Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 34:2 - អាល់គីតាប

2 អុលឡោះ‌តាអាឡា​ទាស់​ចិត្ត​នឹង ប្រជា‌ជាតិ​ទាំង​អស់ ទ្រង់​ខឹង​នឹង​កង‌ទ័ព​ទាំង​ប៉ុន្មាន របស់​ពួក​គេ។ ទ្រង់​បំផ្លាញ​ពួក​គេ ទ្រង់​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង សម្លាប់​រង្គាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ដ្បិត​ព្រះពិរោធ​របស់​ព្រះយេហូវ៉ា​មកលើ​គ្រប់ទាំង​ប្រជាជាតិ ហើយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​មកលើ​ពលទ័ព​ទាំងអស់​របស់ពួកគេ​។ ព្រះអង្គ​បាន​ញែកចេញបំផ្លាញ​ពួកគេ ក៏​បាន​ប្រគល់​ពួកគេ​ទៅ​ការកាប់សម្លាប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រោះ​យេហូវ៉ា​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​គ្រប់​ទាំង​សាសន៍ ហើយ​ព្រះ‌អង្គ​ក្រោធ​ចំពោះ​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ ព្រះ‌អង្គ​បំផ្លាញ​គេ​អស់​រលីង ក៏​បាន​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌អម្ចាស់​ទាស់​ព្រះ‌ហឫទ័យ​នឹង ប្រជា‌ជាតិ​ទាំង​អស់ ព្រះអង្គ​ព្រះ‌ពិរោធ​នឹង​កង‌ទ័ព​ទាំង​ប៉ុន្មាន របស់​ពួក​គេ។ ព្រះអង្គ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ ព្រះអង្គ​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង សម្លាប់​រង្គាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​គ្រប់​ទាំង​សាសន៍ ហើយ​ទ្រង់​ក្រោធ​ចំពោះ​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង ក៏​បាន​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​ស្លាប់

សូមមើលជំពូក ចម្លង




អេសាយ 34:2
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ ដោយ​កំហឹង ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត ដោយ‌សារ​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់ ទ្រង់​មាន​បន្ទូល​ថា៖


គេ​ប្រមូល​ខ្មោច​កង្កែប​គរ​ជា​គំនរ ហើយ​មាន​ក្លិន​ស្អុយ​ពាស​ពេញ​ស្រុក។


ជន‌ជាតិ​អាស្ស៊ីរី​ត្រូវ​វេទនា​ហើយ! យើង​នឹង​ប្រើ​ពួក​គេ​ជា​ដំបង ដើម្បី​ធ្វើ​តាម​កំហឹង​របស់​យើង។


អ្នក​ទាំង​នោះ​មក​ពី​ស្រុក​ឆ្ងាយៗ គឺ​មក​ពី​ជើង​មេឃ អុលឡោះ‌តាអាឡា​នឹង​ប្រើ​ពួក​គេ ដើម្បី​សម្រេច​តាម​កំហឹង​របស់​ទ្រង់ និង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។


ចូរ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ ដ្បិត​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​មក​ជិត​បង្កើយ​ហើយ។ នៅ​ថ្ងៃ​នោះ ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នឹង​ធ្វើ​ឲ្យ​កើត​មហន្ត‌រាយ។


ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ! ចូរ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា ហើយ​បិទ​ទ្វារ​ឲ្យ​ជិត។ ត្រូវ​នៅ​សំងំ​លាក់​ខ្លួន រហូត​ទាល់​តែ​អុលឡោះ​លែង​ខឹង


នៅ​ថ្ងៃ​មហា​ពិឃាត គឺ​ថ្ងៃ​ដែល​បន្ទាយ​ទាំង​ប៉ុន្មាន ត្រូវ​រលំ នោះ​នឹង​មាន​ទឹក​ហូរ​ស្រោច​ស្រព ភ្នំ​ទាំង​ធំ​ទាំង​តូច។


ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែលអុលឡោះ‌តាអាឡា​សំដែង ចិត្ត​មេត្តា‌ករុណា និង​ពី​ថ្ងៃ​កំណត់​ដែល​ម្ចាស់​របស់​យើង ដាក់​ទោស​មនុស្ស​អាក្រក់ ហើយ​សំរាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ


យើង​ជាន់​កំទេច​ជាតិ​សាសន៍​ទាំង‌ឡាយ មក​ពី​យើង​ខឹង​យ៉ាង​ខ្លាំង យើង​ដាក់​ទោស​គេ​យ៉ាង​សែន​វេទនា យើង​នឹង​បង្ហូរ​ឈាម​របស់​គេ​នៅ​លើ​ផែនដី។


យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់​ដោយ​មុខ​ដាវ អ្នក​រាល់​គ្នា​នឹង​លុត​ជង្គង់​ចុះ​ឲ្យ​គេ​អារ ក ដ្បិត​យើង​បាន​ហៅ​តែ​អ្នក​រាល់​គ្នា​មិន​ឆ្លើយ​ទេ យើង​បាន​និយាយ​តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ ដែល​យើង​យល់​ថា​អាក្រក់ គឺ​អំពើ​ដែល​យើង​មិន​ពេញ​ចិត្ត។


កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម បាន​សុខ‌សាន្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ អុលឡោះ‌តាអាឡា​នឹង​សំដែង​អំណាច ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ឃើញ តែ​ទ្រង់​សំដែង​កំហឹង​ទាស់​នឹង ខ្មាំង​សត្រូវ​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​ទាំង​អស់ ដោយ​ប្រើ​ភ្លើង និង​ដាវ អុលឡោះ‌តាអាឡា​នឹង​ប្រហារ​មនុស្ស​ជា​ច្រើន។


សំឡេង​របស់​ទ្រង់​លាន់​ឮ រហូត​ដល់​ចុង​ផែនដី ដ្បិតអុលឡោះ‌តាអាឡា​មាន​សំណុំ​រឿង​ចោទ​ប្រកាន់ ប្រជា‌ជាតិ​ទាំង​អស់ ទ្រង់​កាត់​ក្ដី​មនុស្ស​លោក​ទាំង​មូល។ ទ្រង់​ប្រគល់​មនុស្ស​មាន​ទោស ទៅ​ឲ្យ​គេ​ប្រហារ​ដោយ​មុខ​ដាវ”» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល ទៀត​ថា គ្រោះ​កាច​នឹង​ឆ្លង​ពី​ប្រជា‌ជាតិ​មួយ ទៅ​ប្រជា‌ជាតិ​មួយ​ទៀត។ ព្យុះ​សង្ឃរា​មួយ​នឹង​បក់​បោក​មក​ពី ទី​ដាច់​ស្រយាល​នៃ​ផែនដី។


នៅ​ថ្ងៃ​នោះ សាក‌សព​របស់​អស់​អ្នក​ដែលអុលឡោះ‌តាអាឡា​ប្រហារ​នឹង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផែនដី គ្មាន​នរណា​កាន់​ទុក្ខ គ្មាន​នរណា​ប្រមូល​សព​ពួក​គេ​យក​ទៅ​បញ្ចុះ​ឡើយ គឺ​សាក‌សព​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី​នៅ​លើ​ដី។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា: ដោយ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង​បំផុត​នោះ យើង​និយាយ​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ឯ​ទៀតៗ ជា​ពិសេស​ប្រឆាំង​នឹង​ស្រុក​អេដុម​ទាំង​មូល ព្រោះ​ពួក​គេ​បាន​ចាប់​យក​ទឹក​ដី​យើង​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ពួក​គេ​សប្បាយ​ចិត្ត​រឹប​អូស និង​បំផ្លាញ​ស្រុក​នេះ​ឥត​ត្រា​ប្រណី​ឡើយ។


ហេតុ​នេះ ចូរ​ចាំ​យើង​សិន! ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។ យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយ យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះ ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ ផែនដី​ទាំង​មូល -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​នឹង​ចេញ​មក ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះ ដូច​នៅ​ថ្ងៃ​ទ្រង់​ធ្វើ​សឹក​សង្គ្រាម និង​ថ្ងៃ​ទ្រង់​ប្រយុទ្ធ​នឹង​គូ​សត្រូវ។


អុលឡោះ​សំដែង​កំហឹង​ពី​សូរ៉កា​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិ‌ប័តន៍ ទ្រង់​ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ដ ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​ឲ្យ​លេច​ចេញ​មក


អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ស្រុក​នោះ​មាន​ចិត្ត​រឹង‌រូស​ចង់​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ដើម្បី​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល បំផ្លាញ​ពួក​គេ​ជូន​ផ្តាច់​ដល់​ទ្រង់ ឥត​ត្រា​ប្រណី​ឡើយ គឺ​សម្លាប់​ពួក​គេ​ឲ្យ​វិនាស​សូន្យ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


អស់​អ្នក​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត ក៏​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ។


ពួក​គេ​បាន​ឡើង​ទៅ​ច្បាំង​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល ហើយ​ឡោម‌ព័ទ្ធ​ទី​បោះ​ជំរំ​របស់​ប្រជា‌រាស្ដ្រ​អុលឡោះ ព្រម​ទាំង​ឡោម‌ព័ទ្ធ​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់​ថែម​ទៀត​ផង។ ក៏​ប៉ុន្ដែ មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​លេប​ពួក​គេ​អស់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម