​ទាំង​នោះ​បែរ​ជា​នាំ​គ្នា​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​សែន​វេទនា»។


ពេល​នោះ លោក​សាំ‌សុន​ពោល​ទៅ​ពួក​គេ​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​បាន​ទេ គឺ​ខ្ញុំ​នឹង​សង​សឹក​អ្នក​រាល់​គ្នា​ជា‌និច្ច»។


អុលឡោះ​បាន​ប្រគល់​មេ​ដឹក​នាំ​នៃ​ពួក​ម៉ាឌាន គឺ​អូរិប និង​សៀប មក​ក្នុង​កណ្តាប់​ដៃ​របស់​បង‌ប្អូន។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ស្មើ​នឹង​កិច្ចការ​ដែល​បង‌ប្អូន​ធ្វើ​ឡើយ»។ កាល​ឮ​លោក​គេឌាន​និយាយ​ដូច្នេះ​ហើយ ពួក​គេ​ក៏​បាត់​ខឹង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម