Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 44:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឯ​ជាង​ឈើ​គាត់​វាយ​បន្ទាត់ ក៏​គូរ​រាង​ដោយ​ខ្មៅ​ដៃ គាត់​ឈូស​យក​រាង ហើយ​គូស​ដោយ​ប្រពាយ រួច​ឆ្លាក់​ឲ្យ​ដូច​ជា​រូប​មនុស្ស តាម​លម្អ​របស់​មនុស្ស ដើម្បី​តាំង​នៅ​ក្នុង​ផ្ទះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ជាងឈើ​លាត​ខ្សែរង្វាស់​គូសរាង​វា​ដោយ​ខ្មៅដៃ ហើយ​ឈូស​វា​ដោយ​ដែកឈូស ក៏​គូសរាង​វា​ដោយ​ប្រពាយ រួច​ធ្វើ​វា​ឲ្យ​ដូច​រូបរាង​មនុស្ស គឺឲ្យ​ដូច​លម្អ​របស់​មនុស្ស ដើម្បី​តម្កល់​ក្នុង​ផ្ទះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ជាង​ឈើ​លាត​សន្ធឹង​ខ្សែ​មក​វាស់​ឈើ និង​គូរ​រូប​ពី​លើ ហើយ​យក​ពន្លាក​មក​ដាប់​ឈើ​នោះ តាម​រូប​រាង និង​ភិន‌ភាគ​ដូច​មនុស្ស រួច​យក​ទៅ​តម្កល់​នៅ​ក្នុង​វិហារ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​ជាង​ឈើ​គាត់​វាយ​បន្ទាត់ ក៏​គូរ​រាង​ដោយ​ខ្មៅ​ដៃ គាត់​ឈូស​យក​រាង ហើយ​គូស​ដោយ​ប្រពាយ រួច​ឆ្លាក់​ឲ្យ​ដូច​ជា​រូប​មនុស្ស តាម​លំអ​របស់​មនុស្ស ដើម្បី​នឹង​តាំង​នៅ​ក្នុង​ផ្ទះ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ជាង​ឈើ​លាត​សន្ធឹង​ខ្សែ​មក​វាស់​ឈើ និង​គូរ​រូប​ពី​លើ ហើយ​យក​ពន្លាក់​មក​ដាប់​ឈើ​នោះ តាម​រូប​រាង និង​ភិន‌ភាគ​ដូច​មនុស្ស រួច​យក​ទៅ​តម្កល់​នៅ​ក្នុង​វិហារ​មួយ។

សូមមើលជំពូក ចម្លង




អេសាយ 44:13
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​ឡាបាន់​បាន​ចេញ​ទៅ​កាត់​រោម​ចៀម នាង​រ៉ាជែល​ក៏​បាន​លួច​យក​រូប​ថេរ៉ាភីម របស់​ឪពុក។


ឥឡូវ​នេះ ឯង​បាន​ចេញ​មក ព្រោះ​តែ​ឯង​នឹក​រឭក​ផ្ទះ​ឪពុក​ឯង​ខ្លាំង​ពេក តែ​ហេតុ​អ្វី​បាន​ជា​ឯង​លួច​យក​រូប​ព្រះ​របស់​ពុក​មក​ដែរ?»


ប៉ុន្ដែ បើ​លោក​ឪពុក​រក​ឃើញ​មាន​រូប​ព្រះ​ទាំង​នោះ​នៅ​ជាមួយ​អ្នក​ណា អ្នក​នោះ​មិន​ត្រូវ​រស់​ទៀត​ទេ។ សូម​ឆែក​មើល​នៅ​ចំពោះ​មុខ​បង‌ប្អូន​យើង​នេះ​ចុះ បើ​មាន​របស់​ណា​ដែល​នៅ​ជាមួយ​ខ្ញុំ ជា​របស់​លោក​ឪពុក សូម​យក​វិញ​ចុះ»។ ឯ​លោក​យ៉ាកុប​មិន​ដឹង​ថា នាង​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ។


ដូច្នេះ លោក​យ៉ាកុប​ប្រាប់​ក្រុម​គ្រួសារ​របស់​លោក និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ​លោក​ថា៖ «ចូរ​បោះ​ចោល​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នាចេញ រួច​សម្អាត​ខ្លួន ហើយ​ផ្លាស់​សម្លៀក​បំពាក់​ទៅ។


ដូច្នេះ ជាង​ឈើ​គេ​កម្លា​ចិត្ត​ជាង​ទង ហើយ​អ្នក​ដែល​ផែ​ដោយ​ញញួរ ក៏​កម្លា​ចិត្ត​ដល់​អ្នក​ដែល​ដំដែក ដោយ​និយាយ​ពី​ការ​ផ្សា​ថា នេះ​ល្អ​ហើយ រួច​ក៏​វាយ​ភ្ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា​ឡើយ។


គាត់​កាប់​ដើម​តា‌ត្រៅ ក៏​យក​ដើម​ចន្ទន៍ ក្រឹស្នា និង​ដើម​ម៉ៃសាក់ គឺ​គាត់​រើស​យក​តែ​ឈើ​ណា​ដែល​ជាប់ៗ​នៅ​ក្នុង​ព្រៃ ឬ​គាត់​ដាំ​ដើម​ខ្វាវ​ដែល​ដុះ​លាស់​ឡើង​ដោយ‌សារ​ទឹក​ភ្លៀង។


ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​មើល ហើយ​ឃើញ​មាន​គំនូរ​គ្រប់​ទាំង​សត្វ​លូន​វារ សត្វ​គួរ​ខ្ពើម​ឆ្អើម និង​អស់​ទាំង​រូប​ព្រះ​របស់​ពូជ‌ពង្ស​សាសន៍​អ៊ីស្រា‌អែល ដែល​គេ​គូរ​លើ​ជញ្ជាំង​នៅ​ជុំ‌វិញ


ក៏​មាន​ពួក​ចាស់​ទុំ​នៃ​ពួក​អ៊ីស្រា‌អែល​ចិត​សិប​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ហើយ​មាន​យ្អាសានា​ជា​កូន​សាផាន ឈរ​នៅ​កណ្ដាល​គេ គ្រប់​គ្នា​កាន់​ជើង‌ពាន ហើយ​ផ្សែង​ពី​គ្រឿង​ក្រអូប​ក៏​ហុយ​ឡើង​យ៉ាង​ក្រាស់។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​ឃើញ​អំពើ​ដែល​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល ធ្វើ​ដោយ​សម្ងាត់​នៅ​ក្នុង​គំនិត​គេ​រៀង​ខ្លួន​ឬ​ទេ? ដ្បិត​គេ​ថា "ព្រះ‌យេហូវ៉ា​មិន​ឃើញ​យើង​ទេ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ"»។


ដូច្នេះ ប្រសិន‌បើ​យើងជា​ពូជ​របស់​ព្រះ​មែន យើង​មិន​គួរ​គិត​ថា ព្រះ‌ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ឡើយ។


គេ​បាន​ប្តូរ​សិរី‌ល្អ​របស់​ព្រះ​ដែល​មិន​ចេះ​ខូច យក​រូប​សំណាក មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​តែង​តែ​ស្លាប់ ឬ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ​ជំនួស​វិញ។


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​ឆ្លាក់ ឬ​សិត​ធ្វើ​រូប ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ជា​របស់​ដែល​ដៃ​ជាង​បាន​ធ្វើ រួច​យក​ទៅ​ដាក់​នៅ​ទី​សម្ងាត់"។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា ដោយ​ពាក្យ​ថា "អាម៉ែន!"។


នៅទី​នោះ អ្នក​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ផ្សេងៗ ដែល​ធ្វើ​ពី​ឈើ ឬ​ពី​ថ្ម ធ្វើ​ដោយ​ដៃ​មនុស្ស ជា​រូប​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្តាប់ មិន​ចេះ​បរិ‌ភោគ ឬ​ដឹង​ក្លិន​អ្វី​ទាំង​អស់ ។


គាត់​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​បាន​នាំ​យក​ព្រះ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​សង្ឃ​របស់​ខ្ញុំ​មក តើ​ខ្ញុំ​មាន​នៅ​សល់​អ្វី​ទៀត? ចុះ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​សួរ​ខ្ញុំ​ថា តើ​មានការ​អ្វី​ដូច្នេះ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម