អេសាយ 41:7 - អាល់គីតាប7 ជាងចម្លាក់លើកទឹកចិត្តជាងស្មិត អ្នកដុតដែកលើកទឹកចិត្តអ្នកដំដែក ដោយពោលថា “ផ្សារដូច្នេះ ល្អណាស់!”។ បន្ទាប់មក គាត់យកដែកគោលមកដំភ្ជាប់ រូបចម្លាក់កុំឲ្យរង្គើ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 សិប្បករក៏លើកទឹកចិត្តជាងទង អ្នកដែលផែដោយញញួរ ក៏លើកទឹកចិត្តអ្នកដែលដំដែកទ្រនាប់ ដោយនិយាយអំពីការផ្សារថា៖ “នេះល្អហើយ!” ព្រមទាំងវាយភ្ជាប់ដោយដែកគោលមិនឲ្យរង្គើចេញឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ដូច្នេះ ជាងឈើគេកម្លាចិត្តជាងទង ហើយអ្នកដែលផែដោយញញួរ ក៏កម្លាចិត្តដល់អ្នកដែលដំដែក ដោយនិយាយពីការផ្សាថា នេះល្អហើយ រួចក៏វាយភ្ជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណាឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ជាងចម្លាក់លើកទឹកចិត្តជាងស្មិត អ្នកដុតដែកលើកទឹកចិត្តអ្នកដំដែក ដោយពោលថា “ផ្សារដូច្នេះ ល្អណាស់!”។ បន្ទាប់មក គាត់យកដែកគោលមកដំភ្ជាប់ រូបចម្លាក់កុំឲ្យរង្គើ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ដូច្នេះ ជាងឈើគេកំឡាចិត្តជាងទង ហើយអ្នកដែលផែដោយញញួរ ក៏កំឡាចិត្តដល់អ្នកដែលដំដែក ដោយនិយាយពីការផ្សាថា នេះល្អហើយ រួចក៏វាយភ្ជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណាឡើយ។ សូមមើលជំពូក |