យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
អេសាយ 19:24 - អាល់គីតាប នៅគ្រានោះ ជនជាតិអ៊ីស្រអែលនឹងមករួមជាមួយជនជាតិអេស៊ីប និងជនជាតិអាស្ស៊ីរី ហើយជនជាតិទាំងបីនឹងធ្វើឲ្យពិភពលោកទាំងមូលស្គាល់ពររបស់អុលឡោះ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ អ៊ីស្រាអែលនឹងទៅជាទីបីជាមួយអេហ្ស៊ីប និងអាស្ស៊ីរី គឺជាពរនៅកណ្ដាលផែនដី; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ សាសន៍អ៊ីស្រាអែលនឹងជាសាសន៍ទីបីរួមសម្ពន្ធជាមួយសាសន៍អេស៊ីព្ទ និងសាសន៍អាសស៊ើរ ជាទីបញ្ចេញពរនៅកណ្ដាលផែនដី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ជនជាតិអ៊ីស្រាអែលនឹងមករួមជាមួយជនជាតិអេស៊ីប និងជនជាតិអាស្ស៊ីរី ហើយជនជាតិទាំងបីនឹងធ្វើឲ្យពិភពលោកទាំងមូលស្គាល់ព្រះពរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ សាសន៍អ៊ីស្រាអែល នឹងជាសាសន៍ទី៣សម្ពន្ធគ្នាជា១នឹងសាសន៍អេស៊ីព្ទ ហើយនឹងសាសន៍អាសស៊ើរ គឺជាទីបញ្ចេញពរ នៅកណ្តាលផែនដី |
យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
នៅគ្រានោះ នឹងមានផ្លូវមួយភ្ជាប់ពីស្រុកអេស៊ីបទៅស្រុកអាស្ស៊ីរី។ ជនជាតិអាស្ស៊ីរីនឹងធ្វើដំណើរទៅស្រុកអេស៊ីប ជនជាតិអេស៊ីបទៅស្រុកអាស្ស៊ីរី ហើយជនជាតិទាំងពីរនឹងគោរពបម្រើអុលឡោះតាអាឡាជាមួយគ្នា។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងប្រទានពរដល់ពួកគេថា: «ឲ្យអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរី ដែលយើងបានបង្កើតមក និងអ៊ីស្រអែលជាចំណែកមត៌ករបស់យើង បានទទួលពរ!»។
នៅថ្ងៃនោះ គេនឹងផ្លុំត្រែធំ ប្រជាជនដែលខ្ចាត់ព្រាត់នៅស្រុកអាស្ស៊ីរី ប្រជាជនដែលបែកខ្ញែកនៅស្រុកអេស៊ីប នឹងនាំគ្នាវិលត្រឡប់មកវិញ គេនឹងក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅលើភ្នំដ៏វិសុទ្ធ គឺនៅក្រុងយេរូសាឡឹម។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានា យើងលើកទង់របស់យើងឡើង ឲ្យប្រជាជនទាំងឡាយឃើញ គេនឹងបីកូនប្រុសៗរបស់អ្នក ហើយកូនស្រីៗរបស់អ្នកជិះនៅលើស្មា នាំត្រឡប់មកវិញ។
ទ្រង់មានបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់យ៉ាកកូបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
ទោះបីនៅសល់ប្រជាជនតែមួយភាគដប់ ក៏ពួកគេនឹងត្រូវភ្លើងឆេះដែរ ដូចដើមពោធិ និងដើមជ្រៃដែលគេកាប់ចោល នៅសល់តែគល់។ ប៉ុន្តែ នឹងមានពន្លកដ៏វិសុទ្ធ ដុះចេញពីគល់នោះ។
គឺគេមិនសង់ផ្ទះឲ្យអ្នកផ្សេងមកនៅ គេមិនដាំដំណាំទុកឲ្យអ្នកផ្សេង បរិភោគផលឡើយ ដ្បិតប្រជារាស្ត្ររបស់យើងនឹងមានអាយុវែង ដូចអាយុដើមឈើធំៗ អស់អ្នកដែលយើងជ្រើសរើស នឹងប្រើប្រាស់អ្វីៗដែលខ្លួនបានបង្កបង្កើត។
អុលឡោះតាអាឡាមានបន្ទូលទៀតថា: ពេលអ្នកចម្ការឃើញទំពាំងបាយជូរមានផ្លែល្អ គេពោលថា “កុំបំផ្លាញឲ្យសោះ ព្រោះទំពាំងបាយជូរនេះនឹងផ្តល់ស្រាឆ្ងាញ់”។ ចំពោះយើងវិញក៏ដូច្នោះដែរ ដោយយល់ដល់ពួកអ្នកបម្រើរបស់យើង យើងនឹងមិនបំផ្លាញជាតិសាសន៍នេះឡើយ។
អុលឡោះតាអាឡាមានបន្ទូលថា: យើងនឹងឲ្យសេចក្ដីសុខសាន្ត ហូរមកក្រុងនេះ ដូចទឹកទន្លេ យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ ដូចទឹកហូរប្រៀបមាត់ច្រាំង។ យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូន បីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។
យើងនឹងឲ្យពរពួកគេ ព្រមទាំងស្រុកភូមិដែលនៅជុំវិញភ្នំរបស់យើង ហើយធ្វើឲ្យភ្លៀងធ្លាក់ចុះមកតាមរដូវកាល ជាភ្លៀងដែលនាំពរមកជាមួយផង។
កូនចៅយូដា និងកូនចៅអ៊ីស្រអែលអើយ អ្នករាល់គ្នាធ្លាប់បង្ហាញឲ្យប្រជាជាតិនានាឃើញបណ្ដាសាយ៉ាងណា យើងក៏នឹងសង្គ្រោះអ្នករាល់គ្នា ដើម្បីបង្ហាញពររបស់អុលឡោះឲ្យពួកគេឃើញយ៉ាងនោះដែរ! កុំភ័យខ្លាចអ្វីឡើយ ចូរមានចិត្តក្លាហានឡើង!
គឺជាពន្លឺដែលនាំឲ្យមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ទ្រង់ និងជាសិរីរុងរឿងរបស់អ៊ីស្រអែល ជាប្រជារាស្ដ្រទ្រង់»។
បងប្អូនទាំងនោះបានសម្រេចចិត្ដដូច្នេះ ព្រោះគេមានជំពាក់បំណុលម្យ៉ាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្តិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្តិខាងលោកីយ៍ ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។
ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យពរដែលអ៊ីព្រហ៊ីមទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈអាល់ម៉ាហ្សៀសអ៊ីសាដែរ ហើយឲ្យយើងទទួលរសអុលឡោះដែលអុលឡោះបានសន្យាប្រទានមក ដោយយើងមានជំនឿ។
ចូរឲ្យប្រជាជាតិទាំងឡាយអបអរសាទរ ប្រជារាស្ត្ររបស់អុលឡោះតាអាឡា! ដ្បិតទ្រង់សងសឹកជួសអ្នកបម្រើរបស់ទ្រង់ ទ្រង់ដាក់ទោសបច្ចាមិត្ត។ ទ្រង់ធ្វើឲ្យទឹកដី និងប្រជារាស្ត្រ របស់ទ្រង់រួចផុតពីសៅហ្មង»។