ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាគ្រឿងសស្ត្រាវុធ ក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ?
អេសាយ 13:5 - អាល់គីតាប អ្នកទាំងនោះមកពីស្រុកឆ្ងាយៗ គឺមកពីជើងមេឃ អុលឡោះតាអាឡានឹងប្រើពួកគេ ដើម្បីសម្រេចតាមកំហឹងរបស់ទ្រង់ និងបំផ្លាញស្រុកនោះទាំងមូល។ ព្រះគម្ពីរខ្មែរសាកល ពួកគេមកពីស្រុកឆ្ងាយ ពីចុងបំផុតនៃផ្ទៃមេឃ គឺព្រះយេហូវ៉ា និងអាវុធនៃសេចក្ដីក្រេវក្រោធរបស់ព្រះអង្គនឹងមក ដើម្បីបំផ្លាញផែនដីទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមកពីស្រុកឆ្ងាយ ជាប្រទេសនៅជើងមេឃទីបំផុត គឺព្រះយេហូវ៉ា និងគ្រឿងអាវុធ នៃសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គ ដើម្បីនឹងបំផ្លាញស្រុកនោះទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះមកពីស្រុកឆ្ងាយៗ គឺមកពីជើងមេឃ ព្រះអម្ចាស់នឹងប្រើពួកគេ ដើម្បីសម្រេចតាមព្រះពិរោធរបស់ព្រះអង្គ និងបំផ្លាញស្រុកនោះទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមកពីស្រុកឆ្ងាយ ជាប្រទេសនៅជើងមេឃទីបំផុត គឺព្រះយេហូវ៉ា ហើយនឹងគ្រឿងអាវុធនៃសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់ ដើម្បីនឹងបំផ្លាញស្រុកនោះទាំងមូលទៅ។ |
ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាគ្រឿងសស្ត្រាវុធ ក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ?
ជនជាតិអាស្ស៊ីរីត្រូវវេទនាហើយ! យើងនឹងប្រើពួកគេជាដំបង ដើម្បីធ្វើតាមកំហឹងរបស់យើង។
យើងនឹងជំរុញជនជាតិមេឌី ឲ្យលើកគ្នាមកវាយប្រហារពួកគេ។ អ្នកទាំងនោះគ្មានចិត្តចង់បានមាស ឬប្រាក់ទេ។
អុលឡោះតាអាឡានឹងបំផ្លាញផែនដីឲ្យ វិនាស។ ទ្រង់នឹងរំលើងផែនដី ហើយកំចាត់កំចាយ មនុស្សម្នាដែលរស់នៅលើផែនដី
ឱប្រជាជនរបស់ខ្ញុំអើយ! ចូរនាំគ្នាចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា ហើយបិទទ្វារឲ្យជិត។ ត្រូវនៅសំងំលាក់ខ្លួន រហូតទាល់តែអុលឡោះលែងខឹង
មើល អុលឡោះតាអាឡាផ្ទាល់នឹងមកពីចម្ងាយ ទាំងខឹង ដូចខ្យល់បក់បោកយ៉ាងខ្លាំង ទ្រង់មានបន្ទូលដោយខឹង បន្ទូលរបស់ទ្រង់ប្រៀបបាននឹងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
អុលឡោះតាអាឡាទាស់ចិត្តនឹង ប្រជាជាតិទាំងអស់ ទ្រង់ខឹងនឹងកងទ័ពទាំងប៉ុន្មាន របស់ពួកគេ។ ទ្រង់បំផ្លាញពួកគេ ទ្រង់បញ្ជូនពួកគេទៅឲ្យខ្មាំង សម្លាប់រង្គាល។
ប្រជាជនទាំងមូលអើយ ចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ! មិត្តសម្លាញ់របស់យើងនឹងប្រហារក្រុងបាប៊ីឡូន ព្រមទាំងដាក់ទោសជនជាតិខាល់ដេ ស្របតាមបំណងរបស់យើង។ ក្នុងចំណោមព្រះឯទៀតៗ តើព្រះណាបានប្រាប់ ឲ្យដឹងជាមុនអំពីព្រឹត្តិការណ៍នេះ។
ទ្រង់លើកទង់ឡើង ជាសញ្ញាដល់ប្រជាជាតិ ដែលនៅឆ្ងាយៗ ទ្រង់ធ្វើសញ្ញាហៅពួកគេ ពីស្រុកដាច់ស្រយាលនៃផែនដី ពួកគេក៏នាំគ្នារូតរះមកយ៉ាងឆាប់រហ័ស។
កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹម បានសុខសាន្តដូច្នេះ អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ ដូចស្មៅលាស់ស្រស់បំព្រង។ អុលឡោះតាអាឡានឹងសំដែងអំណាច ឲ្យអ្នកបម្រើរបស់ទ្រង់ឃើញ តែទ្រង់សំដែងកំហឹងទាស់នឹង ខ្មាំងសត្រូវរបស់ទ្រង់។
នៅគ្រានោះអុលឡោះតាអាឡានឹងហៅហ្វូងរុយ ដែលនៅខាងចុងជ្រោយទន្លេនីល និងហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី
អុលឡោះតាអាឡាបានបើកឃ្លាំងរបស់ទ្រង់ ហើយយកគ្រឿងសស្រ្ដាវុធ នៃកំហឹងចេញមក ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល និងប្រើ គ្រឿងសស្រ្ដាវុធទាំងនេះ នៅស្រុកខាល់ដេ។
ប្រជាជាតិមួយនៅទិសខាងជើង លើកទ័ពមកវាយក្រុងបាប៊ីឡូន ធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសាន គ្មាននរណារស់នៅទៀតទេ គឺទាំងមនុស្ស ទាំងសត្វ រត់ចេញពីទីនោះ អស់គ្មានសល់។
យើងនឹងប្រមូលប្រជាជាតិនានា ដែលជាមហាអំណាច ពីស្រុកខាងជើង ឲ្យមកវាយលុកក្រុងបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងរៀបក្បួនទ័ព វាយយកក្រុងនេះ ព្រួញរបស់ពួកគេបាញ់មិនចេះខុសទេ គឺប្រៀបដូចជាទាហានដ៏មានថ្វីដៃ ដែលឥតត្រឡប់មកវិញ ដោយពុំបានប្រហារជីវិតមនុស្សឡើយ។
ចូរសំរួចមុខព្រួញ ហើយដាក់ព្រួញពេញបំពង់ អុលឡោះតាអាឡាមានគម្រោងការកំទេចក្រុងបាប៊ីឡូន ហេតុនេះបានជាទ្រង់ជំរុញ ស្ដេចស្រុកមេឌីឲ្យសម្រេចការនេះ ដ្បិតអុលឡោះតាអាឡាសងសឹកពួកបាប៊ីឡូន ព្រោះពួកគេកំទេចម៉ាស្ជិទរបស់ទ្រង់!
សំរែកយំសោកនៃប្រជាជនរបស់ខ្ញុំ លាន់ឮពីដែនដីដ៏សែនឆ្ងាយ អុលឡោះតាអាឡាលែងនៅក្រុងស៊ីយ៉ូនហើយឬ? ក្រុងស៊ីយ៉ូនលែងមានស្តេចហើយឬ? «ហេតុអ្វីបានជាពួកគេធ្វើឲ្យយើងខឹង ដោយសាររូបព្រះក្លែងក្លាយជាព្រះឥតបានការ របស់សាសន៍ដទៃដូច្នេះ?»។
ដូច្នេះ យើងនឹងជះកំហឹងរបស់យើងទៅលើពួកគេ ភ្លើងនៃកំហឹងរបស់យើងផ្ដន្ទាទោសពួកគេ។ យើងដាក់ទោសពួកគេតាមអំពើដែលខ្លួនបានប្រព្រឹត្ត» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ពេលនោះ មានសំឡេងត្រែលាន់ឮរំពងឡើង លោកក៏ចាត់ពួកម៉ាឡាអ៊ីកាត់របស់លោកឲ្យទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលអុលឡោះបានជ្រើសរើស ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង»។