អេសាយ 13:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 អ្នកទាំងនោះមកពីស្រុកឆ្ងាយៗ គឺមកពីជើងមេឃ ព្រះអម្ចាស់នឹងប្រើពួកគេ ដើម្បីសម្រេចតាមព្រះពិរោធរបស់ព្រះអង្គ និងបំផ្លាញស្រុកនោះទាំងមូល។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ពួកគេមកពីស្រុកឆ្ងាយ ពីចុងបំផុតនៃផ្ទៃមេឃ គឺព្រះយេហូវ៉ា និងអាវុធនៃសេចក្ដីក្រេវក្រោធរបស់ព្រះអង្គនឹងមក ដើម្បីបំផ្លាញផែនដីទាំងមូល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 គេមកពីស្រុកឆ្ងាយ ជាប្រទេសនៅជើងមេឃទីបំផុត គឺព្រះយេហូវ៉ា និងគ្រឿងអាវុធ នៃសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គ ដើម្បីនឹងបំផ្លាញស្រុកនោះទាំងមូល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 គេមកពីស្រុកឆ្ងាយ ជាប្រទេសនៅជើងមេឃទីបំផុត គឺព្រះយេហូវ៉ា ហើយនឹងគ្រឿងអាវុធនៃសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់ ដើម្បីនឹងបំផ្លាញស្រុកនោះទាំងមូលទៅ។ សូមមើលជំពូកអាល់គីតាប5 អ្នកទាំងនោះមកពីស្រុកឆ្ងាយៗ គឺមកពីជើងមេឃ អុលឡោះតាអាឡានឹងប្រើពួកគេ ដើម្បីសម្រេចតាមកំហឹងរបស់ទ្រង់ និងបំផ្លាញស្រុកនោះទាំងមូល។ សូមមើលជំពូក |
កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹម បានសុខសាន្តដូច្នេះ អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ ដូចស្មៅលាស់ស្រស់បំព្រង។ ព្រះអម្ចាស់នឹងសម្តែងព្រះបារមី ឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញ តែព្រះអង្គសម្តែងព្រះពិរោធទាស់នឹង ខ្មាំងសត្រូវរបស់ព្រះអង្គ។