ពេលនោះ ឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ រ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
អេសាយ 44:13 - អាល់គីតាប ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើ និងគូររូបពីលើ ហើយយកពន្លាក់មកដាប់ឈើនោះ តាមរូបរាង និងភិនភាគដូចមនុស្ស រួចយកទៅតម្កល់នៅក្នុងវិហារមួយ។ ព្រះគម្ពីរខ្មែរសាកល ជាងឈើលាតខ្សែរង្វាស់គូសរាងវាដោយខ្មៅដៃ ហើយឈូសវាដោយដែកឈូស ក៏គូសរាងវាដោយប្រពាយ រួចធ្វើវាឲ្យដូចរូបរាងមនុស្ស គឺឲ្យដូចលម្អរបស់មនុស្ស ដើម្បីតម្កល់ក្នុងផ្ទះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯជាងឈើគាត់វាយបន្ទាត់ ក៏គូររាងដោយខ្មៅដៃ គាត់ឈូសយករាង ហើយគូសដោយប្រពាយ រួចឆ្លាក់ឲ្យដូចជារូបមនុស្ស តាមលម្អរបស់មនុស្ស ដើម្បីតាំងនៅក្នុងផ្ទះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើ និងគូររូបពីលើ ហើយយកពន្លាកមកដាប់ឈើនោះ តាមរូបរាង និងភិនភាគដូចមនុស្ស រួចយកទៅតម្កល់នៅក្នុងវិហារមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯជាងឈើគាត់វាយបន្ទាត់ ក៏គូររាងដោយខ្មៅដៃ គាត់ឈូសយករាង ហើយគូសដោយប្រពាយ រួចឆ្លាក់ឲ្យដូចជារូបមនុស្ស តាមលំអរបស់មនុស្ស ដើម្បីនឹងតាំងនៅក្នុងផ្ទះ |
ពេលនោះ ឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ រ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
ឥឡូវនេះ បើថាកូនរត់ចេញមក ព្រោះតែនឹកញាតិសន្តានឪពុករបស់កូននោះ មិនអីទេ ចុះហេតុដូចម្តេចបានជាលួចយករូបព្រះរបស់ពុកមកដែរ?»។
ប្រសិនបើលោកឪពុករកឃើញរូបព្រះរបស់លោកឪពុកនៅជាមួយនរណា អ្នកនោះនឹងត្រូវទទួលទោសដល់ជីវិត! សូមលោកឪពុកឆែកមើលអស់អ្នកដែលនៅជាមួយខ្ញុំ ដោយមានបងប្អូនយើងនៅទីនេះជាសាក្សីស្រាប់ ហើយអ្វីៗដែលជារបស់លោកឪពុក សូមអញ្ជើញយកទៅវិញចុះ»។ យ៉ាកកូបពុំដឹងថា រ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។
យ៉ាកកូបនិយាយទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មានដែលអ្នករាល់គ្នាមាន បោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយផ្លាស់សម្លៀកបំពាក់ទៅ។
ជាងចម្លាក់លើកទឹកចិត្តជាងស្មិត អ្នកដុតដែកលើកទឹកចិត្តអ្នកដំដែក ដោយពោលថា “ផ្សារដូច្នេះ ល្អណាស់!”។ បន្ទាប់មក គាត់យកដែកគោលមកដំភ្ជាប់ រូបចម្លាក់កុំឲ្យរង្គើ។
គេកាប់ដើមឈើដ៏ធំៗ គេជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃ ពីចំណោមដើមឈើទាំងឡាយនៅក្នុងព្រៃ។ គេដាំដើមស្រល់ ហើយភ្លៀងបានធ្វើឲ្យដុះលូតលាស់ឡើង។
ខ្ញុំក៏ចូលទៅមើល ឃើញមានរូបសត្វលូនវារ និងសត្វចង្រៃគ្រប់ប្រភេទ ព្រមទាំងរូបព្រះក្លែងក្លាយទាំងអស់របស់ពូជពង្សអ៊ីស្រអែល ឆ្លាក់លើជញ្ជាំងដែលនៅជុំវិញ។
មានអះលីជំអះនៃពូជពង្សអ៊ីស្រអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ម្នាក់ៗកាន់គ្រឿងក្រអូប ដែលធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើង។ លោកយ៉ាសាណា ជាកូនរបស់លោកសាផាន ស្ថិតនៅកណ្ដាលចំណោមពួកគេ។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលអះលីជំអះរបស់ពូជពង្សអ៊ីស្រអែលធ្វើនៅទីងងឹតឬទេ? នៅក្នុងបន្ទប់ ម្នាក់ៗថ្វាយបង្គំរូបព្រះរបស់ខ្លួន។ ពួកគេពោលថា “អុលឡោះតាអាឡាមើលយើងពុំឃើញទេ! អុលឡោះតាអាឡាបោះបង់ចោលស្រុកនេះហើយ”»។
ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ទ្រង់មែន យើងមិនត្រូវគិតថា អុលឡោះមានសណ្ឋានដូចរូបសំណាក ធ្វើពីមាស ប្រាក់ ឬថ្មដែលជាក្បាច់រចនាកើតឡើង តាមការនឹកឃើញរបស់មនុស្សនោះឡើយ។
គេមិនបានលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ដែលនៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាកដូចជារូបតំណាងមនុស្សដែលតែងតែស្លាប់ យករូបតំណាងសត្វស្លាប សត្វជើងបួន និងសត្វលូនវារ មកគោរពថ្វាយបង្គំជំនួសវិញ។
“អ្នកណាឆ្លាក់រូបបដិមាករ ឬសិតធ្វើរូបព្រះក្លែងក្លាយ ដែលអុលឡោះតាអាឡាស្អប់ខ្ពើម ហើយយករូបដែលជាស្នាដៃរបស់មនុស្ស ទៅតម្កល់ទុកនៅកន្លែងមួយ ដើម្បីថ្វាយបង្គំដោយលួចលាក់ អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។
នៅទីនោះ អ្នករាល់គ្នានឹងថ្វាយបង្គំព្រះដែលជាស្នាដៃរបស់មនុស្ស ជាព្រះធ្វើពីឈើ និងពីថ្ម ដែលមិនចេះមើល មិនចេះស្តាប់ មិនចេះបរិភោគ ហើយក៏មិនដឹងអ្វីទាំងអស់។
លោកមីកាឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាលួចយកព្រះទាំងឡាយដែលខ្ញុំបានធ្វើ ថែមទាំងនាំបូជាចារ្យរបស់ខ្ញុំមកផង គឺគ្មានទុកអ្វីឲ្យនៅសល់សោះ ហើយអ្នករាល់គ្នាហ៊ានសួរខ្ញុំថា មានការអ្វីទៀតឬ?»។