ប្រជាជនអ៊ីស្រអែលទាំងមូលបានដឹងអំពីការវិនិច្ឆ័យរបស់ស្តេចស៊ូឡៃម៉ាន ហើយពួកគេនាំគ្នាគោរពកោតខ្លាចស្តេច ព្រោះពួកគេយល់ឃើញថា អុលឡោះប្រទានប្រាជ្ញាញាណមកគាត់ ដើម្បីកាត់ក្តីនេះ។
អេសាយ 28:6 - អាល់គីតាប ទ្រង់នឹងប្រោសប្រទានឲ្យចៅក្រមកាត់ក្តីដោយយុត្តិធម៌ ទ្រង់នឹងប្រទានឲ្យអស់អ្នកការពារទឹកដីមានកម្លាំងរុញច្រានសត្រូវដែលមកយាយី។ ព្រះគម្ពីរខ្មែរសាកល ជាវិញ្ញាណនៃសេចក្ដីយុត្តិធម៌ដល់អ្នកដែលអង្គុយកាត់ក្ដី ជាកម្លាំងដល់អ្នកដែលបង្វែរចម្បាំងឲ្យទៅវិញនៅខ្លោងទ្វារក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយជាគំនិតយុត្តិធម៌ ដល់អ្នកដែលអង្គុយជំនុំជម្រះ និងជាឫទ្ធិកម្លាំងដល់អ្នក ដែលបណ្តេញពួកពលខ្មាំងឲ្យថយចេញពីទ្វារក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងប្រោសប្រទានឲ្យចៅក្រមកាត់ក្ដីដោយយុត្តិធម៌ ព្រះអង្គនឹងប្រទានឲ្យអស់អ្នកការពារទឹកដីមានកម្លាំងរុញច្រានសត្រូវដែលមកយាយី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយជាគំនិតយុត្តិធម៌ ដល់អ្នក ដែលអង្គុយជំនុំជំរះ នឹងជាឫទ្ធិកំឡាំងដល់អ្នក ដែលបណ្តេញពួកពលខ្មាំងឲ្យថយចេញពីទ្វារក្រុង។ |
ប្រជាជនអ៊ីស្រអែលទាំងមូលបានដឹងអំពីការវិនិច្ឆ័យរបស់ស្តេចស៊ូឡៃម៉ាន ហើយពួកគេនាំគ្នាគោរពកោតខ្លាចស្តេច ព្រោះពួកគេយល់ឃើញថា អុលឡោះប្រទានប្រាជ្ញាញាណមកគាត់ ដើម្បីកាត់ក្តីនេះ។
ស្តេចចាត់តាំងមេទ័ពឲ្យធ្វើជាមេបញ្ជាការលើប្រជាជន ហើយស្តេចហៅពួកគេឲ្យប្រជុំគ្នា នៅព្រលានជិតទ្វារក្រុងរួចមានប្រសាសន៍លើកទឹកចិត្តពួកគេថា៖
ខាងស្តេចស្រុកអាស្ស៊ីរី មានតែកម្លាំងមនុស្សលោកប៉ុណ្ណោះ រីឯខាងយើងវិញ យើងមានអុលឡោះតាអាឡាជាម្ចាស់នៃយើង ទ្រង់នឹងជួយគាំទ្រយើងនៅពេលប្រយុទ្ធ»។ ប្រជាជនក៏នាំគ្នាទុកចិត្តលើពាក្យសំដីរបស់ស្តេចហេសេគា ជាស្តេចស្រុកយូដា។
អុលឡោះជាជំរក និងជាបង្អែកដ៏រឹងមាំរបស់យើង នៅពេលមានអាសន្ន ទ្រង់តែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នៅជាមួយយើង អុលឡោះជាម្ចាស់របស់យ៉ាកកូបជាជំរក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
កាលណាស្ដេចប្រកបដោយយុត្តិធម៌នៅលើរាជ្យបល្ល័ង្ក គាត់ពិចារណាឃើញអំពើអាក្រក់ភ្លាម។
ដ្បិតទ្រង់ជាកំពែងការពារមនុស្ស ទន់ខ្សោយ និងជាបង្អែករបស់មនុស្សទុគ៌ត ក្នុងពេលមានអាសន្ន ទ្រង់ក៏ជាជំរកនៅពេលមានភ្លៀងព្យុះ ហើយជាម្លប់បាំងកំដៅ ព្រោះកំហឹងរបស់មនុស្សសាហាវ ប្រៀបបាននឹងភ្លៀងព្យុះដ៏កំណាច។
មនុស្សម្នាលើកតម្កើងអុលឡោះតាអាឡា ព្រោះទ្រង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត! ទ្រង់ប្រទានឲ្យក្រុងស៊ីយ៉ូន មានពោរពេញដោយ សេចក្ដីសុចរិត និងយុត្តិធម៌។
អុលឡោះតាអាឡានឹងផ្លុំខ្យល់មកដូចភ្លើង ដើម្បីវិនិច្ឆ័យ និងជម្រះអ្នកក្រុងស៊ីយ៉ូន ឲ្យបានរួចផុតពីអំពើសៅហ្មង។ ទ្រង់ក៏លាងឈាមដែលគេបានបង្ហូរ នៅក្រុងយេរូសាឡឹមដែរ។
ពួកមេដឹកនាំរបស់ជនជាតិយូដានឹងគិតគ្នាថា: ប្រជាជននៅក្រុងយេរូសាឡឹមមានកម្លាំង ព្រោះអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលជាម្ចាស់របស់ពួកគេ។
គាត់ដែលអុលឡោះចាត់ឲ្យមក ថ្លែងបន្ទូលរបស់អុលឡោះ ព្រោះអុលឡោះប្រទានរសអុលឡោះមកគាត់យ៉ាងបរិបូណ៌។
«ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់បានឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់ តាមសេចក្ដីដែលអុលឡោះមានបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្ដខ្ញុំឡើយ គឺធ្វើតាមបំណងរបស់អុលឡោះដែលបានចាត់ឲ្យខ្ញុំមកនោះវិញ។
គឺទ្រង់ប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយរសអុលឡោះដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់អុលឡោះ។
ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាទៅច្បាំងជាមួយអ្នករាល់គ្នា ដើម្បីវាយប្រហារខ្មាំងសត្រូវជំនួសអ្នករាល់គ្នា ហើយប្រទានឲ្យអ្នករាល់គ្នាមានជ័យជំនះ”។
តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នក នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។