«អុលឡោះពិតជាម្ចាសរបស់យើង អស់កល្បជានិច្ច ហើយទ្រង់ជាម្ចាស់ដឹកនាំយើង ជាអង្វែងតរៀងទៅដែរ»។
អេសាយ 46:4 - អាល់គីតាប យើងនៅតែជួយគាំទ្រអ្នករាល់គ្នា រហូតអស់មួយជីវិត យើងមិនប្រែប្រួលឡើយ។ យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នា ដូចយើងបានធ្វើរួចមកហើយ យើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។ ព្រះគម្ពីរខ្មែរសាកល គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ សូម្បីតែដល់វ័យចំណាស់របស់អ្នក; យើងនឹងផ្ទុកអ្នក រហូតដល់អ្នកមានសក់ស្កូវ; យើងបានបង្កើតអ្នក ហើយយើងនឹងបី; យើងនឹងផ្ទុក ហើយយើងនឹងរំដោះផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបីជាអ្នកចាស់ជរា យើងនឹងបីអ្នកដរាបដល់អ្នកមានសក់ស គឺយើងបានបង្កើត ហើយយើងនឹងថែរក្សាអ្នក អើ យើងនឹងបី ហើយនឹងជួយអ្នកឲ្យរួច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនៅតែជួយគាំទ្រអ្នករាល់គ្នា រហូតអស់មួយជីវិត យើងមិនប្រែប្រួលឡើយ។ យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នា ដូចយើងបានធ្វើរួចមកហើយ យើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺអញនេះពិត រហូតដល់ឯងចាស់ជរាផង អញនឹងបីឯង ដរាបដល់ឯងមានសក់ស គឺអញបានបង្កើត ហើយអញនឹងទទួលឯងជាបន្ទុក អើ អញនឹងបី ហើយនឹងជួយឯងឲ្យរួចផង |
«អុលឡោះពិតជាម្ចាសរបស់យើង អស់កល្បជានិច្ច ហើយទ្រង់ជាម្ចាស់ដឹកនាំយើង ជាអង្វែងតរៀងទៅដែរ»។
សូមសរសើរតម្កើងអុលឡោះតាអាឡាជារៀងរាល់ថ្ងៃ ដ្បិតទ្រង់តែងតែជួយគាំទ្រ និងសង្គ្រោះយើង។ - សម្រាក
ឱអុលឡោះអើយ ឥឡូវនេះ ខ្ញុំចាស់សក់ស្កូវហើយ សូមកុំបោះបង់ចោលខ្ញុំឡើយ ដើម្បីឲ្យខ្ញុំអាចប្រកាសអំពីអំណាច របស់ទ្រង់ប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីអំណាចរបស់ទ្រង់ ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយដែរ។
សូមកុំលះបង់ខ្ញុំ នៅគ្រាដែលខ្ញុំមានវ័យចាស់ជរា សូមកុំបោះបង់ចោលខ្ញុំ នៅគ្រាដែលកម្លាំងខ្ញុំចុះអោនថយនេះឡើយ!
ទោះបីគេមានវ័យចាស់ជរាក្ដី ក៏គេនៅតែអាចបង្កើតកូនបានដដែល គឺប្រៀបបាននឹងដើមឈើដែលមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
តើនរណាបានគ្រោងទុក និងសម្រេចព្រឹត្តិការណ៍ទាំងនេះ? គឺអុលឡោះដែលបានណែនាំមនុស្សគ្រប់ជំនាន់ តាំងពីដើមដំបូងរៀងមក។ យើងជាអុលឡោះតាអាឡាដែលនៅមុនគេ ហើយយើងក៏នៅជាមួយ មនុស្សចុងក្រោយបង្អស់ដែរ។
អំណើះតទៅយើងចង់ឲ្យអ្នករាល់គ្នាដឹងថា មានតែយើងទេដែលពិតជាអុលឡោះតាអាឡា គ្មាននរណាអាចរំដោះពីកណ្ដាប់ដៃ របស់យើងបានទេ អ្វីៗដែលយើងធ្វើរួចហើយ គ្មាននរណាអាចផ្លាស់ប្ដូរបានជាដាច់ខាត។
ប៉ុន្តែ ដោយយើងមានចិត្តសប្បុរស និងដោយយល់ដល់នាមរបស់យើង យើងយល់ព្រមលើកលែងទោសឲ្យអ្នក យើងនឹងមិននឹកនាដល់អំពើបាប របស់អ្នកទៀតឡើយ។
កូនចៅយ៉ាកកូប ពូជពង្សអ៊ីស្រអែល ដែលយើងត្រាស់ហៅអើយ ចូរនាំគ្នាស្ដាប់ពាក្យយើង! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត។
អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា ទ្រង់មិនពេញចិត្ត នឹងការលែងលះគ្នាទេ ហើយអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ក៏មិនពេញចិត្តនឹងអ្នកដែលប្រព្រឹត្ត អំពើឃោរឃៅបែបនេះ ចំពោះភរិយារបស់ខ្លួនដែរ! ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ មិនត្រូវមានចិត្តក្បត់ឡើយ។
«យើងជាអុលឡោះតាអាឡា យើងមិនប្រែប្រួលទេ រីឯអ្នករាល់គ្នាវិញ កូនចៅយ៉ាកកូបអើយ អ្នករាល់គ្នាពុំបានវិនាសសូន្យឡើយ»។
កាលណាអុលឡោះប្រទានអំណោយទានហើយ អុលឡោះមិនដកហូតវិញទេ ហើយកាលណាអុលឡោះត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួលដែរ។
ក្រោយមក នៅវាលរហោស្ថាន តាមផ្លូវដែលអ្នករាល់គ្នាធ្វើដំណើរ រហូតមកដល់កន្លែងនេះ អ្នកឃើញស្រាប់ហើយថា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បីអ្នក ដូចឪពុកបីកូន។
អ្នកនឹងបត់ទាំងផែនដី ទាំងផ្ទៃមេឃទុក ដូចគេបត់អាវធំ ផែនដី និងផ្ទៃមេឃនឹងរេចរឹលទៅ ដូចសម្លៀកបំពាក់ ចំពោះអ្នកវិញ មិនប្រែប្រួលឡើយ ហើយជីវិតរបស់អ្នក ក៏មិនចេះអស់ដែរ។
អ៊ីសាអាល់ម៉ាហ្សៀសមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ចគាត់នៅតែដដែល។
គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីសូរ៉កាទាំងអស់ គឺមកពីអុលឡោះជាបិតាដែលបង្កើតពន្លឺ។ ទ្រង់មិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងទ្រង់ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។