Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:42 - អាល់គីតាប

42 ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។ គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 ក្មេងស្រី​នោះ​ក៏​ក្រោកឡើង​ភ្លាម ចាប់ផ្ដើម​ដើរ​ទៅដើរមក ដ្បិត​នាង​មាន​អាយុ​ដប់ពីរ​ឆ្នាំ​ហើយ​។ ភ្លាមនោះ ពួកគេ​ភ្ញាក់ផ្អើល ហើយ​ងឿងឆ្ងល់​យ៉ាងខ្លាំង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

42 ស្រាប់​តែ​ក្មេង​ស្រី​នោះ​ក្រោក​ឡើង​ ហើយ​ដើរ​ភ្លាម​ ព្រោះ​នាង​មាន​អាយុ​ដប់​ពីរ​ឆ្នាំ​ហើយ​ ពួកគេ​ក៏​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ភ្លាមៗ​នោះ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ក្មេង​ស្រី​នោះ​ក៏​ក្រោក​ឡើង​ភ្លាម​មួយ​រំពេច ហើយ​ដើរ​ចុះ​ឡើង ដ្បិត​នាង​មាន​អាយុ​ដប់​ពីរ​ឆ្នាំ ហើយ​គេ​ក៏​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង​ភ្លាមៗ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។ គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ស្រាប់​តែ​កូន​ស្រី​នោះ​ក៏​ក្រោក​ឡើង​ដើរ​ទៅ ដ្បិត​មាន​អាយុ​១២​ឆ្នាំ​ហើយ ឯ​មនុស្ស​រាល់​គ្នា គេ​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង​ក្រៃ‌លែង

សូមមើលជំពូក ចម្លង




ម៉ាកុស 5:42
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស‌ម្នា​ទាំង​អស់ ភ័យ​ស្រឡាំង‌កាំង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! គាត់​បង្រៀន​តាម​របៀប​ថ្មី ប្រកប​ដោយ​អំណាច។ គាត់​បញ្ជា​ទៅ​អ៊ីព្លេស ហើយ​អ៊ីព្លេស​ក៏​ស្ដាប់​បង្គាប់​គាត់»។


ពួក​គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​អ៊ីសា​នេះ​ជា​នរណា​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ​ស្ដាប់​បង្គាប់​គាត់​ដូច្នេះ?»។


អ៊ីសា​ចាប់​ដៃ​ក្មេង​ស្រី​នោះ ទាំង​មាន​ប្រសាសន៍​ថា៖ «តាលី‌ថា‌គូមី!» (ប្រែ​ថា “នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង!”)។


ប៉ុន្ដែ អ៊ីសា​ហាម​ប្រាម​គេ មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។ បន្ទាប់​មក អ៊ីសា​ប្រាប់​គេ​ឲ្យ​យក​ចំណី​អាហារ មក​ឲ្យ​ក្មេង​ស្រី​នោះ​បរិភោគ។


បន្ទាប់​មក អ៊ីសា​ចូល​ក្នុង​ទូក​ជា​មួយ​គេ ហើយ​ខ្យល់​ក៏​ស្ងប់។ ពួក​សិស្ស​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់


មនុស្ស‌ម្នា​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ហើយ​ពោល​ថា៖ «គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ សុទ្ធ​តែ​ល្អ​ទាំង​អស់ សូម្បី​តែ​មនុស្ស​ថ្លង់ ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម