ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 2:17 - អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បង​ប្អូន​របស់​គាត់​គ្រប់​ជំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មូស្ទី​ដែល​មាន​ចិត្ដ​មេត្ដា‌ករុណា មាន​ចិត្ដ​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​អុលឡោះ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ព្រះអង្គ​ត្រូវតែ​បានដូច​បងប្អូន​ក្នុង​គ្រប់ជំពូក ដើម្បីឲ្យ​ព្រះអង្គ​បានជា​មហាបូជាចារ្យ​ដែល​មានចិត្តមេត្តា និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ខាងឯ​ព្រះ ដើម្បី​ថ្វាយយញ្ញបូជាលួងព្រះហឫទ័យ​សម្រាប់​បាប​របស់​ប្រជាជន​។

សូមមើលជំពូក

Khmer Christian Bible

ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​មាន​លក្ខណៈ​ដូច​ជា​បងប្អូន​របស់​ព្រះអង្គ​គ្រប់​យ៉ាង​ ដើម្បី​ត្រលប់​ជា​សម្ដេច​សង្ឃ​ដ៏​មាន​ចិត្ត​មេត្តា​ករុណា​ និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ដែល​ទាក់ទង​នឹង​ព្រះជាម្ចាស់​ ហើយ​ថ្វាយ​តង្វាយ​លោះបាប​របស់​ប្រជាជន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ​ហើយ​បាន​ជា​គួរ​ឲ្យ​ព្រះ‌អង្គ មាន​លក្ខណៈ​ដូច​បង‌ប្អូន​របស់​ព្រះ‌អង្គ​គ្រប់​ជំពូក​ដែរ ដើម្បី​ធ្វើ​ជា​សម្តេច​សង្ឃ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​រំដោះ​ប្រជាជន​ឲ្យ​រួច​ពី​បាប។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បងប្អូន​របស់​ព្រះអង្គ​គ្រប់​ចំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មហា​បូជា‌ចារ្យ* ដែល​មាន​ចិត្ត​មេត្តា‌ករុណា មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ‌ជាម្ចាស់ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប*​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់​បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សំដេច​សង្ឃ ដែល​មាន​ព្រះ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ‌ត្រង់​ក្នុង​ការ​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ ប្រយោជន៍​នឹង​ថ្វាយ​ដង្វាយ ឲ្យ​ធួន​នឹង​បាប​របស់​ប្រជា‌ជន​ទាំង‌ឡាយ

សូមមើលជំពូក



ហេព្រើរ 2:17
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​អ៊ីមុាំ​ក៏​សម្លាប់​ពពែ​ឈ្មោល ហើយ​ដាក់​ឈាម​នៅ​លើ​អាសនៈ ទូរអា​សូម​អុលឡោះ​រំដោះ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ដ្បិត​ស្តេច​បាន​ប្រកាស​ថា គូរបាន​ដុត និង​គូរបាន​រំដោះ​បាប​នេះ​ត្រូវ​ធ្វើ​សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល។


គាត់​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះ យក​ចិត្ត​ស្មោះ​ត្រង់​ធ្វើ​ជា​សង្វារ។


រីឯ​ហ្វូង​សត្វ​នៅ​តាម​វាល​ស្មៅ​នៃ​ស្រុក​អ៊ីស្រ‌អែល ក្នុង​ហ្វូង​ចៀម​ដែល​មាន​ចំនួន​ពីរ​រយ​ក្បាល ត្រូវ​យក​មួយ​ក្បាល​មក​ធ្វើ​ជា​គូរបាន​ដុត ជា​គូរបាន​មេត្រី‌ភាព និង​ធ្វើ​ពិធី​រំដោះ​បាប - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


មេ​ដឹក​នាំ​មាន​ភារកិច្ច​ចាត់​ចែង​គូរបាន​ដុត ជំនូន​ផ្សេងៗ និង​ពិធី​ច្រួច‌ស្រា ព្រម​ទាំង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី ថ្ងៃ​ឈប់​សម្រាក និង​បុណ្យ​ដ៏​សំខាន់​ឯ​ទៀតៗ​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​ប្រារព្ធ​ធ្វើ។ គេ​នឹង​ជូន​គូរបាន​លោះ​បាប ជំនូន​ម្សៅ គូរបាន​ដុត គូរបាន​នៃ​មេត្រី‌ភាព និង​ធ្វើ​ពិធី​រំដោះ​បាប​កូន​ចៅ​អ៊ីស្រ‌អែល»។


នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ក្នុង​ខែ​ដដែល​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ ដើម្បី​លោះ​បាប​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​អចេតនា ឬ​ដោយ​ធ្វេស‌ប្រហែស។ អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ ដើម្បី​ជម្រះ​ម៉ាស្ជិទ​ឲ្យ​បាន​បរិសុទ្ធ។


ទ្រង់​បាន​កំណត់​ពេល​ប្រាំ‌ពីរ​ឆ្នាំ ចិត‌សិប​ដង សម្រាប់​ប្រជា‌ជន និង​ក្រុង​ដ៏‌វិសុទ្ធ​របស់​អ្នក ដើម្បី​លុប​បំបាត់​អំពើ​ទុច្ចរិត បញ្ឈប់​អំពើ​បាប លើក‌លែង​កំហុស នាំ​មក​នូវ​សេចក្ដី​សុចរិត​អស់‌កល្ប​ជា‌និច្ច ហើយ​សម្រេច​តាម​សេចក្ដី​ដែល​មាន​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ និង​តាម​សេចក្ដី​ដែល​ណាពី​បាន​ថ្លែង​ទុក ព្រម​ទាំង​ចាក់​ប្រេង​លើ​ទី‌សក្ការៈ​បំផុត ដើម្បី​ញែក​ទុក​ជូន​អុលឡោះ។


រីឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត​ដៃ​របស់​អ៊ីមុាំ គាត់​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​អ្នក​ទទួល​ពិធី​ជម្រះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ​នៅ​ចំពោះអុលឡោះ‌តាអាឡា។


គាត់​ធ្វើ​ដូច្នេះ ដើម្បី​ជម្រះទី​សក្ការៈ​បំផុត​ឲ្យ​បាន​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅ‌ហ្មង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ គាត់​ក៏​ត្រូវ​ធ្វើ​ពិធី​ប្រោះ​ឈាម​បែប​នេះ​លើ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដែល​ស្ថិត​នៅ​កណ្តាល​ចំណោម​ពួក​គេ ជា​មនុស្ស​មិន​បរិសុទ្ធ។


រីឯ​សាច់​របស់​សត្វ​ដែល​គេ​យក​ឈាម​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​សម្រាប់​ពិធី​រំដោះ​បាប​នោះ មិន​ត្រូវ​បរិភោគ​ទេ គឺ​ត្រូវ​ដុត​ទាំង​អស់»។


ម៉ូសា​អារ​ក​គោ​យក​ឈាម​វា រួច​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម លាប​លើ​ស្នែង​នៅ​តាម​មុម​ទាំង​បួន​របស់​អាសនៈ ដើម្បី​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ។ គាត់​យក​ឈាម​ចាក់​នៅ​ត្រង់​ជើង​អាសនៈ និង​ធ្វើ​ពិធី​រំដោះ​បាប ដើម្បី​ញែក​អាសនៈ​ជា​សក្ការៈ។


អ៊ីមុាំ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​សម្រាប់​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល នោះអុលឡោះ‌តាអាឡា​នឹង​លើក​លែង​ទោស​ឲ្យ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា។ ពួក​គេ​ត្រូវ​យក​គូរបាន​ដុត ព្រម​ទាំង​សត្វ​ដែល​ត្រូវ​ធ្វើ​គូរបាន​មក​ជូនអុលឡោះ‌តាអាឡា សម្រាប់​លុប​លាង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​អចេត‌នា​នោះ។


ដោយ​ហេតុ​នេះ​ខ្ញុំ​បាន​ខ្ពស់​មុខ​ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​បាន​ធ្វើ​ជូន​អុលឡោះ


បើ​អុលឡោះ​សំរុះ‌សំរួល​យើង​ឲ្យ​ជា​នា​នឹង​ទ្រង់​វិញ ដោយ​បុត្រា​របស់​ទ្រង់​ស្លាប់ ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ទ្រង់​នៅ​ឡើយ ចំណង់​បើ​ឥឡូវ​នេះ យើង​បាន​ជា​នា​នឹង​ទ្រង់​ហើយ ទ្រង់​ក៏​រឹត​តែ​សង្គ្រោះ​យើង ដោយ‌សារ​ជីវិត​របស់​បុត្រា​ថែម​ទៀត ជា​ពុំ‌ខាន។


ដោយ​អ៊ីសា​បាន​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង គាត់​បាន​សំរុះ​សំរួល​សាសន៍​ទាំង​ពីរ​ឲ្យ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ និង​ធ្វើ​ឲ្យ​គេ​ស្រុះ​ស្រួល​ជា​មួយ​អុលឡោះ​វិញ ទាំង​កំចាត់​ការ​ស្អប់​គ្នា​ចោល​ផង។


ចំពោះ​បង​ប្អូន​វិញ ពី​ដើម បង​ប្អូន​នៅ​ខាង​ក្រៅ​ប្រជា‌រាស្ដ្រ​របស់​អុលឡោះ ហើយ​ជា​សត្រូវ​នឹង​ទ្រង់ ព្រោះ​តែ​គំនិត និង​អំពើ​អាក្រក់​របស់​បង​ប្អូន។


ដោយ​យើង​មាន​មូស្ទី​ម្នាក់ ដែល​គ្រប់‌គ្រង​លើ​ដំណាក់​របស់​អុលឡោះ​ដូច្នេះ


អ៊ីសា​ដែល​ប្រោស​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ និង​មនុស្ស​ដែល​គាត់​ប្រោស​ឲ្យ​បាន បរិសុទ្ធ​នោះ​ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​មិន​ខ្មាស​នឹង​ហៅ​គេ​ថា ជា​បង​ប្អូន​របស់​គាត់​ឡើយ


ដោយ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​ជា​មួយ​គ្នា អ៊ីសា​ក៏​បាន​យក​ឋានៈ​ជា​មនុស្ស​រួម​ជា​មួយ​គេ​ដែរ ហើយ​គាត់​ស្លាប់ ដើម្បី​កំទេច​អ៊ីព្លេស​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់


អ៊ីសា​ពិត​ជា​ពុំ​បាន​មក​ជួយ​ពួក​ម៉ាឡា‌អ៊ីកាត់​ទេ គឺ​គាត់​មក​ជួយ​ពូជ‌ពង្ស​របស់​ណាពី​អ៊ីព្រហ៊ីម​វិញ។


បង​ប្អូន​បរិសុទ្ធ​អើយ អុលឡោះ​ក៏​បាន​ត្រាស់​ហៅ​បង​ប្អូន​ដែរ! ចូរ​គិត​ពិចារ​ណា​មើល អំពី​អ៊ីសា ជា​អ្នក​នាំ​សារ ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក និង​ជា​មូស្ទី​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ​ដូច​យើង​ប្រកាសនោះ​ទៅ។


អ៊ីសា​ស្មោះ​ត្រង់​ចំពោះ​អុលឡោះ ដែល​បាន​តែង‌តាំង​គាត់ ដូច​ណាពី​ម៉ូសា​មាន​ចិត្ដ​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ដំណាក់​នៃ​អុលឡោះ​ដែរ។


ចំពោះ​ណាពី​ម៉ូសា​គាត់​មាន​ចិត្ដ​ស្មោះ​ត្រង់​នឹង​កិច្ចការ ក្នុង​ដំណាក់​នៃ​អុលឡោះ​ទាំង​មូល​ក្នុង​ឋានៈ​គាត់​ជា​អ្នក​បម្រើ ដើម្បី​ផ្ដល់​សក្ខី‌ភាព​ពី​បន្ទូល​ដែល​អុលឡោះ​នឹង​ថ្លែង។


ដោយ​យើង​មាន​មូស្ទី​ម្នាក់​ដ៏​ប្រសើរ​ឧត្ដម ដែល​បាន​ឆ្លង​កាត់​សូរ៉កា គឺ​អ៊ីសា​ជា​បុត្រា​របស់​អុលឡោះ យើង​ត្រូវ​តែ​កាន់​ជំនឿ​ដែល​យើង​ប្រកាស​នោះ ឲ្យ​បាន​មាំ‌មួន


ដ្បិត​យើង​មាន​មូស្ទី ដែល​អាច​រួម​សុខ​ទុក្ខ​ជា​មួយ​យើង​ជា​មនុស្ស​ទន់​ខ្សោយ គឺ​គាត់​ក៏​ត្រូវ​រង​ការ​ល្បង‌ល​គ្រប់​ជំពូក​ដូច​យើង​ដែរ តែ​គាត់​មិន​បាន​ប្រព្រឹត្ដ​អំពើ​បាប​សោះ​ឡើយ


គេ​ជ្រើស​រើស​មូស្ទី​គ្រប់ៗ​គ្នា​ពី​ចំណោម​មនុស្ស ហើយ​តែង‌តាំង​សម្រាប់​ឲ្យ​ទាក់‌ទង​ជា​មួយ​អុលឡោះ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ក្នុង​ការ​ជូន​ជំនូន និង​ធ្វើ​គូរបាន​រំដោះ​បាប​មនុស្ស។


ហើយ​អុលឡោះ​ក៏​ប្រកាស​តែង‌តាំង​អ៊ីសា​ជា​មូស្ទី តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក​ដែរ។


មូស្ទី​អាច​មាន​អធ្យា‌ស្រ័យ​ដល់​មនុស្ស​ល្ងិត​ល្ងង់ និង​មនុស្ស​វង្វេង​បាន ព្រោះ​ខ្លួន​គាត់​ផ្ទាល់​ក៏​ទន់​ខ្សោយ


រីឯ​អាល់ម៉ា‌ហ្សៀស​វិញ​ក៏​ដូច្នោះ​ដែរ គាត់​ពុំ​បាន​លើក​តម្កើង​ខ្លួន​ផ្ទាល់​ធ្វើ​ជា​មូស្ទី​ឡើយ គឺ​អុលឡោះ​ទេ​តើ ដែល​បាន​តែង‌តាំង​គាត់ ដោយ​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «អ្នក​ជា​បុត្រា​របស់​យើង គឺ​យើង​ទៅ​ជា​បិតា​អ្នក​នៅ​ថ្ងៃ​នេះ»។


គឺ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ដែល​អ៊ីសា​បាន​ចូល​ទៅ​មុន ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ហើយ​អ៊ីសា​ក៏​បាន​ទទួល​ឋានៈ​ជា​មូស្ទី​រហូត​អស់‌កល្ប​ជា‌និច្ច តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក។


មាន​តែ​មូស្ទី​ដ៏​ប្រសើរ​ដូច​អ៊ីសា​នេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មូស្ទី​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​សូរ៉កា​ទៅ​ទៀត។


ហ៊ូកុំ​បាន​តែង‌តាំង​មនុស្ស​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​មូស្ទី។ រីឯ​បន្ទូល​សម្បថ​របស់​អុលឡោះ ដែល​មាន​មក​តាម​ក្រោយ​ហ៊ូកុំ បាន​តែង‌តាំង​បុត្រា​ដែល​គ្រប់​លក្ខណៈ​អស់‌កល្ប​ជា‌និច្ច ឲ្យ​ធ្វើ​ជា​មូស្ទី​វិញ។


គោល​ដ៏​សំខាន់​បំផុត ក្នុង​សេចក្ដី​ដែល​យើង​កំពុង​តែ​បរិយាយ​នេះ គឺ​ថា​យើង​មាន​មូស្ទី​មួយ នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​អុលឡោះ​ដ៏​ឧត្ដុង​ឧត្ដម​នៅ​សូរ៉កា។


ចំពោះ​មូស្ទី​គ្រប់ៗ​គ្នា គេ​តែង‌តាំង​ឲ្យ​ជូន​ជំនូន និង​ធ្វើ​គូរបាន ដូច្នេះ គាត់​ត្រូវ​តែ​រក​អ្វី​យក​ទៅ​ជូន​ជា​ចាំ‌បាច់។


រីឯ​អាល់ម៉ា‌ហ្សៀស​វិញ គាត់​បាន​មក​ក្នុង​ឋានៈ​ជា​មូស្ទី ដែល​នាំ​ទៅ​កាន់​សម្បត្តិ​នៅ​សូរ៉កា។ គាត់​បាន​មក​កាត់​ជំរំ‌សក្ការៈ​មួយ​ដ៏​ប្រសើរ​ឧត្ដម និង​ល្អ​គ្រប់​លក្ខណៈ​ជាង ជា​ជំរំ‌សក្ការៈ​ដែល​មិន​មែន​សង់​ឡើង​ដោយ​ដៃ​មនុស្ស ពោល​គឺ​មិន​មែន​ជា​ជំរំ‌សក្ការៈ​ដែល​ស្ថិត​នៅ​ក្នុង​លោក​នេះ​ឡើយ។