ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 52:14 - អាល់គីតាប

កាល​ពី​មុន ពេល​មហា‌ជន​ឃើញ​គាត់ គេ​ក៏​នាំ​គ្នា​ព្រឺ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​គេ​មើល​មុខ​គាត់​លែង​ស្គាល់ គាត់​លែង​មាន​ទ្រង់‌ទ្រាយ​ជា​មនុស្ស​ទៀត​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូចដែល​មនុស្ស​ជាច្រើន​បាន​ស្រឡាំងកាំង​នឹង​អ្នក​យ៉ាងណា ——​ដ្បិត​ភិនភាគ​របស់លោក​ខូចទ្រង់ទ្រាយ​ជាង​មនុស្ស​ធម្មតា រូបរាង​របស់លោក​ក៏​ខូចទ្រង់ទ្រាយ​ជាង​មនុស្សជាតិ​——

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​ជា​ច្រើន​ស្រឡាំង‌កាំង​ដោយ​ឃើញ​ព្រះ‌អង្គ ដ្បិត​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ខុស​ពី​មនុស្ស​ធម្មតា ហើយ​រាង​កាយ​ព្រះ‌អង្គ​ក៏​ខុស​ពី​រាង​កាយ របស់​មនុស្ស​ជាតិ​ទាំង​ឡាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ពី​មុន ពេល​មហា‌ជន​ឃើញ​លោក គេ​ក៏​នាំ​គ្នា​ព្រឺ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​គេ​មើល​មុខ​លោក​លែង​ស្គាល់ លោក​លែង​មាន​ទ្រង់‌ទ្រាយ​ជា​មនុស្ស​ទៀត​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​មនុស្ស​ជា​ច្រើន​ប៉ុណ្ណា​បាន​ត្រូវ​ស្រឡាំង‌កាំង​ដោយ​ឃើញ​ទ្រង់ (ដ្បិត​ព្រះ‌ភក្ត្រ​ទ្រង់​ត្រូវ​ខូច​ទៅ​ខុស​ជាង​ធម្មតា​មនុស្ស ហើយ​រាង​កាយ​ទ្រង់​ក៏​ខុស​នឹង​រាង​កាយ​របស់​មនុស្ស​ជាតិ​ទាំង​ពួង​ផង)

សូមមើលជំពូក



អេសាយ 52:14
21 ការដាក់ឲ្យឆ្លើយតបគ្នា  

បំពង់​ក​របស់​ខ្ញុំ​ស្ងួត​ដូច​ដី​បែក​ក្រហែង អណ្ដាត​ខ្ញុំ​ស្អិត​ជាប់​នឹង​កន្លើត ទ្រង់​បាន​ទុក​ឲ្យ​ខ្ញុំ​ស្លាប់​ក្នុង​ធូលី​ដី។


ខ្ញុំ​អាច​រាប់​ឆ្អឹង​ទាំង​ប៉ុន្មាន របស់​ខ្ញុំ​បាន ហើយ​សត្រូវ​របស់​ខ្ញុំ​នាំ​គ្នា សម្លក់‌សម្លឹង​មើល​ខ្ញុំ។


មនុស្ស​ជា​ច្រើន​យល់​ថា​អុលឡោះ បាន​ដាក់​បណ្ដាសា​ខ្ញុំ ក៏​ប៉ុន្តែ តាម​ពិត ទ្រង់​ជា​ជំរក ដ៏​រឹង‌មាំ​របស់​ខ្ញុំ។


ខ្ញុំ​បាន​បែរ​ខ្នង​ទៅ​ឲ្យ​អ្នក​ដែល​ចង់​វាយ​ខ្ញុំ ខ្ញុំ​បាន​បែរ​មុខ​ទៅ​ឲ្យ​អ្នក​ដែល​ចង់ បោច​ពុក​ចង្កា​របស់​ខ្ញុំ ពេល​គេ​ប្រមាថ​មើល‌ងាយ និង​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំ ខ្ញុំ​មិន​បាន​គេច​មុខ​ចេញ​ឡើយ។


គេ​ក៏​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​អ៊ីសា គេ​វាយ​តប់​គាត់ ហើយ​អ្នក​ខ្លះ​ទះ​កំផ្លៀង


អ៊ីសា​ពុំ​បាន​ឆ្លើយ​មួយ​ម៉ាត់​សោះ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​លោក​ទេសា​ភិបាល​ងឿង‌ឆ្ងល់​ជា​ខ្លាំង។


កាល​អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ ចប់​សព្វ​គ្រប់​ហើយ មហា‌ជន​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ដែល​គាត់​ប្រៀន‌ប្រដៅ


ពួក​សិស្ស​រឹត​តែ​ឆ្ងល់​ថែម​ទៀត ហើយ​និយាយ​គ្នា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។


អ៊ីសា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស។ អ៊ីសា​ដើរ​នាំ​មុខ​គេ ពួក​សិស្ស​ភ័យ​ខ្លាច​ជា​ខ្លាំង រីឯ​អស់​អ្នក​ដែល​ដើរ​តាម​ក្រោយ​ក៏​ភិត‌ភ័យ​ដែរ។ អ៊ីសា​នាំ​សិស្ស​ទាំង​ដប់‌ពីរ​នាក់​មក​ជា​មួយ​គាត់​សា​ជា​ថ្មី រួច​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់​គាត់៖


ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។ គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ


បន្ទាប់​មក អ៊ីសា​ចូល​ក្នុង​ទូក​ជា​មួយ​គេ ហើយ​ខ្យល់​ក៏​ស្ងប់។ ពួក​សិស្ស​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់


មនុស្ស‌ម្នា​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ហើយ​ពោល​ថា៖ «គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ សុទ្ធ​តែ​ល្អ​ទាំង​អស់ សូម្បី​តែ​មនុស្ស​ថ្លង់ ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។


អស់​អ្នក​ដែល​ស្ដាប់​អ៊ីសា នឹក​ឆ្ងល់​ពី​ពាក្យ​ឆ្លើយ​ឆ្លង​របស់​គាត់ ប្រកប​ដោយ​ប្រាជ្ញា​ញាណ។


គេ​យក​ក្រណាត់​គ្រប​មុខ​អ៊ីសា​ហើយ​សួរ​ថា៖ «ទាយ​មើល៍ អ្នក​ណា​វាយ​ឯង?»។


មនុស្ស‌ម្នា​ភ័យ​ស្រឡាំង‌កាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​ពាក្យ​សំដី​របស់​អ្នក​នេះ​អី​ក៏​ពូកែ​ម៉្លេះ មើល៍​គាត់​មាន​អំណាច អាច​បញ្ជា​ទៅ​អ៊ីព្លេស​ឲ្យ​វា​ចេញ ហើយ​វា​ធ្វើ​តាម»។


អស់​អ្នក​ដែល​នៅ​ទី​នោះ ស្លុត​ស្មារតី​គ្រប់​ៗ​គ្នា ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «ថ្ងៃ​នេះ យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចំឡែក​អស្ចារ្យ​មែន!»។