ចោទិយកថា 7:15 - អាល់គីតាប
15 អុលឡោះតាអាឡានឹងកំចាត់ជំងឺទាំងអស់ចេញឆ្ងាយពីអ្នក ទ្រង់មិនឲ្យអ្នកជួបប្រទះជំងឺរាតត្បាតផ្សេងៗ ដូចអ្នកធ្លាប់ឃើញនៅស្រុកអេស៊ីបឡើយ តែទ្រង់ឲ្យជំងឺទាំងនោះ កើតមានដល់ខ្មាំងសត្រូវរបស់អ្នកវិញ។
សូមមើលជំពូក ចម្លង
15 ព្រះយេហូវ៉ានឹងដកអស់ទាំងជំងឺចេញពីអ្នក ហើយព្រះអង្គមិនឲ្យជំងឺដ៏អាក្រក់ទាំងប៉ុន្មានរបស់ស្រុកអេស៊ីព្ទដែលអ្នកធ្លាប់ស្គាល់កើតមកលើអ្នកឡើយ គឺនឹងដាក់ជំងឺទាំងនោះទៅលើអស់អ្នកដែលស្អប់អ្នកវិញ។
សូមមើលជំពូក ចម្លង
15 ព្រះអម្ចាស់នឹងកម្ចាត់ជំងឺទាំងអស់ចេញឆ្ងាយពីអ្នក ព្រះអង្គមិនឲ្យអ្នកជួបប្រទះជំងឺរាតត្បាតផ្សេងៗ ដូចអ្នកធ្លាប់ឃើញនៅស្រុកអេស៊ីបឡើយ តែព្រះអង្គឲ្យជំងឺទាំងនោះកើតមានដល់ខ្មាំងសត្រូវរបស់អ្នកវិញ។
សូមមើលជំពូក ចម្លង
15 ព្រះយេហូវ៉ាទ្រង់នឹងដកអស់ទាំងជំងឺពីឯងចេញ ហើយទ្រង់មិនឲ្យឯងកើតមានជំងឺដ៏អាក្រក់ណាមួយរបស់ស្រុកអេស៊ីព្ទ ដែលឯងស្គាល់ហើយនោះទេ គឺនឹងដាក់ជំងឺទាំងនោះទៅលើពួកអ្នកទាំងប៉ុន្មានដែលស្អប់ឯងវិញ
សូមមើលជំពូក ចម្លង