Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 7:28 - អាល់គីតាប

28 កាល​អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ ចប់​សព្វ​គ្រប់​ហើយ មហា‌ជន​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ដែល​គាត់​ប្រៀន‌ប្រដៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំងនេះ​ហើយ ហ្វូងមនុស្ស​ក៏​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ចប់​សព្វគ្រប់​ហើយ​ បណ្ដាជន​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​រួច​ហើយ មហា‌ជន​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត​នឹង​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ មហា‌ជន​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ដែល​ព្រះអង្គ​ប្រៀន‌ប្រដៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 កាល​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​បណ្តា​មនុស្ស​ក៏​នឹក​ប្លែក​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន

សូមមើលជំពូក ចម្លង




ម៉ាថាយ 7:28
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​បុរស​ទាំង​អស់ មាន​តែ​ស្តេច​ទេ​ដែល​រូប​សម្បត្តិ​ល្អ​ជាង​គេ ស្តេច​មាន​សំនួន‌វោហារ​ដ៏​ពូកែ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ ប្រទាន​ពរ​ដល់​អ្នក​រហូត​ត​ទៅ។


កាល​អ៊ីសា​មាន​ប្រសាសន៍​ផ្ដែ‌ផ្ដាំ​សិស្ស​ទាំង​ដប់‌ពីរ​នាក់ ចប់​សព្វ​គ្រប់​ហើយ គាត់​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បង្រៀន និង​ប្រកាស​ដំណឹង‌ល្អ​ដល់​ប្រជា‌ជន​នៅ​តាម​ភូមិ​នានា។


កាល​អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ គាត់​ក៏​ចាក​ចេញ​ពី​ស្រុក​កាលី‌ឡេ​ឆ្ពោះ​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​យូដា។


កាល​មហា‌ជន​បាន​ឮ​សេចក្ដី ដែល​អ៊ីសា​បង្រៀន គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង។


កាល​អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ ចប់​សព្វ​គ្រប់​ហើយ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សិស្ស​ថា៖


ពេល​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់​មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់​បែក​ខ្ទេច​អស់​គ្មាន​សល់»។


ព្រោះ​អ៊ីសា​មាន​ប្រសាសន៍​ប្រកប​ដោយ​អំណាច ខុស​ប្លែក​ពី​តួន​របស់​ពួក​គេ។


អ្នក​ដែល​បាន​ស្ដាប់​អ៊ីសា​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​គាត់​បង្រៀន ព្រោះគាត់ មាន​ប្រសាសន៍​ប្រកប​ដោយ​អំណាច​ខុស​ប្លែក​ពី​ពួក​តួន។


កាល​ពួក​អ៊ីមុាំ និង​ពួក​តួន​ដឹង​រឿង​នេះ គេ​នាំ​គ្នា​រក​មធ្យោ​បាយ​សម្លាប់​អ៊ីសា។ ប៉ុន្ដែ គេ​ខ្លាច​អ៊ីសា ដ្បិត​បណ្ដា‌ជន​ទាំង​មូល​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ដែល​អ៊ីសា​បង្រៀន​ណាស់។


លុះ​ដល់​ថ្ងៃ​ជំអាត់ អ៊ីសា​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ។ មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​អ៊ីសា​ងឿង‌ឆ្ងល់​ក្រៃ‌លែង។ គេ​និយាយ​គ្នា​ថា៖ «តើ​គាត់​ដឹង​សេចក្ដី​ទាំង​នេះ មក​ពី​ណា? ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ ជា​ប្រាជ្ញា​អ្វី​ទៅ? ការ‌អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ​នេះ កើត​ឡើង​ដោយ​វិធី​ណា?


ប៉ុន្តែ គេ​មិន​ដឹង​ជា​ត្រូវ​ប្រើ​វិធី​ណា​ឡើយ ដ្បិត​ប្រជា‌ជន​ទាំង​មូល​ប្រឹង​ស្ដាប់​អ៊ីសា​មាន​ប្រសាសន៍​ដោយ​យក​ចិត្ដ​ទុក​ដាក់។


អស់​អ្នក​ដែល​ស្ដាប់​អ៊ីសា នឹក​ឆ្ងល់​ពី​ពាក្យ​ឆ្លើយ​ឆ្លង​របស់​គាត់ ប្រកប​ដោយ​ប្រាជ្ញា​ញាណ។


ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​អ៊ីសា​គ្រប់​ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ប្រសាសន៍ ប្រកប​ដោយ​ចិត្ត​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​មាត់​របស់​អ៊ីសា។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​យូសុះ​ទេ​ឬ?»។


មនុស្ស​គ្រប់​គ្នា​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ ដែល​អ៊ីសា​បង្រៀន ព្រោះ​គាត់​មាន​ប្រសាសន៍​ប្រកប​ដោយ​អំណាច។


កាល​អ៊ីសា​មាន​ប្រសាសន៍​ឲ្យ​ប្រជា‌ជន​ស្ដាប់​ចប់​សព្វ​គ្រប់​ហើយ អ៊ីសា​ក៏​ចូល​ទៅ​ក្រុង​កាពើ‌ណិម។


ជន‌ជាតិ​យូដា​ងឿង‌ឆ្ងល់​ជា​ខ្លាំង គេ​ពោល​ថា៖ «អ្នក​នេះ​មិន​បាន​រៀន​សូត្រ​អ្វី​សោះ ចុះ​ម្ដេច​បាន​ជា​គាត់​ចេះ​ដឹង​ជ្រៅ​ជ្រះ​ដូច្នេះ?»។


កង​រក្សា​ម៉ាស្ជិទ​ឆ្លើយ​ថា៖ «ពុំ​ដែល​មាន​នរណា​និយាយ​ដូច​អ្នក​នោះ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម