អុលឡោះតាអាឡាទ្រង់ស្តាប់ពាក្យទូរអាអង្វររបស់ស្តេចហេសេគា ទ្រង់មិនធ្វើទោសប្រជាជនឡើយ។
អេសាយ 33:24 - អាល់គីតាប នៅក្រុងយេរូសាឡឹម គ្មាននរណាម្នាក់ពោលថា «ខ្ញុំមានជំងឺ» ទៀតឡើយ ព្រោះអុលឡោះបានលើកលែងទោសឲ្យ ប្រជាជននៅក្នុងទីក្រុងរួចពីបាប។ ព្រះគម្ពីរខ្មែរសាកល គ្មានអ្នកស្រុកនិយាយថា៖ “ខ្ញុំមានជំងឺ” ទៀតឡើយ ប្រជាជនដែលរស់នៅទីនោះនឹងត្រូវបានលើកលែងទោសចំពោះអំពើទុច្ចរិត៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានអ្នកណាដែលនៅក្នុងក្រុងនិយាយថា "ខ្ញុំមានជំងឺ" ទៀតឡើយ ព្រះនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់ប្រជាជន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងយេរូសាឡឹម គ្មាននរណាម្នាក់ពោលថា «ខ្ញុំមានជំងឺ» ទៀតឡើយ ព្រោះព្រះអម្ចាស់បានលើកលែងទោសឲ្យ ប្រជាជននៅក្នុងទីក្រុងរួចពីបាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលនៅក្នុងក្រុង គេនឹងមិនថាខ្ញុំឈឺទៀតឡើយ ព្រះទ្រង់នឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់ប្រជាជនផង។ |
អុលឡោះតាអាឡាទ្រង់ស្តាប់ពាក្យទូរអាអង្វររបស់ស្តេចហេសេគា ទ្រង់មិនធ្វើទោសប្រជាជនឡើយ។
អុលឡោះមានបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់បង្គាប់យើង ជាម្ចាស់របស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្តាប់បទបញ្ជា និងកាន់តាមហ៊ូកុំទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាអុលឡោះតាអាឡាដែលប្រោសឲ្យអ្នករាល់គ្នាបានជា»។
យើងមិនដឹងថា ត្រូវវាយប្រដៅអ្នករាល់គ្នា ត្រង់កន្លែងណាទៀតទេ ព្រោះអ្នករាល់គ្នានៅតែបះបោរ ប្រឆាំងនឹងយើងជានិច្ច។ ក្បាលរបស់អ្នករាល់គ្នារបួសសព្វទីកន្លែង ចិត្តរបស់អ្នករាល់គ្នាក៏មានជំងឺដែរ។
នៅថ្ងៃដែលអុលឡោះតាអាឡារុំរបួសឲ្យ ប្រជារាស្ត្ររបស់ទ្រង់ នៅពេលដែលទ្រង់ព្យាបាលគេ ឲ្យបានជាពីមុខរបួសទាំងអស់ ព្រះច័ន្ទនឹងបញ្ចេញពន្លឺភ្លឺដូចព្រះអាទិត្យ ហើយព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង គឺប្រៀបដូចជាមានពន្លឺថ្ងៃចំនួនប្រាំពីររួមគ្នា។
ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! អុលឡោះតាអាឡាបានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។
យើងលុបបំបាត់ទោស និងកំហុសរបស់អ្នក ដូចពពករសាត់បាត់ទៅ ចូរវិលត្រឡប់មករកយើងវិញ ដ្បិតយើងបានលោះអ្នកហើយ។
បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នក នឹងលេចចេញមកដូចថ្ងៃរះ ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស សេចក្ដីសុចរិតរបស់អ្នក នឹងស្ថិតនៅពីមុខអ្នកជានិច្ច ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡា ក៏ស្ថិតនៅពីក្រោយអ្នកដែរ។
យើងនឹងលើកអ្នកឡើងវិញ យើងនឹងប្រោសឲ្យមុខរបួសអ្នក បានជាសះស្បើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -។ ពួកគេហៅអ្នកថា “ក្រុងដែលគេបោះបង់ចោល” គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។
នៅគ្រានោះ គេរកមើលកំហុសរបស់ ជនជាតិអ៊ីស្រអែលលែងឃើញទៀតហើយ រីឯអំពើបាបរបស់ជនជាតិយូដា ក៏ពុំឃើញមានទៀតដែរ ដ្បិតយើងលើកលែងទោសអស់អ្នកដែលយើង ទុកឲ្យនៅសេសសល់ពីស្លាប់» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
នាងនឹងនឹកឃើញ ពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនឹកខ្មាស។ យើងនឹងលើកលែងទោសចំពោះកំហុសទាំងប៉ុន្មានដែលនាងបានប្រព្រឹត្ត ពេលនោះ នាងនឹកស្ដាយរកអ្វីថ្លែងពុំបាន» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
នៅថ្ងៃនោះ អុលឡោះតាអាឡានឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ទ្រង់នឹងធ្វើឲ្យគេមានកម្លាំងដូចស្តេចទត ហើយពូជពង្សរបស់ស្តេចទតនឹងគ្រប់គ្រងដោយយុត្តិធម៌ប្រៀបដូចអុលឡោះឬប្រៀបដូចជាម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា នៅមុខពួកគេ។
អុលឡោះតាអាឡានឹងប្រហារអ្នកដោយគ្រោះកាច ដូចទ្រង់ធ្លាប់ប្រហារជនជាតិអេស៊ីបដែរ។ ទ្រង់នឹងប្រហារអ្នក ដោយរោគប្ញសដូងបាត កើតបូស កើតរមាស់ ដែលពុំអាចមើលជាបានឡើយ។
អុលឡោះតាអាឡានឹងកំចាត់ជំងឺទាំងអស់ចេញឆ្ងាយពីអ្នក ទ្រង់មិនឲ្យអ្នកជួបប្រទះជំងឺរាតត្បាតផ្សេងៗ ដូចអ្នកធ្លាប់ឃើញនៅស្រុកអេស៊ីបឡើយ តែទ្រង់ឲ្យជំងឺទាំងនោះ កើតមានដល់ខ្មាំងសត្រូវរបស់អ្នកវិញ។
ក្នុងចំណោមបងប្អូន បើនរណាមានជំងឺ ត្រូវអញ្ជើញអះលីជំអះរបស់ក្រុមជំអះមក ដើម្បីឲ្យគាត់ទាំងនោះទូរអាឲ្យ និងលាបប្រេងឲ្យក្នុងនាមអ៊ីសាជាអម្ចាស់។
ទ្រង់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ»។
នៅចំកណ្ដាលលានក្រុងនិងនៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះ ជាថ្នាំសម្រាប់ព្យាបាលប្រជាជាតិនានាឲ្យបានជា។