Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 33:5 - អាល់គីតាប

5 មនុស្ស‌ម្នា​លើក​តម្កើងអុលឡោះ‌តាអាឡា ព្រោះ​ទ្រង់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! ទ្រង់​ប្រទាន​ឲ្យ​ក្រុង​ស៊ីយ៉ូន មាន​ពោរ‌ពេញ​ដោយ សេចក្ដី​សុចរិត និង​យុត្តិធម៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ព្រះយេហូវ៉ា​ត្រូវបាន​លើកតម្កើង​ហើយ ពីព្រោះ​ព្រះអង្គ​គង់នៅ​ស្ថានដ៏ខ្ពស់ ព្រះអង្គ​បាន​បំពេញ​ស៊ីយ៉ូន​ដោយ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង​ហើយ ដ្បិត​ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 មនុស្ស‌ម្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! ព្រះអង្គ​ប្រទាន​ឲ្យ​ក្រុង​ស៊ីយ៉ូន មាន​ពោរ‌ពេញ​ដោយ សេចក្ដី​សុចរិត និង​យុត្តិធម៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង​ហើយ ដ្បិត​ទ្រង់​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ទ្រង់​បាន​ធ្វើ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត

សូមមើលជំពូក ចម្លង




អេសាយ 33:5
43 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​សំដែង​អំណាច​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! អុលឡោះ‌តាអាឡា​សំដែង​កម្លាំង​ប្រកប ដោយ​អំណាច។


ឱ​អុលឡោះ‌តាអាឡា​ដែល​នៅ សូរ៉កា​អើយ ខ្ញុំ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​រក​ទ្រង់។


ម៉ូសា និង​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ច្រៀង​ជូនអុលឡោះ‌តាអាឡា​ដូច​តទៅ៖ ខ្ញុំ​ច្រៀង​ជូនអុលឡោះ‌តាអាឡា ទ្រង់​មាន​ជ័យ​ជំនះ​ដ៏​ត្រចះ‌ត្រចង់ ទ្រង់​បាន​ធ្វើ​ឲ្យ​សេះ និង​ទាហាន​ដែល​ជិះ​លើ​វា លិច​លង់​ទៅ​ក្នុង​សមុទ្រ!


អុលឡោះ‌តាអាឡា​អើយ! ទ្រង់​មាន​អំណាច ដ៏​ថ្កុំ​ថ្កើង​អស្ចារ្យ! ទ្រង់​កំទេច​ខ្មាំង​សត្រូវ​ដោយ​អំណាច​របស់​ទ្រង់។


ឥឡូវ​នេះ ខ្ញុំ​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​ធំ​ឧត្តម​លើស​អ្វី​ទាំង​អស់ គឺ​ទ្រង់​រំដោះ​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ពេល​ដែល​ជន‌ជាតិ​អេស៊ីប​ជិះ​ជាន់​សង្កត់​សង្កិន»។


នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ពោល​ឡើង​ថា: ចូរ​អរគុណអុលឡោះ‌តាអាឡា ចូរ​ប្រកាស​នាម​របស់​ទ្រង់ ចូរ​ថ្លែង​ពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយ។ ចូរ​រំលឹក​ឲ្យ​គ្រប់ៗ​គ្នា​ដឹង​ថា នាម​របស់​ទ្រង់​ឧត្ដុង្គ‌ឧត្ដម​ណាស់។


ទ្រង់​នឹង​បន្ទាប​មនុស្ស​មាន​ចិត្ត​ព្រហើន ទ្រង់​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួត‌អាង។ នៅ​ថ្ងៃ​នោះ មាន​តែអុលឡោះ‌តាអាឡា​មួយ​គត់ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង


ទ្រង់​នឹង​បន្ទាប​មនុស្ស​ព្រហើន ទ្រង់​នឹង​ពង្រាប​មនុស្ស​អួត‌អាង។ នៅ​ថ្ងៃ​នោះ មាន​តែអុលឡោះ‌តាអាឡា​មួយ​គត់ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង។


នៅ​ថ្ងៃ​នោះ ក្នុង​ស្រុក​យូដា គេ​នឹង​ច្រៀង​បទ​ចំរៀង​ដូច​ត​ទៅ: «យើង​មាន​ក្រុង​មួយ​ដ៏​រឹង‌មាំ អុលឡោះ​ប្រទាន​ការ​សង្គ្រោះ​មក​យើង ទុក​ជា​កំពែង និង​ជញ្ជាំង ការពារ​យើង។


ទ្រង់​នឹង​ប្រោស​ប្រទាន​ឲ្យ​ចៅ‌ក្រម​កាត់​ក្តី​ដោយ​យុត្តិធម៌ ទ្រង់​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ការពារ​ទឹក​ដី​មាន​កម្លាំង​រុញ​ច្រាន​សត្រូវ​ដែល​មក​យាយី។


ប៉ុន្តែ អុលឡោះ‌តាអាឡា​រង់‌ចាំ​ពេល​ដែល​ទ្រង់ ត្រូវ​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា ទ្រង់​នឹង​ក្រោក​ឡើង ដើម្បី​បង្ហាញ ចិត្ត​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​សុចរិត។ អស់​អ្នក​ដែល​សង្ឃឹម​លើ​ទ្រង់ ប្រាកដ​ជា​មាន​សុភ‌មង្គល​ពុំ‌ខាន។


ពេល​នោះ នឹង​មាន​ស្តេច​គ្រង​រាជ្យ​ដោយ​សុចរិត ហើយ​ពួក​មេ​ដឹក​នាំ​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ក្រោក​ឡើង យើង​ត្រូវ​ងើប​ឡើង ដើម្បី​បង្ហាញ​អំណាច​របស់​យើង។


ពេល​នោះ មនុស្ស‌ម្នា​ច្រើន​ដូច​កណ្ដូប នាំ​គ្នា​ប្រមូល​យក​ជយ‌ភ័ណ្ឌ គេ​លើក​គ្នា​ដូច​ស្រមោច ទៅ​ដណ្ដើម​យក​ជយ‌ភ័ណ្ឌ​នោះ។


ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សានហេ‌រីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដឹង​ថា មាន​តែអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ​ដែល​ជា​ម្ចាស់!»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​សំដែង ភាព​ថ្កុំ‌ថ្កើង​របស់​ទ្រង់ ដោយ​វិនិច្ឆ័យ​ទោស​ពួក​គេ អុលឡោះ​ដ៏‌វិសុទ្ធ​នឹង​សំដែង​ភាព​វិសុទ្ធ​របស់​ទ្រង់ ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត។


ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង​សំដែង​ឫទ្ធិ។ យេរូ‌សាឡឹម​ជា​ក្រុង​ដ៏‌វិសុទ្ធ​អើយ ចូរ​តាក់​តែង​ខ្លួន​ដោយ​សម្លៀក‌បំពាក់ ដ៏​ល្អ​ប្រណីត ដ្បិត​សាសន៍​ដទៃ ដែល​មិន​បរិសុទ្ធ នឹង​លែង​ចូល​មក​លុក‌លុយ​អ្នក​ទៀត​ហើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ ចូរ​ប្រព្រឹត្ត​តាម​យុត្តិធម៌ និង​កាន់​តាម​សេចក្ដី​សុចរិត ដ្បិត​ការ​សង្គ្រោះ​របស់​យើង​មក​ជិត​បង្កើយ យើង​ក៏​សំដែង​សេចក្ដី​សុចរិត​របស់​យើង​ដែរ។


ដ្បិត​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ដែល​នៅ អស់‌កល្ប​ជា‌និច្ច ហើយ​ដែល​មាន​នាម​ដ៏‌វិសុទ្ធ​បំផុត មាន​បន្ទូល​ថា: យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត និង​ជា​ស្ថាន​ដ៏‌វិសុទ្ធ​មែន តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេ សង្កត់‌សង្កិន និង​មនុស្ស​ដែល​គេ​មើល‌ងាយ​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើល‌ងាយ និង​មនុស្ស​រង​ទុក្ខ​ខ្លោច‌ផ្សា។


ប្រជា‌ជន​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​សុចរិត ពួក​គេ​នឹង​គ្រប់‌គ្រង​ទឹក​ដី​នេះ​រហូត​ត​ទៅ។ ពួក​គេ​ប្រៀប​ដូច​ជា​កូន​ឈើ​ដែល​យើង​បាន​ដាំ យើង​បង្កើត​ពួក​គេ​មក ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង។


ដី​ធ្វើ​ឲ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗ ដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។


គឺ​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដែល​កាន់​ទុក្ខ​នោះ ទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះ ឲ្យ​គេ​លាប​ប្រេង​សំដែង​អំណរ​សប្បាយ ជំនួស​ភាព​ក្រៀម‌ក្រំ​នៃ​ការ​កាន់​ទុក្ខ ឲ្យ​គេ​ស្លៀក​ពាក់​យ៉ាង​ថ្លៃ‌ថ្នូរ ជំនួស​ខោ‌អាវ​ដាច់‌ដាច។ ពេល​នោះ គេ​នឹង​ប្រដូច​អ្នក​ក្រុង​យេរូ‌សាឡឹម ទៅ​នឹង​ដើម​ឈើ​សក្ការៈ​នៃ​ម្ចាស់​ដ៏​សុចរិត ជា​សួន​ឧទ្យាន​របស់អុលឡោះ‌តាអាឡា ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​ឲ្យ​មាន​ពន្លក គឺ​ស្ដេច​មួយ​នាក់​ដ៏​សុចរិត​កើត​ចេញ​ពី ពូជ‌ពង្ស​របស់​ទត។ ស្ដេច​នោះ​នឹង​គ្រង​រាជ្យ ប្រកប​ដោយ​ប្រាជ្ញា ព្រម​ទាំង​គ្រប់‌គ្រង​ស្រុក ដោយ​សុចរិត និង​យុត្តិធម៌។


នៅ​រជ្ជកាល​របស់​ស្តេច​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​ជូន​នាម​ស្តេច​នោះ​ថា “អុលឡោះ‌តាអាឡា​ជា​សេចក្ដី​សុចរិត​របស់​យើង”»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «នៅ​ពេល​ដែល​យើង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ ប្រជា‌ជន​ក្នុង​ស្រុក​យូដា និង​ក្នុង​ក្រុង​ទាំង‌ឡាយ នឹង​ពោល​ថា: “អ្នក​ជា​ដំណាក់​ដ៏​សុចរិត និង​ជា​ភ្នំ​ដ៏‌វិសុទ្ធ សូមអុលឡោះ‌តាអាឡា​ប្រទាន​ពរ​អ្នក!”


ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ កោត​ស្ញប់‌ស្ញែង និង​លើក​តម្កើង​សិរី‌រុង‌រឿង​ម្ចាស់​នៃ​សូរ៉កា ដ្បិត​ស្នា​ដៃ​របស់​ទ្រង់​សុទ្ធ​តែ​ត្រឹម​ត្រូវ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ទ្រង់​អាច​បន្ទាប​អស់​អ្នក​ដែល​វាយ‌ឫក​ខ្ពស់»។


ពេល​នោះ ទើប​សាសន៍​អ៊ីស្រ‌អែល​ទាំង​មូល​នឹង​ទទួល​ការ​សង្គ្រោះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថាៈ «អ្នក​ដែល​រំដោះ​នឹង​ចេញ​ពី ក្រុង​ស៊ីយ៉ូន គាត់​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​កូន​ចៅ យ៉ាកកូប


ក្នុង​គ្រា​ដែល​អុលឡោះ​អត់​ធ្មត់​ដល់​គេ​នោះ​ទេ។ ឥឡូវ​នេះ អុលឡោះ​ពេញ​ចិត្ត​បង្ហាញ​អំពី​របៀប​ដែល​ទ្រង់​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត ដើម្បី​សំដែង​ថា​អុលឡោះ​សុចរិត ហើយ​ទ្រង់​រាប់​អ្នក​ដែល​ជឿ​លើ​អ៊ីសា​ឲ្យ​បាន​សុចរិត​ផង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម