ប៉ុន្តែ ធ្នូរបស់យូសុះមានប្រៀបជាង យូសុះនៅតែខ្លាំងពូកែជានិច្ច។ សូមអំណាចនៃអុលឡោះជាម្ចាស់របស់យ៉ាកកូប ដែលគ្មាននរណាអាចយកជ័យជំនះបាន សូមទ្រង់ដែលជាអ្នកគង្វាល និងជាថ្មដារបស់ជនជាតិអ៊ីស្រអែល
អេសាយ 1:24 - អាល់គីតាប ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល គឺម្ចាស់ដ៏មានអំណាច របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: យើងនឹងដណ្ដើមយកជ័យជំនះពីបច្ចាមិត្តរបស់យើង ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង! ព្រះគម្ពីរខ្មែរសាកល ដូច្នេះ នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារ ជាព្រះដ៏មានព្រះចេស្ដានៃអ៊ីស្រាអែល៖ “វេទនាហើយ! យើងនឹងធូរខ្លួនពីពួកបច្ចាមិត្តរបស់យើង ហើយសងសឹកពួកសត្រូវរបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តានៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ យើងនឹងដោះពួកតតាំង នឹងយើងចេញឲ្យធូរខ្លួនវិញ យើងនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាព្រះជាអម្ចាស់ នៃពិភពទាំងមូល គឺព្រះដ៏មានឫទ្ធិចេស្ដា របស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: យើងនឹងដណ្ដើមយកជ័យជម្នះពីបច្ចាមិត្តរបស់យើង ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តា នៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា អា៎ អញនឹងដោះពួកតតាំងនឹងអញចេញឲ្យធូរខ្លួនវិញ អញនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ |
ប៉ុន្តែ ធ្នូរបស់យូសុះមានប្រៀបជាង យូសុះនៅតែខ្លាំងពូកែជានិច្ច។ សូមអំណាចនៃអុលឡោះជាម្ចាស់របស់យ៉ាកកូប ដែលគ្មាននរណាអាចយកជ័យជំនះបាន សូមទ្រង់ដែលជាអ្នកគង្វាល និងជាថ្មដារបស់ជនជាតិអ៊ីស្រអែល
គាត់បានស្បថជាមួយអុលឡោះតាអាឡា គឺគាត់បានសន្យាជាមួយអុលឡោះដ៏មានចេស្ដា ជាម្ចាស់របស់យ៉ាកកូប ថា:
អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ! ដ្បិតអុលឡោះជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលនៅកណ្ដាលចំណោមអ្នករាល់គ្នា ទ្រង់ឧត្ដុង្គឧត្ដម!
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងច្រៀងយ៉ាងសប្បាយ ដូចនៅរាត្រីដែលគេប្រារព្ធពិធីបុណ្យ អ្នករាល់គ្នាឡើងទៅលើភ្នំរបស់អុលឡោះតាអាឡា ដែលជាថ្មដារបស់ជនជាតិអ៊ីស្រអែល ដោយមានចិត្តអរសប្បាយ ដូចអ្នកដើរតាមចង្វាក់សំឡេងខ្លុយ។
ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា: ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ម្ចាស់របស់អ្នករាល់គ្នា! គាត់មកសងសឹក គាត់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺគាត់ផ្ទាល់ មកសង្គ្រោះអ្នករាល់គ្នា។
យើងនឹងឲ្យពួកសង្កត់សង្កិនអ្នក ស៊ីសាច់ខ្លួនឯង ហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួន ដូចផឹកស្រាថ្មី។ ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា យើងនេះហើយជាអុលឡោះតាអាឡា ដែលសង្គ្រោះ និងលោះអ្នក យើងជាម្ចាស់របស់យ៉ាកកូប ជាម្ចាស់ប្រកបដោយអំណាច។
ទ្រង់ដាក់ទោសម្នាក់ៗតាមអំពើ ដែលខ្លួនប្រព្រឹត្ត។ ទ្រង់ដាក់ទោសខ្មាំងសត្រូវ និងបច្ចាមិត្តយ៉ាងខ្លាំង សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ ក៏ទ្រង់ដាក់ទោសដែរ។
ប្រជាជាតិ និងស្ដេចទាំងឡាយ នឹងធ្វើជាមេដោះរបស់អ្នក។ អ្នកនឹងទទួលស្គាល់ថា អ្នកសង្គ្រោះរបស់អ្នក គឺអុលឡោះតាអាឡា ម្ចាស់ដែលលោះអ្នក គឺម្ចាស់របស់យ៉ាកកូប ជាម្ចាស់ប្រកបដោយអំណាច។
ព្រមទាំងប្រកាសពីឆ្នាំដែលអុលឡោះតាអាឡាសំដែង ចិត្តមេត្តាករុណា និងពីថ្ងៃកំណត់ដែលម្ចាស់របស់យើង ដាក់ទោសមនុស្សអាក្រក់ ហើយសំរាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
យើងបានគ្រោងទុកថា នឹងដាក់ទោសពួកគេនៅថ្ងៃនេះ ឆ្នាំកំណត់ដែលយើងត្រូវលោះ ប្រជារាស្ត្ររបស់យើង ក៏បានមកដល់ហើយ។
ប៉ុន្តែ ម្ចាស់ដែលលោះពួកគេ ទ្រង់ប្រកបដោយអំណាច ទ្រង់មាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ទ្រង់ពិតជារកយុត្តិធម៌ឲ្យពួកគេ ហើយនាំសេចក្ដីសុខមកលើទឹកដី និងធ្វើឲ្យ អ្នកស្រុកបាប៊ីឡូនកើតចលាចល។
តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេ ព្រោះតែអំពើទាំងនោះទេឬ? តើមិនគួរឲ្យយើងដាក់ទោសប្រជាជាតិ បែបនេះទេឬ?» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពេលដាក់ទោសនាងរួចហើយ យើងនឹងរសាយកំហឹង។ យើងលែងប្រច័ណ្ឌ យើងស្ងប់ចិត្តលែងខឹងសម្បារនឹងនាងទៀត។
ចំណែកឯយើងវិញ យើងក៏នឹងទះដៃដែរ រហូតទាល់តែស្ងប់កំហឹងរបស់យើង នេះជាពាក្យរបស់យើង ដែលជាអុលឡោះតាអាឡា»។
ប្រជាជនមួយភាគបីនៅក្រុងនេះនឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត និងដោយទុរ្ភិក្ស មួយភាគបីនឹងស្លាប់ដោយមុខដាវ ហើយមួយភាគបីទៀត យើងនឹងកំចាត់កំចាយឲ្យទៅគ្រប់ទិសទី ដោយយកដាវដេញតាមពីក្រោយផង។
យើងនឹងបណ្ដោយតាមកំហឹងរបស់យើង រហូតចប់ចុងចប់ដើម។ យើងនឹងជះកំហឹងរបស់យើងលើពួកគេ រហូតទាល់តែអស់ចិត្ត។ ពេលនោះ ពួកគេនឹងដឹងថា យើងជាអុលឡោះតាអាឡាដែលបាននិយាយជាមួយពួកគេ យើងដាក់ទោសគេតាមកំហឹងរបស់យើង ព្រោះយើងមានចិត្តប្រច័ណ្ឌ។
អុលឡោះតាអាឡាពេញចិត្តប្រទានពរឲ្យអ្នករាល់គ្នា កើនចំនួនច្រើនឡើងយ៉ាងណា ទ្រង់ក៏មានចិត្តរីករាយនឹងកំទេចអ្នករាល់គ្នា ហើយប្រហារអ្នករាល់គ្នាឲ្យវិនាសយ៉ាងនោះដែរ។ ទ្រង់នឹងដកអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់។
ចូរឲ្យប្រជាជាតិទាំងឡាយអបអរសាទរ ប្រជារាស្ត្ររបស់អុលឡោះតាអាឡា! ដ្បិតទ្រង់សងសឹកជួសអ្នកបម្រើរបស់ទ្រង់ ទ្រង់ដាក់ទោសបច្ចាមិត្ត។ ទ្រង់ធ្វើឲ្យទឹកដី និងប្រជារាស្ត្រ របស់ទ្រង់រួចផុតពីសៅហ្មង»។
ឥឡូវនេះ គាត់រង់ចាំអុលឡោះបង្ក្រាបខ្មាំងសត្រូវរបស់គាត់ ឲ្យចុះចូលក្រោមជើងគាត់។
ហេតុនេះគ្រោះកាចផ្សេងៗនឹងកើតមានដល់ក្រុងនេះ ក្នុងថ្ងៃតែមួយ គឺអ្នកក្រុងនឹងត្រូវស្លាប់ កាន់ទុក្ខ ស្រេកឃ្លាន ហើយនឹងមានភ្លើងឆេះបំផ្លាញក្រុងថែមទៀតផង ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដែលវិនិច្ឆ័យទោសក្រុងនេះ ទ្រង់ប្រកបដោយអំណាច។